មិនមែនហង្សមាស​ក៏មិនមែន Galaxy មាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មរាម របស់តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងមាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មថ្មីគឺផលិតកម្មរាម របស់អ្នកលក់អនឡាញ និងជាតារាហ្វេសប៊ុកអ្នកនាងស្រីអូន។ ការបង្ហើបនេះផងដែរក្រោយពីពេលកន្លងទៅនេះគេបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខថតរូបរួមគ្នាជាមួយអ្នកនាងស្រីអូនគ្រាដែលមាសសុខសោភា បានចុះជួបជាមួយក្មេងប្រុសវះកាត់លលាក្បាលម្នាក់កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយជាង៥ខែហើយដែលទស្សនិកជនជាច្រើនទន្ទឹងរងចាំដំណឹងនៃការបង្ហាញមុខជាផ្លូវការក្នុងផលិតកម្មថ្មីរបស់តារាចម្រៀង … អាន​បន្ថែម មិនមែនហង្សមាស​ក៏មិនមែន Galaxy មាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មរាម របស់តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់

តើអ្នកណាដឹងខ្លះថា៖ លោក ដូណាល់ ត្រាំ មុននិងគាត់ឡើងធ្វើជាប្រធានាធិបតីអាមេរិក ​​ស្រី​ស្អាតណាខ្លះជាគូរស្នេហ៍របស់គាត់

អន្តរជាតិ៖ តើអ្នកដឹងទេថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតី​អាមេរិក​ ទី​៤៥ គឺជាបុរសសម្បូរស្នេហ៍ ព្រោះលោកមិន​ដែល​ខ្វះ​មនុស្ស​ស្រី​នៅ​ក្បែរ​ខ្លួន​ឡើយ។ ប៉ុន្តែស្រីស្អាតណា​ខ្លះ … អាន​បន្ថែម តើអ្នកណាដឹងខ្លះថា៖ លោក ដូណាល់ ត្រាំ មុននិងគាត់ឡើងធ្វើជាប្រធានាធិបតីអាមេរិក ​​ស្រី​ស្អាតណាខ្លះជាគូរស្នេហ៍របស់គាត់

ផ្ទុះកក្រើកព្រឹត្តិការណ៍ប្លែកថ្មីលើវិស័យក្រចកលើកដំបូងមិនធ្លាប់មាននៅកម្ពុជា

ភ្នំពេញ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលនិងសាទរខ្លាំងណាស់ក្រោយពីវិស័យសម្រស់ផ្នែកក្រចកបានរៀបចំព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា នោះគឺកម្មវិធីបង្ហាញពីកម្មវិធីប្រកួតរចនាក្រចក The Nail Cambodia New generation។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា … អាន​បន្ថែម ផ្ទុះកក្រើកព្រឹត្តិការណ៍ប្លែកថ្មីលើវិស័យក្រចកលើកដំបូងមិនធ្លាប់មាននៅកម្ពុជា

ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ

ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។ ​កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ … អាន​បន្ថែម ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ

បន្តសកម្មភាពមនុស្សធម៌ ករុណា ពេជ្រ ផ្តល់អំណោយជួយកុមារកំព្រាជាង៦០នាក់នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ តារាចម្រៀង លោក ករុណាពេជ្រ បានបន្តសកម្មភាពមនុស្សធម៌ ជាថ្មី ពីល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលកុមារកំព្រាមួយនាខេត្តកំពង់ស្ពឺ។ នេះជាការលេចមុខម្តងទៀតក្រោយពីការចុះចែកអំណោយដោយផ្ទាល់ក្រោយពីលោកនាំយកអំណោយជួយជនរងគ្រោះនៅក្នុងស្រុកគងពិសីកាលពីសប្តាហ៍មុន។ តារាចម្រៀងប្រចាំផលិតកម្មថោន … អាន​បន្ថែម បន្តសកម្មភាពមនុស្សធម៌ ករុណា ពេជ្រ ផ្តល់អំណោយជួយកុមារកំព្រាជាង៦០នាក់នៅខេត្តកំពង់ស្ពឺ

