ខ្សែប្រយុទ្ធក្រុម Manchester United និងជាជម្រើសជាតិអង់គ្លេស Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករបាល់ទាត់ស្បែកខ្មៅដែលមានឥទ្ធិពលបំផុតរបស់អង់គ្លេស។ បញ្ជីកីឡាករស្បែកខ្មៅក្នុងវិស័យបាល់ទាត់ប្រចាំឆ្នាំទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កីឡាកររូបនោះដែលធ្វើការនៅក្នុងផ្នែកផ្សេងៗក្រៅពីជាកីឡាករ ។ Rashford មានវ័យ២៣ឆ្នាំបានទទួលការសរសើរយ៉ាងខ្លាំងចំពោះការងារក្រៅរបស់គាត់ជុំវិញការជួយដល់ជីវភាពក្រីក្រដោយផ្តល់ចំណីអាហារក្នុងចំណោមកុមារដែលខ្សត់ខ្សោយ។ អតីតខ្សែការពារក្រុម Arsenal និងអង់គ្លេសនាង Alex Scott ដែលបង្ហាញអំពី Football Focus ក៏ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីប្រព័ន្ធផ្សព្វផ្សាយផងដែរ។ Scott មានវ័យ៣៧ឆ្នាំបានស្នងតំណែង Dan Walker ជាពិធីការិនីកម្មវិធីនៅក្នុងខែឧសភា ដោយក្លាយជាពិធីករស្រីអចិន្ត្រៃយ៍ដំបូងគេក្នុងប្រវត្តិសាស្ត្រ៤៦ឆ្នាំរបស់កម្មវិធី។ បញ្ជីឈ្មោះកីឡាករស្បែកខ្មៅបាល់ទាត់ដែលត្រូវបានបោះពុម្ពជាលើកដំបូងក្នុងឆ្នាំ … អានបន្ថែម ខ្សែប្រយុទ្ធរបស់ Man Utd កីឡាករ Marcus Rashford មានឈ្មោះក្នុងបញ្ជីជាកីឡាករស្បែកខ្មៅដែលមានឥទិ្ធពលនៅអង់គ្លេស