ភ្នំពេញ៖ អាចជារឿងកម្រសម្រាប់សិល្បករដែលបានចេញនិយាយចំៗអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គមនានា ដែលនាំឲ្យសីលធម៌សង្គមធ្លាក់ចុះ ដែលក្នុងនេះដែរលោកបានបណ្តាញផ្សព្វផ្សាយឲ្យបញ្ចប់ការយកក្រុមអ្នកលេងសម្តីមិនសមទំនងទាំងនោះមកផ្សព្វផ្សាយបន្តព្រោះជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។ តារាចម្រៀង និងសម្តែងរូបនេះបានបញ្ជាក់ថា នេះគ្រាន់តែជាការស្នើសុំប៉ុណ្ណោះ ដែលលោកមិនមានឥទ្ធិពលណាមួយទៅលើស្ថាប័នសារព័ត៌មាននោះឡើយ។ ការបង្ហាញសារជាសាធារណៈនេះលោកក៏បានប្រកាន់ជំហរក្នុងការស្វាគមន៍ការវាយបកណាមួយពីក្រុមជំនាញជេបញ្ចោរពីមនុស្សមួយក្រុមតូចនោះដែរ ហើយគោលបំណងគឺលោកចង់លប់បំបាត់ការជេរបញ្ចោរនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ … អានបន្ថែម បញ្ញាសិទ្ធិ ចេញមុខស្នើឲ្យបញ្ចប់ការផ្សាយអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គម