បុរសម្នាក់ដកកាំភ្លើង វាយគូទំនាស់ បណ្ដាលឲ្យរងរបួសក្បាល ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍តិចតួច តែបែរក្លាយជាអំពើហិង្សាធំដុំ ដោយបុរសម្នាក់ដកកាំភ្លើងវាយភាគីទំនាស់ បណ្ដាលឲ្យរងរបួសបែកក្បាល នៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ … អាន​បន្ថែម បុរសម្នាក់ដកកាំភ្លើង វាយគូទំនាស់ បណ្ដាលឲ្យរងរបួសក្បាល ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍

ពលរដ្ឋ​នាំគ្នាភ្ញាក់រលឹកហើយ សុខចិត្តប្រគល់​អាវុធ​កែច្នៃ​​ចំនួន​១៦​ដើម​ ជូនអាជ្ញាធរសមត្ថកិច្ច

ខេត្តសៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​ពលរដ្ឋ​បាន​យល់​ច្បាស់​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទើប​ពួកគាត់​នាំគ្នា​ប្រគល់​អាវុធ​កែច្នៃ​កាំភ្លើង​ខ្យល់​ចំនួន​១៦​ដើម​រួម​និង​បំពង់​ទប់​ខ្យល់​ចំនួន​៣ ជូន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ថែរក្សា​បន្ត​។ ការ​ទទួល​អាវុធ​កែច្នៃ​នេះ​ដែរ ​បាន​ធ្វើ​ឡើង​ស្ថិតនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​៥ … អាន​បន្ថែម ពលរដ្ឋ​នាំគ្នាភ្ញាក់រលឹកហើយ សុខចិត្តប្រគល់​អាវុធ​កែច្នៃ​​ចំនួន​១៦​ដើម​ ជូនអាជ្ញាធរសមត្ថកិច្ច

តារាល្បីៗពីកម្ពុជាត្រៀមចេញទៅច្រៀងរាំនៅប្រទេសកូរ៉េ

ភ្នំពេញ៖ តារាប្រុសស្រីល្បីឈ្មោះពីកម្ពុជា​ជាច្រើនរូប គ្រោងនឹងចាកចេញពីកម្ពុជាទៅកាន់ទឹកដីនៃប្រទេសកូរ៉េខាងត្បូងក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុងអាន់សាន់។ ជាព្រឹត្តិការណ៍កម្សាន្តនិងជំនួបជុំពលករពីកម្ពុជាដ៏ធំនៅទីនោះផងដែរ។ តារាចម្រៀងទាំងនោះរួមមាន លោកព្រាប សុវត្តិ និងកូនប្រុសទាំង៣ លោក ខេម … អាន​បន្ថែម តារាល្បីៗពីកម្ពុជាត្រៀមចេញទៅច្រៀងរាំនៅប្រទេសកូរ៉េ

