ថ្ងៃទី១៧ខែមេសាក្រសួងសុខាភិបាលឥណ្ឌាប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ 234.692នាក់ក្នុងពេល២៤ម៉ោង

នេះជាថ្ងៃទី៣ជាប់គ្នាដែលឥណ្ឌាមានករណីឆ្លងកូវីដ-១៩លើសពី២សែននាក់ក្នុងរយៈពេល២៤ម៉ោង ជាកម្រិតឆ្លងប្រវត្តិសាស្ត្រក្នុងប្រទេសនេះ។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ទៅជាង១៤,៥លាននាក់ ហើយនិងស្លាប់175.649 នាក់។ តាមសារព័ត៌មាន TTXVN បានផ្សាយថា រដ្ឋ … អាន​បន្ថែម ថ្ងៃទី១៧ខែមេសាក្រសួងសុខាភិបាលឥណ្ឌាប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ 234.692នាក់ក្នុងពេល២៤ម៉ោង

មឈូសសពរាប់ពាន់ដាក់គរនៅទីក្រុងរ៉ូម ដោយសារតែបុគ្គលិករៀបចំបុណ្យសព បូជាសពធ្វើបាតុកម្ម

នៅតាមកន្លែងបូជាសព រថយន្តដឹកសាកសពជាច្រើនគ្រឿងត្រូវរៀបជាជួររង់ចាំដល់វេនរបស់ខ្លួនផ្ញើមឈូសសព។ ចំណែកអ្នករៀបចំពិធីបូជាសពត្រូវប្រើប្រាស់រថយន្តកុងតឺន័រក្លាសេដើម្បីរក្សាមឈូសសពដោយសារតែបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩មិនទាន់ ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ខែមេសា (ពេលវេលាក្នុងតំបន់) បានផ្សាយថា ក្រុមអ្នករៀបចំពិធីបុណ្យសពនៅទីក្រុងរ៉ូមបាននាំគ្នាធ្វើបាតុកម្ម ដោយសារតែ … អាន​បន្ថែម មឈូសសពរាប់ពាន់ដាក់គរនៅទីក្រុងរ៉ូម ដោយសារតែបុគ្គលិករៀបចំបុណ្យសព បូជាសពធ្វើបាតុកម្ម

ដើម្បីសងសឹកទីក្រុងវ៉ាស៊ីនតោន រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអាមេរិក១០នាក់ចេញពីរុស្ស៊ី

នៅថ្ងៃទី១៦ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបានប្រកាសបណ្តេញមន្ត្រីការទូតអាមេរិក១០រូប ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរុស្ស៊ី។ នេះជាសកម្មភាព «ស៊ីសងភ្លាមៗ»រវាងអាមេរិក និឹងរុស្ស៊ី ។ … អាន​បន្ថែម ដើម្បីសងសឹកទីក្រុងវ៉ាស៊ីនតោន រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអាមេរិក១០នាក់ចេញពីរុស្ស៊ី

ចាប់ខ្លួន​ហេីយ​! បុរស​ដែល​បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ ព្រមទាំងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់ខ្លួននោះ? (មានវីដេអូ)

ភ្នំពេញ​៖ កម្លាំងនគរបាលជំនាញ​ បានស្រាវជ្រាវតាមចាប់ខ្លួនបានហេីយ​ បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី១៧ ខែមេសា … អាន​បន្ថែម ចាប់ខ្លួន​ហេីយ​! បុរស​ដែល​បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ ព្រមទាំងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់ខ្លួននោះ? (មានវីដេអូ)

Dan Evans បានផ្តួល David Goffin ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតតឺន្នីស Monte Carlo Masters

កីឡាករ Dan Evans លេខមួយមកពីអង់គ្លេសបានផ្តួលកីឡាករ David Goffin របស់បែលហ្ស៊ិក និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Monte Carlo … អាន​បន្ថែម Dan Evans បានផ្តួល David Goffin ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ប្រកួតតឺន្នីស Monte Carlo Masters

ផែនការសម្រាប់កែលម្អការប្រកួត Champions League នឹងត្រូវព្រមព្រៀងកាលនៅថ្ងៃចន្ទ

ការផ្លាស់ប្តូរក្រុមចំនួន៣៦ក្រុមនៅក្នុងក្របខ័ណ្ឌ Champions League ត្រូវបានគេរំពឹងថា នឹងត្រូវបានព្រមព្រៀងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សារព័ត៌មាន BBC Sport បានផ្សាយថា ទម្រង់ថ្មីដ៏ចម្រូងចម្រាសដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ … អាន​បន្ថែម ផែនការសម្រាប់កែលម្អការប្រកួត Champions League នឹងត្រូវព្រមព្រៀងកាលនៅថ្ងៃចន្ទ

