សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សិល្បករប្រុសស្រីល្បីឈ្មោះ រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាក្នុងការផ្តល់ជាថវិកា និងអំណោយជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នាស្រុកគងពិសីខេត្តកំពង់ស្ពឺ។ ការរួមគ្នាពីសិល្បករនេះធ្វើឡើងក្រោយពីការបង្ហាញពីគំរូនៃវីរភាពរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលការជួយនេះដែរក៏ត្រូវបានធ្វើឡើងតាមរយៈតារាចម្រៀងលោក ករុណាពេជ្រ ក្រោមយុទ្ធនាការរួមគ្នាដើម្បីខេត្តកំពង់ស្ពឺ។ ​ការចុះចែកអំណោយដោយផ្ទាល់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា … អាន​បន្ថែម សិល្បករជាច្រើនរួមគ្នាផ្តល់ជំនួយជួយជនរងគ្រោះដោយទឹកជំនន់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់បានជ្រាបថា តាមរយ:ស្ថានទូតរាជាណាចក្រថៃប្រចាំនៅកម្ពុជា  ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ដោយពុំមានការអនុញ្ញាត។ ​ការសុំទោសនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញប្រតិកម្មខ្លាំងៗពីមហាជនជុំវិញទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ បានយករូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាដាក់លើ Poster ផ្សព្វផ្សាយភាពយន្តភាគរបស់ខ្លួននោះ ពេលនេះភាគថៃបានធ្វើការសុំអភ័យទោសចំពោះភាគីកម្ពុជា ក្នុងកំហុសនៃការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តនេះដោយពុំមានការអនុញ្ញាត។   នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថាភាពយន្តភាគរឿង សន្យាស្នេហ៍ នេះ គឺសាច់រឿងពុំមានជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយហើយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ក្នុងខ្សែភាពយន្តភាគរឿងនោះហើយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។  នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ដែលតែងយកចិត្តទុកដាក់ស្រឡាញ់ ថែរក្សា និងការពារនូវវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ ទោះជាយ៉ាងណាចាងហ្វាងផលិតកម្មកថាជ័យលោក ហ៊ុយ យ៉ាឡេង ភាពយន្តបានលើកឡើងថាភាគីថៃ ចូលចិត្តលេងល្បិចខូច អាងអីចេញលិខិតសុំទោស ។ នេះជាលើកទីប៉ុន្មានហើយ គួរមានចំណាត់ការផ្អាកយករឿងរបស់ប៉ុស្តិ៍នេះមកចាក់ផ្សាយទៅ កុំឲ្យគាត់បានចិត្តពេក។ គួរបញ្ជាក់ដែរថា ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីរសម័យកាលគឺ សម័យបុរាណ និងសម័យបច្ចុប្បន្នលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍សន្យាហ្លួង” បានផ្ទុះចេញប្រតិកម្មខ្លាំងៗពីមហាជនក្រោយពីរូបភាពជាច្រើនសន្លឹកស្តីអំពីការផ្សព្វផ្សាយរឿងនេះមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែលលេចចេញការប្រតិកម្មលើក្រុមហ៊ុនផលិតភាពយន្តថៃបានប្រើប្រាស់រូបប្រាសាទអង្គរវត្តរបស់កម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៧ ក៏ធ្លាប់លេចប្រតិកម្មស្រដៀងគ្នានេះបន្ទាប់ពីក្រុមហ៊ុនផលិតខ្សែភាពយន្តរបស់ប្រទេសថៃ ១បានយករូបប្រាសាទអង្គរវត្តរបស់យើង ទៅដាក់ធ្វើជាផ្ទាំងនៅខាងក្រោយរូបភាពនៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «បួងសួងនាគរាជ»នោះ។           ដោយ៖វឌ្ឍនា អាន​បន្ថែម Update៖ ទីបំផុតប៉ុស្តិ៍លេខ៣ថៃ សុំទោសកម្ពុជាករណីយករូបភាពប្រាសាទអង្គរវត្តដាក់លើ Poster ភាពយន្តភាគរបស់ខ្លួននោះ

ផ្ទុះប្រតិកម្មរឿងលេចរូបប្រាសាទអង្គរវត្តខ្មែរត្រូវបានប៉ុស្ដិ៍លេខ៣ថៃយកទៅដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តមួយ