ដុតបំផ្លាញទូហ្គេមបាញ់ត្រីខុសច្បាប់លើកទី២ចំនួន៩គ្រឿង នៅច្បារអំពៅ 

ភ្នំពេញ ៖ ទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៩គ្រឿង ដែលកម្លាំងគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបបានកាលពីពេលកន្លងមកនេាះ ត្រូវបានដុតបំផ្លាញចោលនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចចំណងរថយន្តក្រុងរបស់លោកជំទាវស៊ុយ សុផាន ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។     លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានមានប្រាសាសន៍ថា បន្ទាប់ពី គណះបញ្ជាការឯកភាពខណ្ឌបង្ក្រាប់បានទូហ្គេមបាញ់ត្រីខុសច្បាប់ ០៩គ្រឿង  ថ្ងៃនេះរដ្ឋបាលខណ្ឌសម្រេចដុតបំផ្លាញចោលដោយមានការសម្រេចពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ទូរហ្គេមដែលដុតចោលទាំងអស់នេះត្រូវបានបង្ក្រាបនូវទីតាំងល្បែងស៊ីសងខុសច្បាប់ ពិសេសទីតាំងហ្គេមបាញ់ត្រីតែម្តង ដែលជាទីតាំងពពាក់ពពូន ក៏ដូចជាប្រមូលផ្តំុទៅដោយ ក្រុមអ្នកញៀនល្បែក្រុមក្មេងស្ទាវញៀនថ្នាំជាដើម ។ ក្រោយការបង្ក្រាបបានជាបន្តបន្ទាប់ហើយនេាះ ទូហ្គេមទាំងអស់ត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌ ហើយទើបនឹងយកមកដុតបំផ្លាញចោលនៅព្រឹកថ្ងៃខែដដែលនេះតែម្តងទៅ ។        ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលមូលដ្ឋាន ធ្វើយ៉ាងត្រូវបង្កើនស្មារតីភាពយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវលុបបំបាត់នូវរាល់ទីតាំងហ្គេមបាញ់ត្រីដែលកំពុងកើតមានក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន ពិសេសត្រូវទប់ស្កាត់ និងបង្ការ កុំអោយកើតមានល្បែងស៉ីសងគ្រប់ប្រភេទ បង្ក្រាប់មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន មុខសញ្ញាចោរកម្មដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ។      សូមបញ្ជាក់ថា ការដុតបំផ្លាញទូហ្គេមបាញ់ត្រីខុសច្បាប់នៅពេលនេះ គឺជាលើកទី២ហើយ ដែលលើកទី១  អាជ្ញាធរខណ្ឌធ្លាប់បានដុតបំផ្លាញទូហ្គេម១០គ្រឿង ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨កន្លទៅផងដែរ ៕ សណ្តោស អាន​បន្ថែម ដុតបំផ្លាញទូហ្គេមបាញ់ត្រីខុសច្បាប់លើកទី២ចំនួន៩គ្រឿង នៅច្បារអំពៅ 

ជាប្តីប្រពន្ធ​នឹងគ្នា​ យូរ​ៗជួបគ្នាម្តង​ នួនល្អងប្តូរចិត្តទាក់ទងជាមួយប្រុសថ្មីឲ្យមកលេងដល់បន្ទប់​ លើកខោមិនចង់ទាន់ពេលប្តីមក

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ខណៈខ្លួនមានប្តីរៀបការពេញច្បាប់ទៅហើយ​ ប៉ុន្តែបែរជាបំផុសផ្លូវ ចិត្តទាក់ទងជាមួយ​ប្រុស​ លួចបង្កាត់ភ្លើងស្នេហ៍ដល់ក្នុងបន្ទប់ទៅវិញ ស្របពេលដែលប្រុសស្នេហ៍ឆ្លើយថា មក​ចូល​បន្ទប់​ជួល​នេះ​ ទើបបាន​ម្តង​ទេ … អាន​បន្ថែម ជាប្តីប្រពន្ធ​នឹងគ្នា​ យូរ​ៗជួបគ្នាម្តង​ នួនល្អងប្តូរចិត្តទាក់ទងជាមួយប្រុសថ្មីឲ្យមកលេងដល់បន្ទប់​ លើកខោមិនចង់ទាន់ពេលប្តីមក

បង្ហាញមុខជនសង្ស័យ៤នាក់ទៀត ពាក់ព័ន្ធករណីលួចគោក្របីអ្នកស្រុកឆ្លងខេត្ត

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានបន្ដឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ទៀតហើយ រួមនឹងរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-៨២៨៤ កាលពីថ្ងៃទី០៤ ខែកញា ឆ្នាំ២០១៩ … អាន​បន្ថែម បង្ហាញមុខជនសង្ស័យ៤នាក់ទៀត ពាក់ព័ន្ធករណីលួចគោក្របីអ្នកស្រុកឆ្លងខេត្ត

ទៅរាយមងយកត្រី អកុសលកើតខ្យល់គ ស្លាប់ក្នុងទឹក

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានកូនប្រុសរាវរកឃើញនៅបាតស្រះទឹកខាងមុខផ្ទះ បន្ទាប់ជនរងគ្រោះ​យកមងទៅរាយក្នុងស្រះខាងលើ សង្ស័យបណ្ដាលមកពីជំងឺខ្យល់គ(គាំងបេះដូង) ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ … អាន​បន្ថែម ទៅរាយមងយកត្រី អកុសលកើតខ្យល់គ ស្លាប់ក្នុងទឹក

