ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានបញ្ជាក់ប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា ករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអគារជាន់ទី៧បណ្តាលឱ្យស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យនោះមូលហេតុគឺដោយសារតែម្តាយទុកគាត់នៅក្នុងបន្ទប់តែម្នាក់ឯង ហើយម្តាយចុះមកទិញបាយនៅជាន់ខាងក្រោម។ ប្រភពពីមន្ត្រីនគរបាលដដែលបានឱ្យដឹងបន្ថែមទៀតថា ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើការសាកសួរម្តាយក្មេងស្រីរងគ្រោះរួចមកទើបបានព័ត៌មានពិតប្រាកដ។ នៅមុនពេលកើតហេតុរូបគាត់ជាម្តាយបានចុះមកខាងក្រោមដើម្បីទិញបាយហូប(យកបាយកុម្មង់)ហើយបានទុកកូនតូចនៅក្នុងបន្ទប់តែម្នាក់ឯងដោយពុំបានបិទបង្អួចកញ្ចក់បន្ទប់ទឹកដូច្នេះហើយទើបធ្វើឱ្យក្មេងស្រីរងគ្រោះអាចដើរឡើងលើចានបង្គន់ហើយអាចនឹងធ្លាក់តាមបង្អួចនោះតែម្តង។ លោកបន្តថាបច្ចុប្បន្នសពក្មេងស្រីរងគ្រោះកំពុងតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំប្រគល់ឱ្យម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី។ … អានបន្ថែម Update: ដឹងការពិតហើយករណីក្មេងស្រីជនជាតិចិនអាយុ៣ឆ្នាំបានធ្លាក់ពីអាគារជាន់ទី៧បណ្តាលអោយស្លាប់នៅខណ្ឌសែនសុខ