ភ្នំពេញ៖ ភាពយន្តបែបស្នេហាដែលលាយបញ្ចូលដោយរឿងរ៉ាវស្នេហាពីបុរាណ និងសម័យលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ គឺរឿង “សន្យាស្នេហ៍” បាននឹងកំពុងធ្វើការចាក់បញ្ចាំងហើយកាលពីពេលថ្មីៗ។ ខណៈនៅកម្ពុជាលេចចេញប្រតិកម្មក្រោយពីរូបភាពជាច្រើនសន្លឹកដែលមានការកាត់បញ្ចូលរូបភាពប្រាសាទអង្គរវត្តរបស់ខ្មែរ។ លេចចេញប្រតិកម្មខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ក្រោយពីគេបានប្រទះឃើញរូបភាពជាច្រើនសន្លឹកដែលត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃធ្វើការផ្សព្វផ្សាយអំពីភាពយន្តភាគថ្មី។ ប្រតិកម្មព្រោះតែពួកគាត់បានលើកឡើងថា រូបភាពដែលបង្ហាញនោះបានយកប្រាសាទអង្គរវត្តរបស់ខ្មែរ មករចនាលើរូបភាពផ្សព្វផ្សាយភាពយន្តបុរាណរបស់ខ្លួន។ អ្នករិះគន់ជាច្រើនលើកឡើងថាវាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃនោះ។ ​មានសិល្បករកម្ពុជាច្រើនបានសម្តែងការប្រតិកម្មចំពោះបញ្ហានេះ ។ តារាសម្តែង … អាន​បន្ថែម ផ្ទុះប្រតិកម្មរឿងលេចរូបប្រាសាទអង្គរវត្តខ្មែរត្រូវបានប៉ុស្ដិ៍លេខ៣ថៃយកទៅដាក់នៅលើផ្ទាំងផ្សព្វផ្សាយភាពយន្តមួយ

តារា​សម្ដែង ម៉ាក សែនសូនីតា សម្រាល​កូនប្រុស​ដំបូង​របស់​នាង​ហើយ

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅតូតា សម្រាលបានកូនប្រុសដែលជាតំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមី លោក ប៉ុល វិបូនោះហើយកាលពីល្ងាចថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០នេះ។ … អាន​បន្ថែម តារា​សម្ដែង ម៉ាក សែនសូនីតា សម្រាល​កូនប្រុស​ដំបូង​របស់​នាង​ហើយ

បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

   ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020  បេក្ខនារីតំណាងខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីទស្សនិកជន។ បើទោះមិនបានគ្រងតំណែងក្នុងចំណាត់ថ្នាក់ណាមួយក្តីក៏ពេលនេះបេក្ខនារីដែលមានសម្រស់ស្រស់សោភារូបនេះទទួលបានឱកាសការងារសិល្បៈមួយចំនួនផងដែរ។ ​ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីនាងលេខមុខក្នុងការថតឈុតប្រណីតរបស់សម្អាងការល្បីឈ្មោះមួយនៅភ្នំពេញគឺសម្អាងការ ម្កុដមាសខ្មែរ។ សម្រស់ដ៏ស្រស់ផូរផង់គួបផ្សំជាមួយការតុបតែងមុខធ្វើសក់ រំលេចដោយសម្លៀកបំពាក់ប្រណីត និងស្រោចដោយគ្រឿងអលង្ការភ្លឺផ្លេកក្នុងឈុតកូនក្រមុំក្នុងថ្ងៃមង្គលជ័យ … អាន​បន្ថែម បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

បាត់មុខលើកញ្ចក់ទូរទស្សន៍មែន ប៉ុន្តែ សុក សុកន្និដ្ឋា ក្តាប់បានតំណែងធំ និងជាពិធីការិនីឯករាជ

ភ្នំពេញ៖ អ្នកគាំទ្រពិធីការិនីរាងតូចច្រឡឹងវោហាសាស័ព្ទពិរោះ កញ្ញា សុក សុកន្និដ្ឋា បានកើតចម្ងល់ក្នុងចិត្តក្រោយពីបាត់មុខមួយរយៈពីលើកញ្ចក់ទូរទស្សន៍My TV រហូតអ្នកខ្លះ ថានាងបានដកខ្លួនឆ្ងាយពីសិល្បៈ។ អ្វីដែលភ្ញាក់ផ្អើលគឺនាងមមាញឹកខ្លាំងនឹងការងារជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ស្របពេលដែលនាងក៏បានក្លាយខ្លួនជានាយិការវ័យក្មេងនៅក្នុងក្រុមហ៊ុនផលិតកម្មមួយផងដែរ។ ​បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាយដាលនៃជំងឺកូវីដ-១៩ ក្តីក៏ចាប់ពីដើមឆ្នាំមកនាងទទួលបានការងារជាហូរហែពិសេសទាក់ទងនឹងការងារជាពិធីការិនីផ្ទាល់តែម្តងដែលភាគច្រើនជាពិធីផ្លូវការនៃការបើកសម្ពោធផលិតផល និងសេវាកម្មនានា។នេះបើតាមការបញ្ជាក់របស់កញ្ញា សុក កន្និដ្ឋា បានលើកឡើងថា នាងបញ្ជាក់ថា … អាន​បន្ថែម បាត់មុខលើកញ្ចក់ទូរទស្សន៍មែន ប៉ុន្តែ សុក សុកន្និដ្ឋា ក្តាប់បានតំណែងធំ និងជាពិធីការិនីឯករាជ

