ក្មេងស្ទាវពីរក្រុមដេញវាយគ្នាតាមដងផ្លូវរងរបួសធ្ងន់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់សងខាងនាំទៅប៉ុស្តិ៍សួរនាំ
ភ្នំពេញ: យុវជនឈាមរាវពីរនាក់ជិះម៉ូតូដេញធាក់ទៅយុវជនមួយក្រុមទៀតដែលមានគ្នាច្រើនត្រូវបានខាងបក្ខពួកគ្នាច្រើនឃាត់បានម្នាក់ព្រួតវាយអោយរងធ្ងន់ធ្ងរចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនទៅចោលបាត់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខនិងផ្សារខេម៉ល សង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពីក្រុមយុវជនដែលមានគ្នាច្រើនបានអោយដឹងថា នៅមុនពេលកេីតហេតុពួកគាត់បានជិះម៉ូតូពីរគ្រឿងមានគ្នា៦នាក់ចេញពីក្លិបG21 ម៉ូតូ១ជិះមានបីនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកេីតលុះមកដល់ចំណុចស្តុបទួលពង្រស្រាប់តែខាងជនរងគ្រោះដែលមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបានឌឺដងសម្ដី ដាក់គ្នាទៅវិញទៅមករួចខាងដែលមានគ្នាពីរបានធ្វើសកម្មភាពធាក់មកលើខាងគ្នាច្រើន ភ្លាមៗនោះដែរក្រុមបក្ខពួកខាងច្រេីនជិះម៉ូតូប្រដេញតាមពីក្រោយរហូតមកដល់ចំណុចខាងលើជនរងគ្រោះភ័យស្លន់ស្លោបានជ្រុលទៅនឹងរុីម៉កបណ្ដាលឲ្យដួលម៉ូតូត្រូវបានខាងក្រុមគ្នីគ្នាច្រើនចាប់ឃាត់ខ្លួនបានម្នាក់ព្រួតវាយនិងមួកសុវត្ថិភាពបោកផងយកខ្សែវាយផងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ … អានបន្ថែម ក្មេងស្ទាវពីរក្រុមដេញវាយគ្នាតាមដងផ្លូវរងរបួសធ្ងន់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់សងខាងនាំទៅប៉ុស្តិ៍សួរនាំ