ម្ចាស់ការពារតំណែងជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ចង់បានការការពារពីអ្នកគាំទ្រនៅ Crucible

ម្ចាស់ការពារតំណែងជើងឯកកីឡាស្នូកឃ័រពិភពលោក កីឡាករ Ronnie O’Sullivan បាននិយាយថា គាត់ចង់បាន“ការការពារ” ពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាស្នូកឃ័រពិភពលោកនៅ Crucible ។ ព្រឹត្តិការណ៍ Crucible នឹងមានរយៈពេលប្រហែលមួយភាគបីនៅពេលដែលការប្រកួតចាប់ផ្តើមនៅថ្ងៃសៅរ៍ជាមួយនឹងផែនការសម្រាប់ឈានដល់សមត្ថភាពប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាល។ ទោះយ៉ាងណាការប្រកួតកីឡាស្នូកឃ័រពិភពលោកបានណែនាំដល់អ្នកលេងទាំងអស់កុំឲ្យថតចម្លងការថតរូប Selfie ឬចុះហត្ថលេខាលើរូបសញ្ញានៅទីក្រុង Sheffield ។ លោក O’Sullivan បាននិយាយថា “អ្នកត្រូវតែព្យាយាមនិងកម្ចាត់នូវរាល់ហានិភ័យដែលអាចកើតមាន ។ រឿងដំបូងគឺត្រូវប្រឈមនឹងជំងឺCovid-19។ ប្រសិនបើអ្នកមិនការពារអ្នកមិនអាចលេងបានទេ ដូច្នេះក្នុងនាមជាអ្នកកីឡាយើងមិនអាចធ្វើការបានទេ ប្រសិនបើយើងឈឺ។ លោក O’Sullivan បានបន្តថា “វាមិនមែនថាអ្នកមិនចង់ច្របាច់បញ្ចូលគ្នាជាមួយអ្នកគាំទ្រឡើយ វាគ្រាន់តែអ្នកមិនចង់ដកខ្លួនចេញពីការប្រកួត។សង្ឃឹមថាកីឡាករនឹងទទួលបានការការពារបន្តិចបន្តួចពីព្រឹត្តិការណ៍ស្នូកឃ័រពិភពលោក។ ដូច្នេះយើងមិនចាំបាច់ធ្វើឱ្យអ្នកគាំទ្រហួសចិត្ត ឬនរណាម្នាក់ដែល ចង់ទទួលបានកន្លែងរបស់អ្នកនោះទេ”។ … អាន​បន្ថែម ម្ចាស់ការពារតំណែងជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ចង់បានការការពារពីអ្នកគាំទ្រនៅ Crucible

ខ្សែប្រយុទ្ធ Harry Kane រងរបួសពេលប៉ះ Everton អាចនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ League Cup

ខ្សែប្រយុទ្ធ Harry Kane បានរងរបួសបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុម Tottenham ស្មើជាមួយក្រុមម្ចាស់ផ្ទះ Everton នៅ Goodison Park កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះ។ ៩ថ្ងៃមុនការប្រកួតផ្តាច់ព្រ័ត្រ League Cup និង៥៨ថ្ងៃមុនការប្រកួតបើកឆាកជើងឯកអឺរ៉ុប Harry Kane បានឈប់សម្រាកដោយសារបញ្ហាកជើង។ ខ្សែប្រយុទ្ធរូបនេះហាក់ដូចជាឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករក្រុម Everton ។ អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា លោកមិនដឹងថាតើរបួសនោះធ្ងន់ធ្ងរប៉ុណ្ណាទេ។ លោក Mourinho អះអាងថា “នោះក៏ជាសំណួរដែលខ្ញុំចង់បានចម្លើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាលឿនពេកហើយ។ សម្រាប់គាត់អាចនឹងមានបញ្ហាអ្វីមួយដែលអាចនឹងខកខាន”។ … អាន​បន្ថែម ខ្សែប្រយុទ្ធ Harry Kane រងរបួសពេលប៉ះ Everton អាចនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ League Cup

