រឿង ផ្សែងអ័ព្ទ
ស្នូរគ្រាប់កាំភ្លើងបន្លឺឡើងលាន់ឮសូរផូងផាំងៗ បន្តជាប់គ្នារដឹកបែកផ្កាភ្លើងព្រាកៗ។ ស្នូរគ្រាប់បែកគ្រាប់ផ្លោង បន្លឺឡើងរង្វើលៗ ប៉ុន្តែលាន់ឮខ្លាំងពេលផ្ទុះម្ដងៗរង្គើញាប់ញ័រអស់ប្រថពី។ កម្លាំងទាហានរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានខិតខំ និងទប់ទល់នឹងកម្លាំងខ្មែរក្រហមដែលកំពុងតែវាយប្រហារសម្រុកចូលមកកាន់ទីក្រុងភ្នំពេញដូចទឹកបាក់ទំនប់។ ស្នូររថក្រោះលាន់ឮគគ្រឹកគគ្រេង រីឯនៅលើអាកាសយន្តហោះចម្បាំងហោះខ្វាត់ខ្វែងពាសពេញវេហាលាន់ឮកងរំពងផ្តោះផ្តងឆ្លើយឆ្លងគ្នាមិនដាច់សូរទាល់តែសោះ។ សូរសំឡេងយន្តហោះ … អានបន្ថែម រឿង ផ្សែងអ័ព្ទ
