ខេត្តប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិននឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាសនិងផ្តល់ឱកាសដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និងក្រៅខេត្ត បានមកចូលរួមកម្សាន្តសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខក្នុងការរៀបចំសាងសង់សំណង់ ផ្សេងៗ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅមាត់ស្ទឹងប៉ៃលិន ស្ថិតក្រោមអធិបតី ភាពលោកស្រីបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ជា ចាន់ឌិន ប្រធានក្រុម ប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពនានា ជុំវិញខេត្តនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។ សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្តបានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនអោយបានអធិកអាធម សម្រាប់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធី ជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំនិងការដាក់តាំងពិព័រណ៌ ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្តសំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំងក្នុង ខេត្តនិងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តយើងអោយបានច្រើនកុះករ ។ … អានបន្ថែម រដ្ឋបាលខេត្តប៉ៃលិនប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន