ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ ១៩ ជាង ៨ពាន់នាក់

នៅរយៈពេល២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងកូវីដ១៩ថ្មីចំនួន 549.400 នាក់ និងស្លាប់ដល់ទៅ8.374 នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកកើនឡើងដល់ទៅ 228.362.301 នាក់ និងស្លាប់កើនឡើង 4.692.189 … អាន​បន្ថែម ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានអ្នកស្លាប់ដោយកូវីដ ១៩ ជាង ៨ពាន់នាក់

ទាហានអាមេរិកទទួលស្គាល់ថាបានវាយប្រហារខុសគោលដៅសម្លាប់ពលរដ្ឋ១០នាក់នៅទីក្រុងកាប៊ុល

តាមការស្រាវជ្រាវរបស់កម្លាំងទាហានអាមេរិកបានឱ្យដឹងថា ការវាយប្រហារខុសគោលដៅពីយន្តហោះគ្មានមនុស្សបើកបានសម្លាប់ពលរដ្ឋ១០នាក់ ក្នុងនោះមានកុមារ៧នាក់ក្នុងទីក្រុងកាប៊ុល កាលពីខែសីហាកន្លងមក។ នៅពេលនេះអាមេរិកនឹងសងសំណងដល់គ្រួសារជនរងគ្រោះដោយការវាយប្រហារខាងលើ។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនៅថ្ងៃទី២៩ខែសីហា សំដៅទៅលើគោលដៅជនវាយប្រហារគ្រាប់បែកអត្តឃាត ដែលកំពុងតែគំរាមកំហែងដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការវាយប្រហារតាមដែនអាកាសកើតឡើងក្រោយពេលកម្លាំងទាហានបរទេសបានដកទាហានចេញពីអាហ្វហ្គានីស្ថាន … អាន​បន្ថែម ទាហានអាមេរិកទទួលស្គាល់ថាបានវាយប្រហារខុសគោលដៅសម្លាប់ពលរដ្ឋ១០នាក់នៅទីក្រុងកាប៊ុល

ប្រទេសមួយរដ្ឋាភិបាលពីរនៅមីយ៉ាន់ម៉ា

ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ២ខែកុម្ភៈបាននាំឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងវិបត្តិ ជាពិសេសនៅពេលដែលរដ្ឋាភិបាលទាំងពីរកំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ នៅថ្ងៃទី១៧ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា លោក Duwa Lashi La … អាន​បន្ថែម ប្រទេសមួយរដ្ឋាភិបាលពីរនៅមីយ៉ាន់ម៉ា

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង សន្យាផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង

នៅថ្ងៃទី១៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In-young បានប្រកាសថា ការិយាល័យរបស់លោកនឹងសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង បើទោះបីកំពុងប្រឈមមុខតានតឹងដាក់គ្នាដោយការសាកល្បងមីស៊ីលនាពេលកន្លងមកក៏ដោយ … អាន​បន្ថែម ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង សន្យាផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង

នាយករដ្ឋមន្ត្រីសិង្ហបុរីបានចាក់វ៉ាក់សាំងដូសទីបីហើយ

នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីសៀងឡុង បានបង្ហោះឃ្លីបវីដេអូខ្លីមួយលើបណ្តាញសង្គម ពីសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ដូសទីបីចាប់ពីថ្ងៃទី១៧ខែកញ្ញា ក្រោយរយៈពេល ៨ខែចាក់ដូសទីពីរ ។ នាយករដ្ឋមន្ត្រីសិង្ហបុរី … អាន​បន្ថែម នាយករដ្ឋមន្ត្រីសិង្ហបុរីបានចាក់វ៉ាក់សាំងដូសទីបីហើយ

WHO៖ កង្វះវ៉ាក់សាំងនៅទ្វីបអាហ្វ្រិកអាចធ្វើឲ្យពិភពលោកវិលត្រឡប់មកចំណុចចាប់ផ្តើមវិញ

អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ទ្វីបអាហ្វ្រិកកំពុងតែប្រឈមនឹងកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ រហូតដល់ទៅ៤៧០លាន ដូសនៅក្នុងឆ្នាំ២០២១នេះ ក្រោយពេល COVAX កាត់បន្ថយចំនួនវ៉ាក់សាំងដែលនឹងផ្ញើទៅកាន់ទ្វីបអាហ្វ្រិក។ ដោយសារតែកង្វះវ៉ាក់សាំងនៅលើពិភពលោក … អាន​បន្ថែម WHO៖ កង្វះវ៉ាក់សាំងនៅទ្វីបអាហ្វ្រិកអាចធ្វើឲ្យពិភពលោកវិលត្រឡប់មកចំណុចចាប់ផ្តើមវិញ

ចិនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោង

កាលពីថ្ងៃទី១៦ខែកញ្ញា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៦១នាក់ស្ថិតនៅក្នុងខេត្តFujian ប្រទេសចិន។ តាមការប្រកាសរបស់មន្ត្រីសុខាភិបាលចិនបានបញ្ជាក់ថា នៅទីក្រុងXiamen មានករណីឆ្លង ៣១នាក់ និងនៅទីក្រុង Putian មានករណីឆ្លង២៨នាក់ … អាន​បន្ថែម ចិនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោង

បុគ្គលិកសុខាភិបាលបារាំង៣ពាន់នាក់ត្រូវបញ្ឈប់ពីការងារដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

បុគ្គលិកសុខាភិបាលបារាំង ប្រមាណ៣ពាន់នាក់ត្រូវបានបង្ខំឲ្យផ្អាកពីការងារ ដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន RTL របស់បារាំងបានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង Olivier Véran … អាន​បន្ថែម បុគ្គលិកសុខាភិបាលបារាំង៣ពាន់នាក់ត្រូវបញ្ឈប់ពីការងារដោយសារតែមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចិនបានដាក់លិខិតចូលជាសមាជិក CPTPP

នៅថ្ងៃទី១៦ ខែកញ្ញា ប្រទេសចិនបានដាក់ពាក្យស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកWang Wentao បានផ្ញើលិខិតស្នើសុំចូលជាសមាជិក CPTPP … អាន​បន្ថែម ចិនបានដាក់លិខិតចូលជាសមាជិក CPTPP

តុលាការអន្តរជាតិស្រាវជ្រាវពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីុលីពីនលោក ឌុយទែរតេ(Duterte)

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី១៥ខែកញ្ញា បានអនុញ្ញាតឲ្យបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីុលីពីន លោក Rodrigo Duterte។ តាមសារព័ត៌មាន Guardian បានផ្សាយថា … អាន​បន្ថែម តុលាការអន្តរជាតិស្រាវជ្រាវពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីុលីពីនលោក ឌុយទែរតេ(Duterte)

វិភាគអន្តរជាតិ៖ តើពេលណាទើបកូវីដ-១៩សាបសូន្យ ផ្តល់ជីវិតរស់នៅធម្មតាវិញដល់មនុស្សជាតិ?

នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ -១៩ ដែលកំពុងផ្ទុះឡើងនិងបង្កផលប៉ះពាល់និងការខូចខាតយ៉ាងច្រើនរួមទាំងជីវិតមនុស្សនិងសម្ភារព្រមទាំងស្មារតី។ អ្នកវិទ្យាសាស្ត្របានធ្វើការវិនិច្ឆ័យព្យាករណ៍អំពីរយៈពេលនៃការបញ្ចប់ការឆ្លងជំងឺកូវីដ-១៩ ។ សារព័ត៌មាន Bloomberg បានដកស្រង់មតិរបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានលើកឡើងថា មិនដូចរោគរាតត្បាតមុនៗនោះឡើយ ដោយកូវីដ-១៩ … អាន​បន្ថែម វិភាគអន្តរជាតិ៖ តើពេលណាទើបកូវីដ-១៩សាបសូន្យ ផ្តល់ជីវិតរស់នៅធម្មតាវិញដល់មនុស្សជាតិ?

មន្ត្រីការទូតអាហ្វហ្គានីស្ថានរាប់រយនាក់ពេលអស់ប្រាក់ចាយវាយកំពុងរសាត់អណ្តែតនៅក្រៅប្រទេស

មន្ត្រីការបរទេសអាហ្វហ្គានីស្ថានរាប់រយនាក់នៅក្រៅប្រទេសប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែ អស់ប្រាក់ដើម្បីដំណើរការ ហើយមិនអាចវិលត្រឡប់មកប្រទេសបានវិញឡើយ ព្រោះខ្លាចក្រុមតាលីបង់។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ ខែកញ្ញា បានផ្សាយថា ក្រោយពេលក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ធ្វើឲ្យមន្ត្រីការទូតនៅក្រៅប្រទេសធ្លាក់នៅក្នុងដំណាក់កាលលំបាកបំផុត។ … អាន​បន្ថែម មន្ត្រីការទូតអាហ្វហ្គានីស្ថានរាប់រយនាក់ពេលអស់ប្រាក់ចាយវាយកំពុងរសាត់អណ្តែតនៅក្រៅប្រទេស