ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើដាវគំរាម និងយកដុំថ្មគប់ក្បាលបុរសជាជាងកាត់សក់ម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅមុខដីឡូត៍គ្មានលេខ តាមផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ការីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលពួកចោរប្លន់យកម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944 ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ឃាត់ខ្លួនឈ្មោះ អ៊ុន លាងហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ រីឯបក្ខពួក០២នាក់ទៀតបានរត់គេចខ្លួនបាត់។ … អានបន្ថែម ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើដាវគំរាម និង ដុំថ្មគប់ក្បាលបុរស ជាជាងកាត់សក់ម្នាក់ ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច