ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះ២,៧ភាគរយក្នុងខែមិថុនានេះ

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានឱ្យ ដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល១៨ខែដល់ខែមិថុនានេះពោលគឺធ្លាក់ចុះ២,៧ភាគរយដល់ចំនួន៤៥,៣ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងឆ្នាំមុន។ Continue reading “ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះ២,៧ភាគរយក្នុងខែមិថុនានេះ”

ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប៖ គ្មានការ ចរចាពាណិជ្ជកម្មឡើយ រហូតទាល់តែអង់គ្លេសចាកចេញទាំងស្រុងសិន

មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាពអឺរ៉ុបនិយាយថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមចរចាលក្ខខណ្ឌសម្រាប់អាជីវកម្មជាមួយក្រុមនេះបានឡើយចាំរហូត​ទាល់តែក្រោយខ្លួនបានចាកចេញរួចរាល់សិន។ Continue reading “ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប៖ គ្មានការ ចរចាពាណិជ្ជកម្មឡើយ រហូតទាល់តែអង់គ្លេសចាកចេញទាំងស្រុងសិន”

លោក ងួន ញិល ជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាវៀតណាម

ភ្នំពេញ៖ អនុប្រធានរដ្ឋសភាជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ហើយបាន ជម្រាបប្រតិភូសភាវៀតណាមថាកម្ពុជា ជាហ​ត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនជាតិភាគតិចដែលបានកំពុងអនុវត្តយ៉ាងភ្ជាប់ខ្ជួន។ Continue reading “លោក ងួន ញិល ជួបពិភាក្សាការងារជាមួយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាវៀតណាម”

គិតមកត្រឹមថ្ងៃទី២ កក្កដានេះ ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ៩០%ហើយ

ខេត្តកំពង់ស្ពឺ៖ គិតមកត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ ការដ្ឋានស្តារប្រឡាយមេរលាំងជ្រៃខាងត្បូង ជំហានទី ២ ប្រវែង ១០.៧០០ ម៉ែត្រ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៩០ ភាគរយហើយ ។ Continue reading “គិតមកត្រឹមថ្ងៃទី២ កក្កដានេះ ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ៩០%ហើយ”

លោក លឹម សៀងហេង អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃអង្គុញ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងជាអនុប្រធានក្រុមការងារបក្សចុះជួយសង្កាត់ព្រៃអង្គុញបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០១៦) នៅសាលប្រជុំស្នាក់ការគណបក្សប្រជជនកម្ពុជាសង្កាត់ព្រៃអង្គុញក្រុងបាវិត។ Continue reading “លោក លឹម សៀងហេង អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃអង្គុញ”

លោកស្រីឧបនាករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រជាជនកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០១៥

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រជាជនកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់អនុវត្តនៅឆមាសបន្ត ដែលបានវៀបចំនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ។ Continue reading “លោកស្រីឧបនាករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រជាជនកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០១៥”

លោកលឹមគានហោ ចុះពិនិត្យទំនប់ការពារទឹកប្រៃនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដោយក្តាប់បានមានការលិចលង់ដំណាំស្រូវនៅក្នុងតំបន់ទំនប់ការពារទឹកប្រៃប៉ូឌែរលេខ៥ និងលេខ៦ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក លឹម គានហោ រដ្ឋមន្ត្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម ព្រមទាំងសហការី នា រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលកំពុងមានការលិចលង់ ។ Continue reading “លោកលឹមគានហោ ចុះពិនិត្យទំនប់ការពារទឹកប្រៃនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ”

បង់ក្លាឌែស ៖ ក្រុម​ IS ចាប់ជនបរទេសជាច្រើនធ្វើជាចំណាប់ខ្មាំង

ខ្មាន់កាំភ្លើងក្រុម ​IS បានសម្រុកចូលហាងការហ្វេដ៏ល្បីមួយនៅទីក្រុង ​Dhaka ប្រទេសបង់ក្លាឌែស​ ហើយចាប់ខ្លួនមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងកាលពីយប់ថ្ងៃទី​១ ខែកក្កដា ។  Continue reading “បង់ក្លាឌែស ៖ ក្រុម​ IS ចាប់ជនបរទេសជាច្រើនធ្វើជាចំណាប់ខ្មាំង”

តំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែនតើក្រសួងការពារជាតិឬក្រុមព្រះខ័នរាជ្យស្វាយរៀង?

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមកីឡាបាល់ទាត់ក្រសួង ការពារជាតិត្រូវជួបប្រកួតជាមួយក្រុម ព្រះខ័នរាជ្យស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣រវាងក្រុមស៊ីម៉ាក់នឹងក្រុមភ្នំពេញក្រោននាវេលាម៉ោង៣និង៣០នាទីរសៀលរួចមកនៅលើទីលានពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។ Continue reading “តំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែនតើក្រសួងការពារជាតិឬក្រុមព្រះខ័នរាជ្យស្វាយរៀង?”

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់បុរសម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសយ៉ាងធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែពួកគេជិះម៉ូតូពីរគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នាហើយបុកគ្នាចំពីមុខពេញទំហឹង កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងមុខច្រកចូលផ្ទះសំណាក់ មានលាភ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ Continue reading “ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់បុរសម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់”

ប្រជាពលរដ្ឋប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ទាំងព្រឹកព្រលឹម

ភ្នំពេញ៖ បុរសម្នាក់ដែលស្គាល់ថាគាត់តែងតែផឹកស្រានៅក្បែររបងរោងចក្រមួយកន្លែង បានដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
ចុះមកពិនត្យទាំងព្រឹកតែម្តង។ Continue reading “ប្រជាពលរដ្ឋប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ទាំងព្រឹកព្រលឹម”

ព្រឹកនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីពិធី បូកសរុបការងារ កសាងពង្រឹងគណបក្សមូលដ្ឋានឃុំ-សង្កាត់ជំហានទី២

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បូកសរុបការងារកសាងពង្រឹងគណបក្សមូលដ្ឋានឃុំ-សង្កាត់ជំហានទី២ និងទិសដៅភារកិច្ចជំហានទី៣នៅសាលប្រជុំគណបក្សខេត្ត៕ Continue reading “ព្រឹកនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីពិធី បូកសរុបការងារ កសាងពង្រឹងគណបក្សមូលដ្ឋានឃុំ-សង្កាត់ជំហានទី២”