ទោះជួបស្នេហ៍ជាមួយនារីទ្រព្យស្តុកស្តម្ភក៏ ណាខុន មិនបោះបង់ចោលសិល្បៈឡើយ

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងស្រស់សង្ហា លោក ណាខុន បានធ្វើឲ្យអ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកបានបង្ហាញមុខគូស្នេហ៍ជាមួយនារីម្នាក់។ បើទោះបីជានារីដែលលោកផ្តើមទំនាក់ទំនងស្នេហ៍នោះជានារីមានមុខជំនួញច្រើនក្នុងដៃមែន ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈធម្មតា។ ​ការបញ្ជាក់នេះធ្វើឡើងក្រោយពីតារាសម្តែងប្រុស ក្រិច … អាន​បន្ថែម ទោះជួបស្នេហ៍ជាមួយនារីទ្រព្យស្តុកស្តម្ភក៏ ណាខុន មិនបោះបង់ចោលសិល្បៈឡើយ

លេចការគាំទ្រខ្លាំងលើការសម្តែងក្នុងបទចម្រៀងមួយចំនួន លី ណូរ៉ា ឆក់បានតំណែង

ភ្នំពេញ៖ តារាសម្តែងដែលឆ្លងកាត់ជីវិតតស៊ូច្រើន លោក លី ណូរ៉ា កំពុងតែក្តាប់បានតំណែងទីផ្សារខ្លាំងបង្គួរបើធៀបពីពេលកន្លងទៅ។ លេចមុខមាត់កាន់តែខ្លាំងលើការងារសិល្បៈនេះក្រោយពីស្នាដៃសម្តែងក្នុងបទចម្រៀងកាលពីពេលកន្លងទៅនោះផ្ទុះការញគាំទ្រខ្លាំងពីទស្សនិកជន។ ​ការសម្តែងក្នុងបទចម្រៀងបទ”អាមោក” និងបទ”ទឹកចិត្តសំខាន់ជាងទឹកលុយ”  បានធ្វើឲ្យទស្សនិកជនស្គាល់តារាសម្តែងរូបនេះកាន់តែខ្លាំង ស្របនឹងការជេរតួអង្គដែលតារារូបនេះសម្តែងក៏ខ្លាំងដែរ។ … អាន​បន្ថែម លេចការគាំទ្រខ្លាំងលើការសម្តែងក្នុងបទចម្រៀងមួយចំនួន លី ណូរ៉ា ឆក់បានតំណែង

ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

ភ្នំពេញ៖ ផលិតករនិងជាអ្នកនិពន្ធជើងចាស់ ពាន់ ភួងបុផ្ផា បានបង្ហើបគម្រោងថតភាពយន្តភាគថ្មីមួយ និងជាភាពយន្តចុងក្រោយរបស់អ្នកស្រីគឺរឿង”ស្នាមស្នេហ៍សបុទ្ររាម”វគ្គ២។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ តុលាឆ្នាំ២០២០ ក្នុងឱកាសដែលលោកស្រីប្រកាសសម្ពោធសៀវភៅប្រលោមលោក”បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ ។ លោកស្រីពាន់ ភួង បុផ្ផា បានបញ្ជាក់ថាអ្នកស្រីបានប្រមូលបានអ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង និងមានទេពកោសល្យចំនួន ៥នាក់និងបានបញ្ចេញស្នាដៃចំនួន២ហើយ។ ស្នាដៃទី១ ដែលបានរួចចេញកាលពីមុននោះ ម្សិលមិញអ្នក “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” បានសម្ពោធស្នាដៃទី២ទៀត រឿង “បើខ្ញុំជាស្រី” ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រនោះខណៈដែលគំនិតរឿងរបស់លោកស្រី និងនិពន្ធដោយកញ្ញា អ៊ិន បូបូ។ ក្រៅអំពីការប្រកាសបើកសម្ពោធនសៀវភៅនេះលោកស្រីក៏ប្រកាសបញ្ចប់ការផលិតភាពយន្តដោយក្រោមហេតុផលថា អ្នកស្រីមានវ័យកាន់តែច្រើន ល្មមដល់ពេលដែលអ្នកស្រីត្រូវសម្រាកខ្លះ និងត្រូវលៃពេលខ្លះ សម្រាប់ខ្លួនឯង រួមទាំងយកពេលទៅធ្វើកិច្ចការផ្សេងទៀត ដែលមិនសូវធ្ងន់ធ្ងរដូចការផលិតខ្សែភាពយន្តភាគ ដែលត្រូវការចំណាយពេលវេលា កម្លាំងកាយ ប្រាជ្ញាស្មារតីច្រើនហួសហេតុ។ អ្នកនិពន្ធវ័យ៦៦ឆ្នាំរូបនេះបញ្ជាក់ថាបន្ទាប់ពីអ្នកស្រីទើបនឹងបើកការផលិតភាពយន្តភាគរឿង “កុមារីវ័យ ២៥ឆ្នាំ” វគ្គ៣ និងរឿង “រសជាតិអ្នកមាន” បន្តបង្ហើយរឿងមួយភាគមួយទៀតសម្រាប់ទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង “ស្នាមស្នេហ៍សមុទ្ររាម“វគ្គ២ ដែលគ្រោងនឹងដំណើរការផលិតក្នុងពេលឆាប់ៗ។ បន្ទាប់ពីបញ្ចប់រឿងនេះហើយ គឺអ្នកស្រីសុំដកខ្លួនពីការផលិតរឿងប្រភេទសម្រាប់ដាក់ទូរទស្សន៍នេះហើយ។ ទោះជាយ៉ាងណាពេលនៅសល់ពីនេះ គឺអ្នកស្រី នឹងផ្ដោតទៅការចងក្រងក្រុមអ្នកនិពន្ធសរសេររឿងប្រលោមលោកជាជំនួសវិញ។ កិច្ចការនេះ អ្នកស្រី បានបង្កើត “ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស” ដែលមានអាយុកាលជិត ២ឆ្នាំហើយ។អ្នកស្រីបានពន្យល់ថា អ្នកស្រី នឹងយកពេលសល់ពីការផ្អាកផលិតរឿងមាសមកផលិតសៀវភៅប្រលោមលោកវិញ ព្រោះតែលោកបានមើលឃើញថា ការប្រើប្រាស់ភាសាជាតិនឹងកាន់តែប្រឈមនាពេលខាង។ ដូច្នេះហើយ អ្នកស្រីចង់ធ្វើកិច្ចការខ្លះ ដើម្បីលើកកម្ពស់ការប្រើភាសាជាតិ ទាំងការនិយាយ សរសេរ និងអាន៕ដោយ៖វឌ្ឍនា                 អាន​បន្ថែម ប្រកាសបើកសម្ពោធសៀវភៅប្រលោមលោកថ្មីផលិតករ ពាន់ ភួងបុផ្ផាប្រកាសចេញថត ភាពយន្តចុងក្រោយហើយ

ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ទើបនឹងបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីម្សិលមិញនេះដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិច ហ្សូរ៉ា។ ការបញ្ជាក់នេះធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់ៗគ្នា ។ … អាន​បន្ថែម ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

ភ្ញាក់ផ្អើលខ្លាំងរឿង ឌី សូនីតា ប្រកាសថាមានផ្ទៃពោះជាមួយ អាឡិច ហ្សូរ៉ា

ភ្នំពេញ៖ ពិតជាមិនគួរឲ្យជឿនិងភ្ញាក់ផ្អើលខ្លាំងនៅថ្ងៃទី២០ ខែតុលានេះតារាសម្តែង ឌី សូនីតា បានបញ្ចេញវីដេអូមួយអមដោយសភាពមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ នាងថា កូនដែលនៅក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង … អាន​បន្ថែម ភ្ញាក់ផ្អើលខ្លាំងរឿង ឌី សូនីតា ប្រកាសថាមានផ្ទៃពោះជាមួយ អាឡិច ហ្សូរ៉ា

