កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨តារាសម្តែងអាលីយ៉ា បានទទួលមរណភាពគួរឲ្យសូរក្រោយជំងឺប្រចាំកាយរួមរិតរហូតរាងកាយស្គមស្បែកដណ្តប់ឆ្អឹង។ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នេះគឺជាខួបគម្រប់មួយឆ្នាំនៃការបាត់បង់ជីវិតដែលធ្លាប់ធ្វើឲ្យមហាជនអាណិតអាសូចំពោះជីវិតកម្សត់អត់ឪពុកម្តាយគ្រាមានជីវិត។ ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ តារាចម្រៀងអាលីយ៉ាបានចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រកាលពីដើមខែមិថុនាមកម្ល៉េះ។ ពិធីបុណ្យសពរបស់នាងគ្រានោះត្រូវបានធ្វើរៀបចំឡើងនៅវត្តទួលអស់លោក ហើយបើទោះបីជាមិនមានសាច់ញាតិ និងអ្នកសិល្បៈចូលរួមច្រើនប៉ុន្តែនាងនៅតែស្ថិតក្នុងការចងចាំរបស់មហាជន។ ឆ្នាំនេះគេមិនទាន់ដឹងនៅឡើយទេថាតើសាច់ញាតិ របស់នាងដែលបានដឹងបានរៀបចំពិធីឲ្យនាងដែរឬយ៉ាងណាទេ … អានបន្ថែម ធ្មេចបើកៗដល់ខួបមរណភាព១ឆ្នាំរបស់តារាសម្តែងអាលីយ៉ា