Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។ អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer បាននិយាយថា គាត់រំពឹងថានឹងមានកិច្ចព្រមព្រៀងថ្មីមួយជាមួយខ្សែប្រយុទ្ធរូបនេះ។ លោនបន្តថា “Edinson Cavani នៅសល់ប៉ុន្មានឆ្នាំទៀតដែលអាចលេងបាល់បាន ខ្ញុំនឹងមិននិយាយអ្វីផ្សេងទៀតទេ គាត់បានធ្វើឱ្យមានឥទ្ធិពលយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់លើគាត់” ។ គួររំលឹកថា ខ្សែប្រយុទ្ធវ័យជ្រេ Edinson Cavani បានចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Premier League ដោយបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង៨ប្រកួត ហើយបានចូលលេងជាកីឡាករបម្រុងដើម្បីបង្កើតឱកាសដល់ខ្សែបម្រើឆ្នើម Bruno Fernandes រកបានគ្រាប់បាល់ក្នុងការប្រកួតជាមួយក្រុម Leicester កាលពីថ្ងៃសៅរ៍ ៕ដោយ៖ភារៈ … អាន​បន្ថែម Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani

សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ នៅព្រឹកថ្ងៃទី​៣០ខែធ្នូ

ចាប់ពីព្រឹកថ្ងៃទី​ ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរី​នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរី​ក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួន។ តាមគម្រោង​បុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យ​ជំងឺឆ្លងជាតិ … អាន​បន្ថែម សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ​-១៩ នៅព្រឹកថ្ងៃទី​៣០ខែធ្នូ

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ​២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី

ក្រោយរយៈពេល​១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោក​បានត្រៀមឈានចូលឆ្នាំ​២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល​ តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ​-១៩​ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio … អាន​បន្ថែម អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ​២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី

អឺរ៉ុប៖​ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់​អាចនឹងពិបាកក្នុងការ​ធ្វើដំណើរក្នុងតំបន់

ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។​ ប៉ុន្តែប្រទេសមួយចំនួន​បានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។ ជាក់ស្តែងប្រទេស​អេស្ប៉ាញ​​ក្រសួងសុខាភិបាលប្រទេសនេះបានបង្កើត​បញ្ជីឈ្មោះ​ពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ បើទោះបីទទួលបានសំណើពី​មន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប​ ប៉ុន្តែឯកសារនោះមិនបាន​ប្រកាសជាសាធារណៈឡើយ។ ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំង​អាច​ជាការទប់ស្កាត់ … អាន​បន្ថែម អឺរ៉ុប៖​ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់​អាចនឹងពិបាកក្នុងការ​ធ្វើដំណើរក្នុងតំបន់

​អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

អន្តរជាតិ៖ ​​អ្នកកាសែត​ពលរដ្ឋ​ចិន​ម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន និង​ការរិះគន់​ក្នុង​បណ្តាញ​សង្គម​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ចិន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​មួយនេះ។ ស្រាប់តែនៅ​ថ្ងៃទី​២៨ ខែធ្នូ តុលាការក្រុង​សៀង​ហៃ បាន​កាត់ទោស​ដាក់​គុកចំនួន ៤​ឆ្នាំ​។ … អាន​បន្ថែម ​អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

ឥណ្ឌូនេស៊ី​រកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា

នៅក្នុងជំរំហ្វឹកហាត់​ ក្រុមភេរវករ​ បានរៀបពីវិធីសាស្ត្រ​ការពារខ្លួនដោយដៃទទេ និងវិធីប្រើកាំបិតបង្កៃគ្រាប់បែក និង រៀនក្បាច់គុន។ កាលពីថ្ងៃទី​២៨ខែធ្នូ មន្ត្រីឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​ ​ កម្លាំងភេរវកម្មពិសេស … អាន​បន្ថែម ឥណ្ឌូនេស៊ី​រកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា

ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត

ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ ក្រុម Everton បាននិយាយថា ពួកគេនឹងស្នើសុំឱ្យមានការបង្ហាញឱ្យបានពេញលេញនៃព័ត៌មានដែលក្រុម​ Man City បានផ្តល់ទៅឱ្យក្របខ័ណ្ឌ Premier League ដែលនាំឱ្យមានការពន្យារពេលនេះ។ ការពន្យារពេលនេះគឺនៅពេល Man City បានរាយការណ៍អំពីការធ្វើតេស្តវិជ្ជមានថ្មីកាលពីថ្ងៃចន្ទបន្ថែមលើអ្វីដែលពួកគេបានបញ្ជាក់នៅថ្ងៃណូអែល។ … អាន​បន្ថែម ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត

Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។ កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ និងស្ថិតក្នុងបញ្ជីចូលសម្រាប់ការបើកព្រឹត្តិការណ៍ Grand Slam ប្រចាំឆ្នាំដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈ។ Federer ដែលជាកីឡាករសំខាន់មួយក្នុងចំណោមកីឡាករល្បីៗជាច្រើនដែលត្រូវចូលរួមនៅទីក្រុងមែលប៊នមិនបានខកខានព្រឹត្តិការណ៍ Australian Open ទេចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ … អាន​បន្ថែម Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់

Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែងពានរង្វាន់នេះលើកីឡាករ Lionel Messi, Ronaldinho និង Mohamed Salah ។ ចំណែកគ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១ដែរបានទៅលើលោក Pep Guardiola ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ ព្រឹត្តិការណ៍មួយដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងឌូបៃ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតនៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២០ បន្ទាប់ពីបានជួយឲ្យក្លិបឈ្នះពានរង្វាន់ Champions League ចំនួន៥, ពានរង្វាន់ Premier … អាន​បន្ថែម Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០។ បុរសវ័យ៦៦ឆ្នាំដែលបានចាកចេញពីក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli កាលពីខែកុម្ភៈបានមកដឹកនាំក្លិបTottenham កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៧ ប៉ុន្តែមានរយៈពេលមិនដល់១០ខែផងក្លិបក៏បញ្ចប់កិច្ចសន្យារបស់គាត់។ បច្ចុប្បន្នក្លិប Schalke ដែលស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Bundesligaរបស់អាឡឺម៉ង់បន្ទាប់ពី១៣ ប្រកួតកន្លងទៅធ្វើមិនបានល្អដែលដឹកនាំដោយលោក David … អាន​បន្ថែម Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

រដ្ឋសភាអាមេរិក​អនុម័តសំណើរ​ បង្កើនប្រាក់ជំនួយកូវីដ​១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

កាលពីថ្ងៃទី​២៨ខែធ្នូ​ រដ្ឋសភាអាមេរិក​បានអនុម័ត​សំណើរ​បង្កើន​ជំនួយកូវីដ​១៩​ដល់ពលរដ្ឋ ពី​៦០០ដុល្លារ ឡើងដល់​២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក ​បានបោះឆ្នោត អនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង​១៣៤​។ … អាន​បន្ថែម រដ្ឋសភាអាមេរិក​អនុម័តសំណើរ​ បង្កើនប្រាក់ជំនួយកូវីដ​១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

ហុងគ្រីទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី

នៅថ្ងៃទី​២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង​ Sputnik V … អាន​បន្ថែម ហុងគ្រីទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី