ទម្លាយមុខមាត់ពិតអនាគតភរិយាតារាចម្រៀង ខេម ថ្ងៃសម្ពោធហាងថ្មី

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីតារាចម្រៀងលោក ខេម បានប្រកាសបើកសម្ពោធភោជនីយដ្ឋានថ្លៃ២០ម៉ឺនដុល្លារអាមេរិករបស់ខ្លួនហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ។ កាន់តែចាប់អារម្មណ៍ក្រោយពីលោកបានបង្ហើបរឿងមានស្នេហាជាមួយនារីម្នាក់ជាអាណិកជននៅប្រទេសបារាំងរយៈពេល៥ឆ្នាំកន្លងមកហើយ។ ​បើទោះបីជាមិនទាន់អាចបង្ហោះមុខដោយបើកចំហក្តីក៏អ្នកស្និទ្ធនឹងតារាចម្រៀងរូបនេះបានលើកឡើងថា អនគតភរិយាតារាចម្រៀងរូបនេះក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ហើយនាងបានធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយ។ ជុំវិញទំនាក់ទំនងស្នេហានេះដែរ … អាន​បន្ថែម ទម្លាយមុខមាត់ពិតអនាគតភរិយាតារាចម្រៀង ខេម ថ្ងៃសម្ពោធហាងថ្មី

លេចដំណឹងសុគន្ធ និសា និងឆន សុវណ្ណរាជ ក្លាយជាតួឯករួមគ្នា ក្នុងភាពយន្តភាគល្បី ទិញសិទ្ធិផលិតពីតៃវ៉ាន់

ភ្នំពេញ៖ ជាថ្មីម្តងទៀតតារាចម្រៀង សុគន្ធ នីសា និងលោក ឆន សុវណ្ណារាជនឹងបង្ហាញមុខជាថ្មីក្នុងតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយដែលទទួលសិទ្ធិផលិតពីតៃវ៉ាន់យកមកផលិត។ ភាពយន្តភាគថ្មីមួយនោះ គឺរឿង “ ចំណតថ្មីនៃសុភមង្គល”ដែលចូលរួមសម្តែងដោយតារាល្បីៗជាច្រើនផងដែរ។ ​ការចាប់ដៃគូសម្តែងជាថ្មីនេះត្រូវធ្វើឡើងក្រោយពីពួកគេធ្លាប់បានសាងភាពល្បីល្បាញរួមគ្នាក្នុងភាពយន្តភាគដែលទិញសិទ្ធិផលិតពីប្រទេសកូរ៉េដែរគឺរឿង​”សិសិរដូវក្នុងបេះដូង” ដែលបានចាក់បញ្ចាំងកាលពីអំឡុង២ឆ្នាំមុន ហើយទទួលបានការគាំទ្រច្រើនលើសលប់នោះ។ ប្រភពពីក្រុមការងារផលិតភាពយន្តខាងលើបានបង្ហើបថា ភាពយន្តភាគរឿង “ ចំណតថ្មីនៃសុភមង្គល” ត្រូវបានទិញសិទ្ធិពីភាពយន្តដ៏ល្បីល្បាញរបស់តៃវ៉ាន់ គឺរឿង”The Fragile … អាន​បន្ថែម លេចដំណឹងសុគន្ធ និសា និងឆន សុវណ្ណរាជ ក្លាយជាតួឯករួមគ្នា ក្នុងភាពយន្តភាគល្បី ទិញសិទ្ធិផលិតពីតៃវ៉ាន់

លាង ឧត្តម ថាមហាជនអាចស្អប់បុគ្គលសិល្បៈបានប៉ុន្តែកុំស្អប់សិល្បៈ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះលេចចេញមតិចម្រូងចម្រាសច្រើនជុំវិញពីការបែងចែករវាងបុគ្គលដែលល្បីឈ្មោះតាមបណ្តាញសង្គម និងអ្នកសិល្បៈអាជីពរហូតលេចចេញការរិះគន់និងជេរប្រមាថខ្លាំងលើពួកគេផងដែរ។ ស្របពេលដែលស្ថានភាពនៃវិស័យសិល្បៈបច្ចុប្បន្នគឺមានទាំងការរីកចម្រើន និងធ្លាក់ចុះខណៈដែលសកម្មភាព និងការប្រកបរបរវិជ្ជាជីវៈក្នុងវិស័យនេះកំពុងមានភាពច្របូកច្របល់ និងក្រោយពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់វិស័យមួយនេះ។ ទោះជាយ៉ាងណា តារាសម្តែងលាង ឧត្តមស្នើឲ្យមហាជនជួយគាំទ្រវិស័យសិល្បៈគ្រប់ទម្រង់និងសុំកុំស្អប់សិល្បៈ។ លោកថាមានហេតុផលចម្បងមួយចំនួនដែលធ្វើឲ្យស្ថានភាពទីផ្សារសម្តែងរបស់សិល្បករមានការធ្លាក់ចុះ ដូចជាដោយសារការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ដែលធ្វើឲ្យគម្រោងថតភាពយន្តមួយចំនួនជាប់គាំងផ្អាកការថត។ … អាន​បន្ថែម លាង ឧត្តម ថាមហាជនអាចស្អប់បុគ្គលសិល្បៈបានប៉ុន្តែកុំស្អប់សិល្បៈ

ឆ្អែតចិត្តខ្លាំង នារីម្នាក់ប្រកាសផ្តាច់ទំនាក់ទំនងជាបងប្អូននឹងប៉ែន ចំរ៉ុង

     ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីនារីម្នាក់បានប្រកាសដោយបើកចំហរអំពីការផ្តាច់ទំនាក់ទំនងរាប់អានគ្នាជាមួយតារាសម្តែង និងពិធីករលោកប៉ែន ចំរ៉ុង។ មូលហេតុនៅពីក្រោយការប្រកាសដ៏កម្រនេះត្រូវបាននារីរូបនេះលើកឡើងដោយខ្លីថា “ឆ្អែតចិត្ត”។ ​នារីនោះត្រូវបានគេដឹងថាឈ្មោះលើគណនីយហ្វេសប៊ុក Lily … អាន​បន្ថែម ឆ្អែតចិត្តខ្លាំង នារីម្នាក់ប្រកាសផ្តាច់ទំនាក់ទំនងជាបងប្អូននឹងប៉ែន ចំរ៉ុង

សិល្បករជាច្រើនជំនាន់នឹងបង្ហាញមុខរួមគ្នាក្នុ្ងងភាពយន្តរឿង“ស្នាមស្នេហ៍សមុទ្ររាម”

ភ្នំពេញ៖ ភាពយន្តល្បីល្បាញរឿង”ស្នាមស្នេហ៍សមុទ្ររាម” ដែលជាស្នាដៃផលិតជាថ្មីរបស់អ្នកស្រីពាន់ ភួងបុផ្ផា បានប្រកាសចេញផលិតជាផ្លូវការហើយ ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ចូលរួមសម្តែង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីបើកចេញថតផលិតកាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅស្ថានីយទូរទស្សន៍ PNN ។ តួឯកពីគូនឹងសម្តែងក្នុងសាច់រឿងទាំងពីរវគ្គដែលវគ្គទី១គឺលោក ពៅ ពិសិដ្ឋ … អាន​បន្ថែម សិល្បករជាច្រើនជំនាន់នឹងបង្ហាញមុខរួមគ្នាក្នុ្ងងភាពយន្តរឿង“ស្នាមស្នេហ៍សមុទ្ររាម”

ក្នុងបុព្វហេតុសង្គម! ហ៊ុយ យ៉ាឡេង បំផុសយុទ្ធនាការថ្មីប្លែក១ម៉ោងដើម្បីសង្គមជាតិ

ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានប្រយោជន៍ខ្លាំងសម្រាប់សង្គមជាតិ។ សារនោះគឺជាការបំផុសឲ្យប្រជាជនកម្ពុជារួមគ្នាដើម្បីជួយដល់កិច្ចការនានាដល់សង្គមដែលមានឈ្មោះថា “១ម៉ោងដើម្បីសង្គមជាតិ ឬ 1 Hour For The Nation”។ ការតបស្នងទៅកាន់សង្គមវិញគឺជាសកម្មភាពដែលប្រជាជនជាច្រើននៅលើសាកលលោកបានធ្វើដើម្បីចូលរួមអភិវឌ្ឍន៍សង្គមដែលគេរស់នៅប្រកបដោយនិរន្តរភាព និងសម្រាប់អនាគតក្មេងជំនាន់ក្រោយ។ ១ម៉ោងដើម្បីសង្គមជាតិ ជាកម្មវិធីសប្បុរសធម៌មួយដែលមានន័យថា មនុស្សម្នាក់ៗធ្វើការពេញមួយសប្តាហ៍ ក្រៅពីធ្វើការដើម្បីខ្លួនឯងនិងគ្រួសារហើយ គួរចំណាយពេលយ៉ាងហោចណាស់១ម៉ោង ដើម្បីជួយដល់សង្គមជាតិវិញ។ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មកថាជ័យបានលើកឡើងថា” គំនិតនេះខ្ញុំគិតយូរហើយតែរង់ចាំអក្សរមានសិនចាំធ្វើ តែដោយសារកូវីដ-១៩ធ្វើអោយខ្ញុំភ្ញាក់ខ្លួនទៅមុខទៀតមិនដឹងមានរឿងអ្វីទាន់គំនិតនៅមានកម្លាំងនៅមានគួរតែធ្វើ”។ លោកបន្តថាលោក ទទួលបានការជម្រុញលើកទឹកចិត្តពីមិត្តលោកម្នាក់ឈ្មោះ ម៉ែន ចនសុន ផងដែរទើបលោកសម្រេចចិត្តធ្វើ តែអាចធ្វើទៅបានគឺត្រូវមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋានចូលរួមជួយជាកម្លាំងកាយចិត្តនិងថវិកាទើបជោគជ័យបាន ។ទោះជាយ៉ាងណាលោកក៏បានថ្លែងការកោតសរសើរចំពោះសប្បុរសជន និងសកម្មជនលើការងារសង្គមជាច្រើនកន្លងមកដែលបានចូលរួមធ្វើកិច្ចការងារនានា ហើយលោករំពឹងថាពួកគាត់នឹងបន្តធ្វើសកម្មភាពទាំងនេះដើម្បីជាគំរូ និងចំណែកជួយដល់សង្គម ខណៈដែលលោកក៏រំពឹងដែរថា នឹងមានសប្បុរសជន ប្រជាជនកម្ពុជាអាចចូលរួមសកម្មភាពសង្គមទាំងលើផ្នែក សីលធម៌អប់រំ បរិស្ថានសិល្បៈវប្បធម៌ជាដើម។  លោកថាសម្រាប់មហាជនដែលចង់ចូលរួមសូមចូលទៅក្នុងគ្រប់ឆាណែលតេឡេមួយដែលលោកបង្កើតឡើងដើម្បីចូលរួមទាំងអស់គ្នា ។ សម្រាប់ការចូលរួមទស្សនិកជនក៏អាចចុចចូលទៅកាន់ Link នេះផ្ទាល់ https://t.me/NationKH ដែលអាចចូលរួមក្នុងក្រុមបាន ។ សម្រាប់អ្នកដែលមានឆន្ទៈក្នុងការបង្កើតគំនិតចូលរួមចំណែកជួយសង្គមវិញនេះផងដែរក៏អាចទំនាក់ទំនងមកកាន់លោកផ្ទាល់ដើម្បីជជែកគ្នា ឬដើម្បីរួមគ្នាជាមួយសប្បុរសជន និងអ្នកស្ម័គ្រចិត្តដទៃទៀតដើម្បីចូលរួមសកម្មភាពមួយនេះ។ ​ការចូលរួមជាថវិកាក៏សប្បុរសជនអាចចូលរួមបានតាមរយៈគណនីយធនាគារលោក ហ៊ុយ យ៉ាឡេងផ្ទាល់ ដែលត្រូវបានបង្ហាញលើនេះស្រាប់ផងដែរ។ លោករំពឹងថាប្រជាជនខ្មែរជាច្រើននឹងចូលរួមយុទ្ធនាការមួយនេះដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមដើម្បីទាំងអស់គ្នា និងកូនចៅយើងជំនាន់ក្រោយ៕          ដោយ៖វឌ្ឍនា  អាន​បន្ថែម ក្នុងបុព្វហេតុសង្គម! ហ៊ុយ យ៉ាឡេង បំផុសយុទ្ធនាការថ្មីប្លែក១ម៉ោងដើម្បីសង្គមជាតិ

