ខេត្តបន្ទាយមានជ័យៈ មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តធុនធំបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។ សមត្ថកិច្ចប្រាប់ថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក់ហ៊ីយាន់ដាយធុនធំមួយគ្រឿងប្រភេទផ្លូវប្រាំបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងហើយបានបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវបណ្តាលឲ្យកាប៊ីនរថយន្តនិងទ្រុងក្រោយជាប់ទ្រូងផ្លូវធ្វើឲ្យមានរងរបួសធ្ងន់២នាក់ម្នាក់បានស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី និងម្នាក់ទៀតរបួសធ្ងន់ជាអ្នកបើកបររថយន្ត។ ប្រភពថា … អានបន្ថែម រថយន្តធុនធំបុករះបង្កាន់ដៃដែកចែកទ្រូងផ្លូវបណ្តាលរបួសធ្ងន់ចំនួនម្នាក់និងម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនដល់ពេទ្យ