ប្រុងប្រយ័ត្ន!តារាកំប្លែងនាង ផេនខេក ចូលពេទ្យសង្គ្រោះបន្ទាន់ព្រោះប្រើថ្នាំសម្រកទម្ងន់លើកកម្រិត

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេបានឃើញតារាកំប្លែងមាឌធំ នាង ផេនខេកត្រូវបានគេបញ្ជូននៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលដើមឡើយលើកឡើងថាដោយសារខ្យល់គរ ប៉ុន្តែដំណឹងក្រៅផ្លូវការលើកឡើងថា នាងបានប្រើប្រាស់ថ្នាំសម្រកទម្ងន់លើកកំណត់។ តារាកំប្លែងនិងពិធីករក្នុងកម្មវិធី 3 Fun នាងផេន ខេក ត្រូវបានក្រុមការងារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយនាងមានអាការៈមិនស្រួលក្នុងខ្លួនដែល តាមការទម្លាយពីអ្នកជិតដិតតារាកំប្លែងរូបនេះបានបញ្ជាក់ថាព្រោះតែនាងប្រើប្រាស់ថ្នាំសម្រកទម្ងន់ច្រើនហួសកម្រិត។ … អាន​បន្ថែម ប្រុងប្រយ័ត្ន!តារាកំប្លែងនាង ផេនខេក ចូលពេទ្យសង្គ្រោះបន្ទាន់ព្រោះប្រើថ្នាំសម្រកទម្ងន់លើកកម្រិត

ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា លុយទឹក លីអង្ករចែក​អំណោយផ្ទាល់​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

 បន្ទាយមានជ័យ៖ ក្រោយ​បរិច្ចាគ​​ថវិកា៦០ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង នៅ​ព្រឹកថ្ងៃទី១៩ ខែតុលា​នេះ​​ ​ លោក ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ។ តារា​ចម្រៀង លោក​ ​ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏​គេ​ឃើញ​មាន​វត្តមាន​ក្នុង​ពិធី​នោះ​ផង​ដែរ។ខណៈដែលអំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង មាន អង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ សកម្មភាព​នេះ​បញ្ជាក់​ឲ្យ​ឃើញ​​ថា គឺ​ជា​ទឹក​ចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ  ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង ពិសេស​នោះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ជួយ​​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជា​មួយ​រដ្ឋាភិបាលកម្ពុជា។ សូម​បញ្ជាក់​ផង​ដែរ​​ថា  ក្នុង​តួលេខ​បង្ហាញ​ដោយ​សម្ដេច​តេជោ​ហ៊ុនសែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះសប្បុរស​ជន​ដែល​បាន​ចូល​រួម​ជួយ​​ប្រជាជនក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​​​ គិតត្រឹមម៉ោង ១១និង៣០នាទីថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុង​ចំណោម ឧកញ៉ា​ល្បី​ៗ​​​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប​​បាន​ចូល​រួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ ឡេង ណាវ៉ាត្រា នាយក​ក្រុមហ៊ុន ​ឡេង​ណាវ៉ាត្រា​​គ្រុប បាន​ចូល​រួម​បរិច្ចាគ​ថវិកា​​ជូន​​ ៦០ម៉ឺន​ដុល្លារ ​ជា​​ចំនួន​ដែល​ច្រើន​ជាង​គេ ខណៈ​ដែល​អ្នក​ដែល​ឈរ​លេខ​រៀង​ទី​២ គឺ​លោក ហុង ពីវ នឹងលោក ចេញ ស៊ី បាន​ចូល​ចំនួន​៥០ម៉ឺន​ដុល្លារ៕                ដោយ៖ វឌ្ឍនា អាន​បន្ថែម ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា លុយទឹក លីអង្ករចែក​អំណោយផ្ទាល់​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