ប្រពន្ធកូនអត់ទ្រាំលេង នាំគ្នារត់ចោល ជាប្ដីតូចចិត្តគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីប្រពន្ធ-កូននាំគ្នារត់ចោលអស់ ហើយគ្មានសង្ឃឹមរស់នៅក្នុងខ្សែជីវិតខ្លួនឯង ក៏បែបគំនិតប៉ុនប៉ងបញ្ចប់ជីវិតខ្លួនដោយលេបថ្នាំជាច្រើនគ្រាប់ តែមិនស្លាប់ ធ្វើឲ្យដេកសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចគាស់ទ្វារចូលទៅជួយ … អាន​បន្ថែម ប្រពន្ធកូនអត់ទ្រាំលេង នាំគ្នារត់ចោល ជាប្ដីតូចចិត្តគិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច

រឿងក្តី ពេជ្រ សូណែត មានទោសចំនួន១៦៦ឆ្នាំ ពេលនេះ ត្រូវបានសាលាឧទ្ធរណ៍ អោយរួចផុតបទចោទ​៨សំណុំ​រឿង នៅសល់ទោសតែ១៩ឆ្នាំ ប៉ុណ្ណោះ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសចំនួន៩សំណុំរឿង កាលពីអំឡុងឆ្នាំ២០១៧ លើជនជាប់ឃុំ ពេជ្រ សូណែត ដោយសរុបទោសចំនួន១៦៦ឆ្នាំ នោះ ឥឡូវនេះ ត្រូវបានសាលាឧទ្ធរណ៍ … អាន​បន្ថែម រឿងក្តី ពេជ្រ សូណែត មានទោសចំនួន១៦៦ឆ្នាំ ពេលនេះ ត្រូវបានសាលាឧទ្ធរណ៍ អោយរួចផុតបទចោទ​៨សំណុំ​រឿង នៅសល់ទោសតែ១៩ឆ្នាំ ប៉ុណ្ណោះ

យប់មិញ​ក្រុម​ជនសង្ស័យ​ភ្ជង់ប្លន់យកម៉ូតូឌ្រីមសង់​ នៅទឹកដី​ខណ្ឌដង្កោ យកជិះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពធាក់និងប្រើកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅចំនុចមុខសាលាបឋមសិក្សាទួលអំពិល … អាន​បន្ថែម យប់មិញ​ក្រុម​ជនសង្ស័យ​ភ្ជង់ប្លន់យកម៉ូតូឌ្រីមសង់​ នៅទឹកដី​ខណ្ឌដង្កោ យកជិះគេចខ្លួនបាត់ស្រមោល

ប្រឹងឡើងឆាកទាំងខ្លួនឈឺ អាប៉ោយ ចៅតា វិលរកការសង្គ្រោះបន្ទាន់ជាថ្មី

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេទទួលដំណឹងថាតារាកំប្លែង ញឹក កុសល ហៅអាប៉ោយ ចៅតា បានវិលរកការសង្គ្រោះបន្ទាន់ជាថ្មីក្រោយពីស្ថានភាពជំងឺប្រសើរឡើងវិញ ហើយប្រឹងឡើងឆាកសម្តែងរកលុយព្យាបាលជំងឺនោះ។ តារាកំប្លែងវ័យក្មេង អាប៉ោយ … អាន​បន្ថែម ប្រឹងឡើងឆាកទាំងខ្លួនឈឺ អាប៉ោយ ចៅតា វិលរកការសង្គ្រោះបន្ទាន់ជាថ្មី

ទីតាំងហ្គេមបាញ់ត្រី២កន្លែង របស់ឈ្មោះ « ភក្ត្រ » នៅផ្លូវលេខ២៧១ និងលេខ៣៧១ ក្នុងខណ្ឌចំការមន និង ខណ្ឌមានជ័យ បើកលេងយ៉ាងរលូនគ្មានការបង្ក្រាប

ភ្នំពេញ ៖ ហ្គេមបាញ់ត្រីចំនួន២កន្លែងរបស់មេល្បែងឈ្មោះ « ភ័ក្ត្រ » បានបើកដំណើរការលេងយូរ ឆ្នាំ ដោយពុំមានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះទេ ដែល … អាន​បន្ថែម ទីតាំងហ្គេមបាញ់ត្រី២កន្លែង របស់ឈ្មោះ « ភក្ត្រ » នៅផ្លូវលេខ២៧១ និងលេខ៣៧១ ក្នុងខណ្ឌចំការមន និង ខណ្ឌមានជ័យ បើកលេងយ៉ាងរលូនគ្មានការបង្ក្រាប