ឥណ្ឌូនេស៊ីបើកទ្វារសាលារៀនឡើងវិញ ក្រោយពីមានករណីឆ្លងកូវីដ-១៩ថយចុះ
ក្រោយរយៈពេលជាងមួយឆ្នាំបិទទ្វារសាលារៀនដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់នោះ នៅពេលនេះឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកទ្វារទទួលសិស្សឲ្យចូលរៀនវិញហើយក្រោយពីមានករណីឆ្លងកូវីដ -១៩ ថយចុះជាបន្តបន្ទាប់។ តាមសារព័ត៌មានAP បានផ្សាយថា សរុបមានសាលារៀនចំនួន៦១០កន្លែងដែលគ្រប់លក្ខខណ្ឌដើម្បីបើកទ្វារទទួលសិស្សចូលសិក្សាឡើងវិញ។ សាលារៀនទាំងនោះត្រូវធានាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ ទន្ទឹមនឹងនោះការរៀនដោយផ្ទាល់និងបូកបញ្ចូលជាមួយការរៀនពីចម្ងាយ ហើយពេលវេលារៀននៅសាលានិឹងកើនឡើងបន្តិចម្តងៗតាមការវាយតម្លៃស្ថានភាពនៃកូវីដ-១៩ … អានបន្ថែម ឥណ្ឌូនេស៊ីបើកទ្វារសាលារៀនឡើងវិញ ក្រោយពីមានករណីឆ្លងកូវីដ-១៩ថយចុះ