ស្ថានភាពមីយ៉ាន់ម៉ា៖ប្រទេសជិតខាងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិល ក្រោយក្រុមបាតុករប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅ ដោយនៅថ្ងៃទី១៦ខែមេសា ក្រុមប្រឆាំងយោធា ដែលមានតំណាងរាស្ត្រជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បានប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិសាសន៍ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិទទូលស្គាល់រដ្ឋាភិបាលថ្មី។ សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាងពីសង្គ្រាមស៊ីវិលកើតឡើង។ នៅក្នុងកិច្ចប្រជុំអនឡាញក្រសួងការពារជាតិជប៉ុន លោក Nobuo … អាន​បន្ថែម ស្ថានភាពមីយ៉ាន់ម៉ា៖ប្រទេសជិតខាងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមស៊ីវិល ក្រោយក្រុមបាតុករប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ

មេដឹកនាំគីម ជុងអ៊ុន និងភរិយាទៅគោរពវិញ្ញាណក្ខន្ធជីតានៅវិមាន Kumsusan

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន និងភរិយាលោកស្រី Ri Sol Ju … អាន​បន្ថែម មេដឹកនាំគីម ជុងអ៊ុន និងភរិយាទៅគោរពវិញ្ញាណក្ខន្ធជីតានៅវិមាន Kumsusan

អាមេរិក៖ បាញ់ប្រហារនៅទីតាំង FedEx មានបុគ្គលិកដល់ទៅ៤ពាន់នាក់ បណ្តាលឲ្យស្លាប់៨នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងមួយរូបនៅទីតាំងចែកចាយ ដឹកជញ្ជូន FedEx ស្ថិតនៅទីក្រុង Indianapolis រដ្ឋ Indiana អាមេរិក … អាន​បន្ថែម អាមេរិក៖ បាញ់ប្រហារនៅទីតាំង FedEx មានបុគ្គលិកដល់ទៅ៤ពាន់នាក់ បណ្តាលឲ្យស្លាប់៨នាក់

ខ្សែការពារសញ្ជាតិអង់គ្លេសChris Smalling ត្រូវបានចោរប្លន់យកគ្រឿងអលង្កានិងនាឡិកាRolexនៅក្នុងផ្ទះ

​សារពត័មានរបស់អង់គ្លេស Dailymail បានចុះផ្សាយថាខ្សែការពារ Chris Smalling ត្រូវបានចោរចូលប្លន់ដល់ក្នុងផ្ទះដែលមានភរិយានិងកូនអាយុ២ឆ្នាំនៅក្នុងនោះផងដែរ។ ​ប្រភពខាងលើបានដកស្រង់ព័ត៌មានពីព័ត៌មានអុីតាលី ថាកាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ មានមនុស្សប្រដាប់ដោយអាវុធចំនួន៣នាក់បានចូលទៅផ្ទះរបស់កីឡាករសញ្ជាតិអង់គ្លេសហើយបង្ខំឲ្យរូបគេបើកទូរដាក់របស់មានតម្លៃ និងគ្រឿងអលង្កានិងគ្រឿងមានតម្លៃជាច្រើនទៀតពិសេសនាឡិកាដែលមានតម្លៃថ្លៃម៉ាក​Rolexទៀតផង។ ​ក្រោយកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានខលហៅប៉ូលិសនៅម៉ោង៥ព្រឹកហើយប៉ូលិសក៏បានមកដល់និងបើកការស៊ើបអង្កេតតែម្តង ដោយផ្ទះរបស់ពួកគេស្ថិតនៅក្បែរទីក្រុងរ៉ូមប្រទេសអុីតាលី។ ​គួរបញ្ជាក់ថា Smalling ដែលបានផ្លាស់ពីក្រុមបិសាចក្រហមManchester Unitedមកកាន់ក្លិបRomaកាលពីឆ្នាំមុនមិនបានចូលរួមលេងជាមួយនឹងក្រុមRomaនៅក្នុងកម្មវិធី​Europa Leagueពេលប៉ះក្រុមAjaxឡើយ។ គាត់រស់នៅជាមួយនឹងភរិយាវ័យ៣៥ឆ្នាំ ដែលជាតារាបង្ហាញម៉ូត ដោយពួកគេបានរៀបការតាំងពីឆ្នាំ២០១៧មក និងមានកូនប្រុសឈ្មោះLeo មុនពេលផ្លាស់មកកាន់ប្រទេសអុីតាលី៕ដោយ៖ ភារៈ ​    ប្រភព៖ dailymail អាន​បន្ថែម ខ្សែការពារសញ្ជាតិអង់គ្លេសChris Smalling ត្រូវបានចោរប្លន់យកគ្រឿងអលង្កានិងនាឡិកាRolexនៅក្នុងផ្ទះ