ជាប់គាំងព្រោះជំងឺកូវីដ-១៩ ផលិតកម្ម LD ស្នើសុំការអន្តរាគមន៍ពីក្រសួងជួយដល់រឿង The clock វគ្គ២

ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម LD Picture បានបញ្ចេញសារថ្លែងពីវិបត្តិដែលកំពុងជួបប្រទះក្នុងបរិបទជំងឺកូវីដ-១៩។ វិបត្តិព្រោះតែជំងឺ កូវីដ-១៩ បានធ្វើឲ្យគម្រោងផលិតភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម នេះ បាននិងកំពុងតែជាប់គាំង និងស្នើឲ្យមានការជួយជ្រោមជ្រែងជាបន្ទាន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ លោក លៀក លីដា ចាងហ្វាងផលិតកម្ម និងជាអ្នកដឹកនាំរឿងរូបនេះ បានឲ្យដឹងថា លោកបានបោះទុនវិនិយោគច្រើនផលិតរឿង តពីរឿង “នាឡិកាដាស់វិញ្ញាណ” ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅចុងឆ្នាំ ២០១៩។ រឿងនេះ ត្រូវបានដាក់ចំណងជើងថា “The … អាន​បន្ថែម ជាប់គាំងព្រោះជំងឺកូវីដ-១៩ ផលិតកម្ម LD ស្នើសុំការអន្តរាគមន៍ពីក្រសួងជួយដល់រឿង The clock វគ្គ២

ថ្ងៃខួបកំណើត អ៊ឹម សុគន្ធា ចែកទានជូនអ្នកធាក់ស៊ីក្លូដើម្បីរំលឹកវីរភាពឪពុកដែលធ្លាប់ធាក់ស៊ីក្លូចិញ្ចឹមគ្រួសារ

ភ្នំពេញ៖ ពិតជាស្ងើចសរសើរពីទឹកចិត្តអតីតតារាបង្ហាញម៉ូត និងពិធីករ អ្នកនាង អ៊ឹម សុគន្ធា ដែលបានចំណាយថវិការផ្ទាល់ខ្លួនប្រមាណ៤ពាន់ដុល្លារអាមេរិកធ្វើបុណ្យចែកទានដល់ក្រុមបុរសវ័យចំណាយមានមុខរបរជាអ្នកធាក់ស៊ីក្លូ ។ កម្មវិធីនេះចំថ្ងៃខួបកំណើតផ្ទាល់របស់នាងដែលជាការរំលឹកនឹកគុណដល់វីរភាពរបស់ឪពុកនាងដែលធ្លាប់ប្រកបរបរជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជិវិតក្រុមគ្រួសារ។ ​អ្នកនាង … អាន​បន្ថែម ថ្ងៃខួបកំណើត អ៊ឹម សុគន្ធា ចែកទានជូនអ្នកធាក់ស៊ីក្លូដើម្បីរំលឹកវីរភាពឪពុកដែលធ្លាប់ធាក់ស៊ីក្លូចិញ្ចឹមគ្រួសារ

🌟មាស សុខសោភា ថានឹងបង្ហាញមុខក្នុងផលិតកម្មថ្មីនៅអំឡុងខែធ្នូឆ្នាំនេះ

ភ្នំពេញ៖មានការតាមដានពីដំណើរវិលចូលផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា ក្រោយពីនាងបញ្ចប់ការងារនៅផលិតកម្មថោនអស់ជាច្រើនខែមកហើយ។ នាងបញ្ជាក់ដោយផ្ទាល់ថា នឹងលេចមុខក្នុងផលិតកម្មថ្មីអមដោយបទចម្រៀងថ្មីនៅអំឡុងខែធ្នូឆ្នាំ២០២០នេះ។   តបទៅនឹងការទន្ទឹងរងចាំ តារាចម្រៀងរូបនេះនឹងបញ្ចេញស្នាដៃថ្មីក្នុងផលិតកម្មផ្ទាល់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ខណៈការបង្ហាញវត្តមានក្នុងផលិតកម្មថ្មីក៏នឹងត្រូវបង្ហាញនៅអំឡុងចុងខែធ្នូឆ្នាំ២០២០នេះផងដែរ។ … អាន​បន្ថែម 🌟មាស សុខសោភា ថានឹងបង្ហាញមុខក្នុងផលិតកម្មថ្មីនៅអំឡុងខែធ្នូឆ្នាំនេះ

រន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ

ខេត្តសៀមរាប៖ សេចក្តីស្លាប់ទៀង តែពេលវេលាស្លាប់មិនទៀងទេ .., សែនរន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ … អាន​បន្ថែម រន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ

យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

ភ្នំពេញ៖ ទីបំផុតតារាសម្តែងរូបសង្ហារលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា បានប្រកាសអំពីចំណងស្នេហ៍រួមគ្នាជាផ្លូវការហើយ។ ទោះជាយ៉ាងណាភាគីខាងប្រុសលើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។ ថ្មីៗនេះ លោក យុទ្ធ ឋានៈ និង សូដា នីតា បានបញ្ចេញមុខ និងទទួលស្គាល់ថា ពួកគេពិតជាស្រលាញ់គ្នាមែនទែន ដោយពិតជាយកគ្នាធ្វើជាប្តីប្រពន្ធ មិនមែនជាការសម្តែងបោកប្រាស់ឡើយ ខណៈពួកគេប្រកាសនូវគម្រោងពិធីភ្ជាប់ពាក្យជាមួយគ្នានាពេលខាងមុខនេះ។   តារាសម្តែងលោក យុទ្ធ ឋានៈ បានប្រាប់ ឱ្យដឹងថា លោកពិតជាស្រលាញ់គ្នាជាមួយអ្នកនាង សូដា នីតា ពិតមែនដោយច្បាស់លាស់នឹងគ្នាហើយរឿងនេះមិនមែនជាការសម្តែងធ្វើឡើងឡើយ ហើយបើនិយាយពីស្រលាញ់លើទ្រព្យសម្បត្តិ ឬភាពល្បីល្បាញរបស់នាងគឺរិតតែមិនមែន។ តារាប្រុសរូបសង្ហាររូបនេះបាននិយាយផងដែរថា លោកនិងអ្នកនាង សូដា នីតា គ្រាន់ភ្ជាប់ពាក្យនឹងគ្នាជាមុនទុកសិន ព្រោះខណៈនេះមិនទាន់ថាសម្រេចរៀបចំមង្គលការបានឡើយ។ អ្នកនាង សូដា នីតា នៅកាន់ទុក្ខម្តាយរបស់នាងដែលទើបចែកឋានកន្លងទៅ។ទោះបីជាមិនទាន់មានពិធីមង្គលការធំដុំក៏ដោយ ក៏ពួកគេស្រលាញ់ពិតប្រាកដដោយភ្ជាប់ពាក្យជាផ្លូវការនាពេលខាងមុខនេះ ។ គួរបញ្ជាក់ដែរថា លោក យុទ្ធ ឋានៈ គឺជាតារាសម្តែងប្រុសដែលលេចមុខក្នុងរឿងភាគច្រើនរបស់ស្ថានីយទូរទស្សន៍ ហើយក៏ជាតារាធ្លាប់ផ្ទុះរឿងចម្រូងចម្រាសជាមួយកញ្ញា រ៉ូស កាលពីប៉ុន្មានខែមុនរឿងថតលូកស្ទាបនោះ ផ្អើលការចាប់អារម្មណ៍ពេញបណ្តាញសង្គមរងការរិះគន់យ៉ាងចាស់ដៃផងដែរ៕                ដោយ៖ … អាន​បន្ថែម យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

តារាចម្រៀង សួស វីសា សម្រាលកូនស្រីដំបូងហើយ

រាជធានីភ្នំពេញ ៖ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែតារាចម្រៀង អ្នកនាង សួស វីហ្សា និងស្វាមី ទទួលបានដំណក់ឈាមរួមគ្នាលើកដំបូងរបស់ពួកគេហើយ។ ពួកគេបានចាត់ទុកកូនស្រីនេះគឺជាកាដូដ៏ធំសម្រាប់ជីវិតគូនេះ។ ក្រោយសម្រាលបានកូនស្រីភ្លាម … អាន​បន្ថែម តារាចម្រៀង សួស វីសា សម្រាលកូនស្រីដំបូងហើយ