តួឯកយីកេកញ្ញា កែវ សុផានិត និង លោក ជួន អមរិទ្ធ បង្ហើរសំនៀងរួមគ្នាក្នុងបទ”វិញ្ញាណអណ្តែត”

ភ្នំពេញ៖ ពិតជាកោតសរសើរខ្លាំងចំពោះសមត្ថភាពច្រៀងចម្រៀងរួមគ្នារបស់ តារាចម្រៀងជួន អមរិទ្ធ និងតួឯកយីកេល្បីឈ្មោះកញ្ញា កែវ សុផានិត ក្នុងបទមរតកដើមបទ ”វិញ្ញាណអណ្តែត” ។ ទាំងបទភ្លេង បំពេរស្រទន់ បែបក្លាសិចនិងអត្ថន័យស៊ីជម្រៅបានធ្វើឲ្យអារម្មណ៍អ្នកស្តាប់អណ្តែងអណ្តូងខ្លាំង។ ​កញ្ញា កែវ សុផានិត បញ្ជាក់ថា បទនេះគឺជាសំនៀងដើមរបស់លោក ស៊ិន … អាន​បន្ថែម តួឯកយីកេកញ្ញា កែវ សុផានិត និង លោក ជួន អមរិទ្ធ បង្ហើរសំនៀងរួមគ្នាក្នុងបទ”វិញ្ញាណអណ្តែត”

ក្រោយខកខានទៅកាណាដា រតនៈ ពិសិដ្ឋ ចង់ចេញទៅសម្តែងក្រៅប្រទេសជាថ្មី

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងសាច់ខ្ចី លោក រតនៈ ពិសិដ្ឋធ្លាប់បានធ្វើឲ្យទស្សនិកជនបានស្គាល់តាមរយៈស្នាដៃជាច្រើនបន្តបន្ទាប់។ លោកបញ្ជាក់ប្រាប់កាលពីថ្មីៗនេះថា លោកនៅតែចិញ្ចឹមចិត្តក្នុងការចេញទៅច្រៀងរាំនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនដដែល ពិសេសប្រទេសកាណាដា។ ការបញ្ជាក់បែបនេះក្រោយពីលោក … អាន​បន្ថែម ក្រោយខកខានទៅកាណាដា រតនៈ ពិសិដ្ឋ ចង់ចេញទៅសម្តែងក្រៅប្រទេសជាថ្មី

