ជនជាតិតួគីម្នាក់មកដេកនៅមុខស្ថានទូតមានទាំងស្នាមរបួសលើខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិទួគីសង្ស័យមានគេវាយធ្វើបាបរឺមួយវាយយកលុយអស់ពីខ្លួនទើបបានជាមកដេកនៅមុខស្ថានទូតទួគីដោយមានស្នាមរបួសដៃជើងនិងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង00នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៩តាមបណ្តោយផ្លូវ២៥៤នៅចំណុចមុខស្ថានទូកតួគីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរកាត់តាមផ្លូវបានរាយការណ៍ប្រាប់ថាមានជនជាតិតួគីវ័យប្រហែលជា៣៤ទៅ៣៥ឆ្នាំម្នាក់មិនដឹងថាគាត់មានមូលហេតុអីឬក៏សង្ស័យមានគេវាយធ្វើបាបបណ្តាលអោយរងរបួសនឹងវាយយកលុយឬសម្ភារៈអស់ពីខ្លួនទើបបានជាមកដេកនៅមុខស្ថានទូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងហៅរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតមកដឹកយកទៅព្យាបាលដោយសារតែគាត់អត់មានសាច់ញ្ញាតិទើបរថយន្តសាមុយមិនព្រមយកជនជាតិតួគីរូបនោះយកទៅព្យាបាលនោះទេ ហើយសមត្ថកិច្ចក៏បានសួរនាំទៅគាត់ទើបដឹងថាគាត់អត់មានលុយបង់អូតែលដែលគាត់ស្នាក់នៅទើបចង់អោយខាងស្ថានទូកជួយដោះស្រាយអោយគាត់។ ក្រោយពេលកើតហេតុខាងស្ថានទូកបានជួយដោះស្រាយហើយខាងជនជាតិតួគីគាត់សុំលុយតែ15$តែប៉ុណ្ណោះហើយខាងស្ថានទូតក៏យល់ព្រមនិងដឹកគាត់យកទៅអូតែលដែលគាត់ស្នាក់នៅវិញផងដែរ៕ ធឿនព្រែកជ័យ អាន​បន្ថែម ជនជាតិតួគីម្នាក់មកដេកនៅមុខស្ថានទូតមានទាំងស្នាមរបួសលើខ្លួន

បាក់ព្រិល ស្លាប់៥នាក់ និងបាត់ខ្លួន២ នាក់ នៅតំបន់ភ្នំប្រទេសអូទ្រីស

ព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងប្រទេស អូទ្រីស​ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅរបស់ពលរដ្ឋ ។ មកទល់ពេលនេះ មានអ្នកស្លាប់ ដល់ទៅ​៥នាក់​ … អាន​បន្ថែម បាក់ព្រិល ស្លាប់៥នាក់ និងបាត់ខ្លួន២ នាក់ នៅតំបន់ភ្នំប្រទេសអូទ្រីស

នាវាវៀតណាមឆាបឆេះនៅសមុទ្រកោះហុងកុង

យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយនាវាដឹកប្រេង ចុះបញ្ជីនៅក្នុងប្រទេសវៀតណាម បានឆាបឆេះនៅតំបន់សមុទ្រ កោះ Lamma នៃកោះហុងកុង ប្រទេសចិន … អាន​បន្ថែម នាវាវៀតណាមឆាបឆេះនៅសមុទ្រកោះហុងកុង

មីយ៉ាន់ម៉ា នឹងពិភាក្សា សន្តិភាពជាមួយក្រុមប្រដាប់អាវុធ

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Zaw Htay បានប្រកាសឲ្យដឹងថា ទ្វារនៃកិច្ចពិភាក្សាសន្តិភាពនៅតែបើកចំហរ សម្រាប់ក្រុមឧទ្ទាមប្រដាប់អាវុធនៅក្នុងប្រទេសនេះ ។ ជាមួយគ្នានេះ … អាន​បន្ថែម មីយ៉ាន់ម៉ា នឹងពិភាក្សា សន្តិភាពជាមួយក្រុមប្រដាប់អាវុធ

ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ភ្នំពេញ ៖​ ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីបានដើរមកប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ដោយមិនដឹងមូលហេតុអ្វី តែត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះឃាត់ទាន់យកចុះមកខាងក្រោម ដើម្បីសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ព្រឹក ថ្ងៃទី០៨ ខែមករា … អាន​បន្ថែម ស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

អគ្គិភ័យឆេះនៅកាស៊ីណូឧកញ៉ាកុក អាន បង្កឲ្យរបួសមនុស្ស៦នាក់ ទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាន

ខេត្តបន្ទាយមានជ័យ ៖ នគរបាលរកឃើញថា មានមនុស្សរងរបួស៦នាក់ ក្នុងនោះជនជាតិខ្មែរ៥នាក់ និងចិនម្នាក់ ពី ការរងគ្រោះដោយអគ្គិភ័យឆាបឆេះប្លុកជណ្តើរយន្ត នៃអាគារ GROUND CACINO … អាន​បន្ថែម អគ្គិភ័យឆេះនៅកាស៊ីណូឧកញ៉ាកុក អាន បង្កឲ្យរបួសមនុស្ស៦នាក់ ទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃបាន

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១គីឡូត៍ក្រាម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍​ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី៦ ខែមករា … អាន​បន្ថែម ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១គីឡូត៍ក្រាម

រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ … អាន​បន្ថែម រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្លេីងរលត់​ទៅវិញហេីយនៅម៉ោង១០និង៥៦នាទីករណី​ឆាបឆេះកាស៉ីណូ១៨ជាន់របស់ឧកញ្ក៉ាកអាន

ប៉ោយប៉ែត​ ៖​ ភ្នាក់ងារ​រាយការណ៍ថា​ នៅម៉ោង​១០និង៥៦នាទី​យប់ថ្ងៃទី០៧ខែមករា២០១៨​ ភ្លេីងបានរលត់​ទៅវិញហេីយ​ ករណី​ឆេះអគារកាស៉ីណូ១៨ជាន់របស់ឧកញ៉ាកុកអាន​ ឋិតក្នុងភូមិក្បាលស្ពាន់១​ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដោយសារ​តែ​ការយកចិត្តទុកដាក់របស់ក្រុមសមត្ថកិច្ចជំនាញក្នុងការគ្រប់គ្រងស្ថានការបញ្ជារថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលា​ ។ … អាន​បន្ថែម ភ្លេីងរលត់​ទៅវិញហេីយនៅម៉ោង១០និង៥៦នាទីករណី​ឆាបឆេះកាស៉ីណូ១៨ជាន់របស់ឧកញ្ក៉ាកអាន

អគ្គិភ័យកំពុងឆាបឆេះអាគារកាស៊ីណូមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប៉ោយប៉ែត​ ៖​ មុននេះ​ មានអគ្គិភ័យកំពុងឆាបឆេះអាគារកាស៊ីណូរបស់ឧក​ញ៉ា​កុកអាន​ ដែលមាន​កម្ពស់​១៨ជាន់យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ … អាន​បន្ថែម អគ្គិភ័យកំពុងឆាបឆេះអាគារកាស៊ីណូមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោះលែងលោក វ៉ន ប៊ុនថៃ ឲ្យមានសេរីភាពវិញ ក្រោយឃាត់មួយដង្ហើមចង្រិត ករណីប្រើហិង្សាលើ នារីបម្រើការងារខារ៉ាអូខេ

ខេត្តកំពង់ចាម ៖ លោក វ័ន ប៊ុនថៃ អតីតឧកញ៉ារកស៊ីឈើដ៏ល្បីនៅតំបន់ភូមិភាគឥឦសាន ដែលរងការចោទ ប្រកាន់ពីនារីបម្រើការងារខារ៉ាអូខេថា បានប្រើហិង្សាបោចសក់ និងខោកពកថ្ងាស់ទាំងកម្រោល … អាន​បន្ថែម ដោះលែងលោក វ៉ន ប៊ុនថៃ ឲ្យមានសេរីភាពវិញ ក្រោយឃាត់មួយដង្ហើមចង្រិត ករណីប្រើហិង្សាលើ នារីបម្រើការងារខារ៉ាអូខេ

រៀបអភិសេកស្ងាត់ៗ ត្រូវបានគេចាត់ទុកថា ​ជាដើមហេតុ នៃការ ដាក់រាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ម៉ាឡេស៊ី​

ការសម្រេចដាក់រាជ្យសម្បត្តិដោយមិនដឹងពីហេតុផល របស់ព្រះមហាក្សត្រ ទី១៥ របស់ម៉ាឡេស៊ី Sultan Muhammad V ត្រូវបានក្រុមអ្នកឯកទេសលើកឡើងថា ដោយសារតែមានវិវាទ ជាមួយនាយករដ្ឋមន្ត្រី​ … អាន​បន្ថែម រៀបអភិសេកស្ងាត់ៗ ត្រូវបានគេចាត់ទុកថា ​ជាដើមហេតុ នៃការ ដាក់រាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ម៉ាឡេស៊ី​