ភ្នំពេញ៖ ក្លាយជាករណីដែលធ្វើឲ្យអ្នកគាំទ្រ មានការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារដ៏រសើបមួយជុំវិញការមិនមានវត្តមានក្នុងកម្មវិធីធំដែលគេកំពុងតែចាប់អារម្មណ៍នោះគឺទីមួយកម្មវិធីអង្គរសង្ក្រាន្តនាខេត្តសៀមរាប និងទី២គឺកម្មវិធីស៊ីហ្គេមដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនោះ។អ្នកនាងបានបញ្ចេញសារនេះដែរក្រោយពីក្រុមអ្នកគាំទ្របានសាកសួរអ្នកនាងជាច្រើនជុំវិញគម្រោងការងារសិល្បៈនានាពិសេសក្នុងឱកាសអង្គរសង្ក្រាន្តក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគេ្នហ៍នោះផងដែរ។ អ្នកនាងបានបញ្ចេញសារអមដោយពាក្យចាក់ដោតថាឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រេីនដងណាស់ថា … អានបន្ថែម ម៉េង កែវពេជ្ជតា ប្រតិកម្មរឿងគ្មានមុខក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងស៊ីហ្គេម