ខេត្តស្វាយរៀង៖ រថយន្តយីឌុបរាប់សិបគ្រឿងក្នុងមួយថ្ងៃៗកំពុងតែសំរុកដឺកស្រូវនាំពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ចាម និងខេត្តដទៃទៀតមកលក់នៅច្រករបៀងប្រលាយទាហានស្ថិតនៅក្នុងភូមិឃុំថ្មី ស្រុកកំពង់រោរទ៏ បានបណ្ដាលអោយផ្លូវជាច្រើនខ្សែដែលមានប្រវែងប្រមាណ៣០គីឡូរម៉ែត្រឆ្លងកាត់ចំនួន៦ឃុំនៅស្រុកកំពង់រោរទ៏រងការបំផ្លាញយ៉ាងដំណំ ខណៈដែលអាជ្ញាធរពុំមានចំណាត់ការដោយឃើញតែជនឆ្លៀតឪកាសជាមួយសមត្ថកិច្ចមូលដ្ឋានដែលហៅថាកង់ត្រូលជជុះនោះបានចាំកាក់រថយន្តយកលុយក្នុងរថយន្តមួយគ្រឿង៥ម៉ីនរៀលដោយបាននិយាយថាយកទៅជុសជុលផ្លូវ ។ យោងតាមប្រភពប្រជាពលរដ្ឋបានប្រាប់ថាក្នុងរដូវនេះជារដូវប្រមូលផលស្រូវជារៀងរាល់ឆ្នាំមានឈ្មួញទិញស្រូវពីតាមបណ្ដាខេត្តផ្សេងៗមកលក់នៅច្រករបៀងស្រុកកំពង់រោរទ៏ធ្វើអោយរថយន្តជាច្រើនគ្រឿងបើកបន្តកន្ទុយគ្នាដូចហែកឋិន បានបំផ្លាញផ្លូវលំអស់ជាច្រើនខ្សែពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ … អានបន្ថែម រថយន្តយីឌុប រាប់សិបគ្រឿងសំរុកដឹកស្រូវទៅលក់នៅព្រំដែនស្រុកកំពង់រោរទ៏បើកបំផ្លាញផ្លូវខ្ទេចខ្ទីខណៈគ្មានអ្នកអើពើរ