
អតីតលេខ១ពិភពលោក Andy Murray ត្រៀមខ្លួនជួបជាមួយ Alexander Zverev ក្នុងជុំទី៣ព្រឹត្តិការណ៍ Indian Wells
កីឡាករវាយតឺន្នីស Andy Murray និយាយថា គាត់នឹងត្រូវនៅទីនោះប៉ះជាមួយនឹង Alexander Zverev នៅពេលដែលគាត់ត្រៀមខ្លួនជួបគ្នានៅព្រឹត្តិការណ៍ Indian Wells ក្នុងការប្រកួតជុំទី៣។ ជនជាតិអង់គ្លេសវ័យ៣៤ឆ្នាំត្រូវប្រកួតជាមួយកីឡាករអាល្លឺម៉ង់លេខ៤ពិភពលោកក្នុងជុំទី៣នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃអង្គារ។ ម្ចាស់ជើងឯក Grand Slam ៣សម័យកាលបានផ្តួល Zverev នៅក្នុងការប្រកួត Western និង Southern Open កាលពីឆ្នាំមុនដែលជាការប្រកួតកម្រិតកំពូលលើកដំបូងរបស់គាត់ក្នុងរយៈពេល៩ខែបន្ទាប់ពីរងរបួស។ Murray អតីតកីឡាករលេខ១ពិភពលោកបាននិយាយថា “ខ្ញុំអាចទទួលបានទំនុកចិត្តពីរឿងនោះ។ គាត់ប្រាកដជាចូលក្នុងជម្រើសដ៏លើសលប់ប៉ុន្តែប្រសិនបើខ្ញុំលេងការប្រកួតកម្រិតខ្ពស់ខ្ញុំនឹងនៅទីនោះហើយព្យាយាមដើម្បីឈ្នះ” ។ កីឡាករ Murray កំពុងលេងនៅព្រឹត្តិការណ៍ Indian Wells ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដោយសារការឈប់សំរាកវែងរបស់គាត់តាមរយៈការវះកាត់ត្រគាក ហើយបានកត់ត្រាជ័យជម្នះលើ Adrian Mannarino និងយុវជនអេស្ប៉ាញ Carlos Alcaraz ដែលមានចំណាត់ថ្នាក់ខ្ពស់ក្នុងដំណើរឆ្ពោះទៅជុំទី៣ … អានបន្ថែម អតីតលេខ១ពិភពលោក Andy Murray ត្រៀមខ្លួនជួបជាមួយ Alexander Zverev ក្នុងជុំទី៣ព្រឹត្តិការណ៍ Indian Wells