ជនសង្ស័យ២នាក់ដើរចូលក្នុងបុរីជ័យឧត្ដម៣ បំណងលួចទ្រព្យសម្បត្តិត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានដើរចូលបុរីជ័យឧត្តម៣ ក្នុងគោលបំណងលួចម៉ូតូប្រជាពលរដ្ឋ តែសំណាងមិនល្អមកជួបសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនជាមួយនឹងឧបករណ៍ច្នៃសម្រាប់កាច់សោ.កម៉ូតូ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចបុរីខាងលើ ផ្លូវបេតុង ក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជឹង ដួងចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ឡាំ វឹងហ្គេត ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំពោះលទ្ធផលធ្វើតេស្តទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន)។ … អានបន្ថែម ជនសង្ស័យ២នាក់ដើរចូលក្នុងបុរីជ័យឧត្ដម៣ បំណងលួចទ្រព្យសម្បត្តិត្រូវជាប់ខ្នោះសមត្ថកិច្ច