ក្រុមចម្រៀងនារី ដំបូងគេនៅកម្ពុជាមានឈ្មោះថា FGG ត្រូវបានប្រកាសជាផ្លូវការ

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករវ័យក្មេងជំនាន់ក្រោយ៥រូបដែលមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ត្រូវបានគេជ្រើសរើសដើម្បីបង្កើតក្រុមចម្រៀងនារីកម្ពុជាថ្មីលើកទី១នៅកម្ពុជាគឺក្រុមFGG។ ការប្រកាសនេះត្រូវធ្វើឡើងកាលពីរាត្រីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២០នៅផ្សារទំនើបអុីអនសែនសុខក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។ ​ក្រុមចម្រៀងបែបស្តង់ដាមួយមុនដំបូងគេនៅកម្ពុជា អ្នកទាំង៥រូបនោះមានដូចជា កញ្ញា មេឡូឌី  កញ្ញា សេលីណា កញ្ញា ម៉ីម៉ី កញ្ញា ឡេមិន និងកញ្ញាមីឡា ដែលពួកគេបានបង្ហាញសមត្ថភាព និងក្បាច់រាំយ៉ាងរស់រវើកក្នុងកម្មវិធីមួយនេះ។ ក្រៅពីក្រុមចម្រៀងថ្មីកម្មវីធីនេះក៏មានការចូលរួមពីសំណាក់ សិល្បករល្បីឈ្មោះ មានដូចជា ព្រះនាងតូច នរោត្តមជេណា កញ្ញារឿន ណាត កញ្ញា កែ ច័ន្ទកេសី លោក ផាត់តាភូ កញ្ញា សុខលីនជាដើម។ តំណាងក្រុមចម្រៀងនារីកម្ពុជាFGG បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបានឱកាសដ៏ធំដើម្បីបង្ហាញសមត្ថភាព ទេពកោសល្យហើយថ្ងៃនេះពួកគាត់នឹងប្រកាសចេញបទចម្រៀងថ្មីលើកដំបូងមានចំណងជើងថា “Heart Beat”។ ពួកគាត់រំពឹងថានឹងទទួលបានការគាំទ្រថ្មីបន្ថែមដើម្បីជាកម្លាំងចិត្តបន្តពង្រឹងសមត្ថភាពបំពេញការកម្សាន្តរបស់ទស្សនិកជន។ ​តំណាងក្រុមហ៊ុនFun Entertainment … អាន​បន្ថែម ក្រុមចម្រៀងនារី ដំបូងគេនៅកម្ពុជាមានឈ្មោះថា FGG ត្រូវបានប្រកាសជាផ្លូវការ

រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោរមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០

ភ្នំពេញ៖ ការឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង រ៉េត សារីតា​បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៏ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន។ រ៉េត សារីតា វ័យ24ឆ្នាំ … អាន​បន្ថែម រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោរមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០

ភ្ញាក់ផ្អើលរឿង សាសា បង្ហាញមុខកូននិងស្វាមី ក្រោយបាត់មុខពីសិល្បៈជាង៥ឆ្នាំ

ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំហើយដែលអតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា បានបាត់មុខពីវិស័យសិល្បៈ។ មានការភ្ញាក់ផ្អើលក្រោយពីគេបានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា  ដែលបង្ហាញក្នុងសភាពជាលក្ខណៈគ្រួសារ ពោលគឺមានទាំងកូននឹងប្តី ទាំងគេមិនដែលដឹងទេថានាងរៀបការចាប់តាំងពីពេលណានោះ។ ​អតីតារាចម្រៀងរូបនេះ បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹកទាំងនេះ នៅលើគណនីអុីស្ការក្រាម ដោយភ្ជាប់ជាមួយនឹងកូនៗ និងប្ដីរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងថ្លែងរឿងមិនគួរឲ្យជឿ។ … អាន​បន្ថែម ភ្ញាក់ផ្អើលរឿង សាសា បង្ហាញមុខកូននិងស្វាមី ក្រោយបាត់មុខពីសិល្បៈជាង៥ឆ្នាំ

ឃីង សាន់ និង វ៉ាន់ វីតា ប្រកាសផុតកុងត្រានៅផលិតកម្ម Gold Production

ភ្នំពេញ៖​ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០នេះតទៅតារាចម្រៀង និងសម្តែង លោក ឃីង សាន់ និងកញ្ញា វ៉ាន់ វីតា នឹងបញ្ចប់កិច្ចសន្យាការងារច្រៀងជាផ្លូវការសម្រាប់ផលិតកម្មGold … អាន​បន្ថែម ឃីង សាន់ និង វ៉ាន់ វីតា ប្រកាសផុតកុងត្រានៅផលិតកម្ម Gold Production