Real Madrid បរាជ័យជាលើកដំបូងក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះក្រោមថ្វីជើង Espanyol

ក្រុមអធិរាជស Real Madrid បានចាញ់ការប្រកួតលើកដំបូងរបស់ពួកគេនៅ La Liga រដូវកាលនេះ ខណៈដែលក្រុមនេះបានចាញ់ក្រុមម្ចាស់ផ្ទះEspanyol ក្នុងលទ្ធផល២ទល់១ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ កីឡាករ Raul de Tomas បានជួយឲ្យម្ចាស់ផ្ទះនាំមុខមុននៅនាទីទី១៧ នៅពេលដែលរូបគេបានជួបនឹងការបញ្ជូនបាល់យ៉ាងលឿនរបស់កីឡាករAdrian Embarba ចូលក្នុងប្រអប់។ កីឡាករ Aleix Vidal បានបន្ថែមគ្រាប់បាល់ទី២យ៉ាងល្អនាំមុខក្រុមភ្ញៀវ Real Madrid នៅនាទីទី៦០។ … អាន​បន្ថែម Real Madrid បរាជ័យជាលើកដំបូងក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះក្រោមថ្វីជើង Espanyol

មាន់ខ្នាយមាសទទួលបាន៣ពិន្ទុ ខណៈហង្សក្រហមនិងមេឃខៀវបានត្រឹមស្មើគ្នា

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានទទួលជ័យជម្នះលើក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតក្របខ័ណ្ឌ Premier League … អាន​បន្ថែម មាន់ខ្នាយមាសទទួលបាន៣ពិន្ទុ ខណៈហង្សក្រហមនិងមេឃខៀវបានត្រឹមស្មើគ្នា

ហង្សក្រហម Liverpool ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក មេឃខៀវ Manchester City ប្រជែងយកលេខ១កំពូលតារាង

ក្រុមហង្សក្រហម Liverpool នឹងត្រូវបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេនៅថ្ងៃអាទិត្យនេះនៅកីឡដ្ឋាន Anfieldនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមម្ចាស់ជើងឯក Manchester City ដែលជាក្រុមខ្លាំងដូចគ្នានៅដំណាក់កាលដំបូងនៃរដូវកាល Premier League ។ … អាន​បន្ថែម ហង្សក្រហម Liverpool ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក មេឃខៀវ Manchester City ប្រជែងយកលេខ១កំពូលតារាង

សម្ព័ន្ធកីឡាបាល់ទាត់ស្ត្រីអាមេរិកពន្យារពេលការប្រកួតបន្ទាប់ពីគ្រូបង្វឹកត្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទ

សម្ព័ន្ធកីឡាបាល់ទាត់ស្ត្រីជាតិសហរដ្ឋអាមេរិក (NWSL) បានពន្យារពេលការប្រកួតនៅចុងសប្តាហ៍នេះបន្ទាប់ពីមានការចោទប្រកាន់ពីបទធ្វើអាជីវកម្មផ្លូវភេទប្រឆាំងនឹងគ្រូបង្វឹកក្រុម North Carolina Courage លោក Paul Riley ។ … អាន​បន្ថែម សម្ព័ន្ធកីឡាបាល់ទាត់ស្ត្រីអាមេរិកពន្យារពេលការប្រកួតបន្ទាប់ពីគ្រូបង្វឹកត្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទ

ខ្សែបម្រើ Etebo របស់ក្លិប Watford ត្រូវអវត្តមានរហូតដល់៥ខែ

ក្លិបបាល់ទាត់ Watford នៅក្របខ័ណ្ឌ Premier League បានប្រកាសថាខ្សែបម្រើ Peter Etebo របស់នីហ្សេរីយ៉ារបស់ Watford … អាន​បន្ថែម ខ្សែបម្រើ Etebo របស់ក្លិប Watford ត្រូវអវត្តមានរហូតដល់៥ខែ

ក្លិប Inter Milan របស់អ៊ីតាលីខាតបង់ទ្វេដងក្នុងរដូវកាលឆ្នាំ២០២០-២០២១

ក្រុម Inter Milan របស់អ៊ីតាលីបានខាតបង់ទ្វេដងផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២០-២០២១ ដែលបញ្ចប់នៅខែមិថុនាដល់ទៅ២៤៦ លានអឺរ៉ូដោយសារក្លិបបាល់ទាត់មួយនេះរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រាក់ចំណូលបានធ្លាក់ចុះដល់ ៣៦៥លានអឺរ៉ូ (៤២២,៨២លានដុល្លារអាមេរិក) ពី៣៧២លានអឺរ៉ុបកាលពីមុន។ … អាន​បន្ថែម ក្លិប Inter Milan របស់អ៊ីតាលីខាតបង់ទ្វេដងក្នុងរដូវកាលឆ្នាំ២០២០-២០២១

ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉េកាំងអនុញ្ញាតឱ្យអ្នកទស្សនាដែលចាក់វ៉ាក់សាំងរួច អ្នកមកពីប្រទេសចិនដីគោកប៉ុណ្ណោះ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា​ សំបុត្រសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ២០២២ នឹងត្រូវបានលក់ទៅឱ្យអ្នកទស្សនាមកពីប្រទេសចិនដីគោកប៉ុណ្ណោះ ខណៈដែលអត្តពលិកដែលមិនបានចាក់វ៉ាក់សាំងត្រូវចំណាយពេល២១ថ្ងៃនៅដាច់ដោយឡែកពីគេមុនការប្រកួតកីឡានេះ។ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់ IOC ២០២២ អំពីគោលការណ៍ដើម្បីផ្តល់“កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារប្រកបដោយសុវត្ថិភាព … អាន​បន្ថែម ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉េកាំងអនុញ្ញាតឱ្យអ្នកទស្សនាដែលចាក់វ៉ាក់សាំងរួច អ្នកមកពីប្រទេសចិនដីគោកប៉ុណ្ណោះ

ខ្សែបម្រើ Xhaka របស់ក្លិប Arsenal ត្រូវអវត្តមានរយៈពេល៣ខែដោយសាររបួសជង្គង់

ក្លិបកាំភ្លើងធំ Arsenal នៅក្របខ័ណ្ឌ Premier League បានប្រកាសថាខ្សែបម្រើ Granit Xhaka របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវអវត្តមានរយៈពេល៣ខែបន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារសរសៃជង្គង់របស់គាត់ពេលប្រកួតជាមួយក្រុម Tottenham Hotspur កាលពីចុងសប្តាហ៍។ Xhaka ត្រូវបានដូរចេញបន្ទាប់ពីការប្រកួតរយៈពេល៨២នាទីក្នុងជ័យជម្នះ ៣-១ របស់ Arsenal ទល់នឹង Spurs កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រកួតប្រជែងពីខ្សែប្រយុទ្ធ Lucas Moura ។ ទោះយ៉ាងណាក្លិបអះអាងថា កីឡាករអន្តរជាតិស្វីសរូបនេះនឹងមិនត្រូវការវះកាត់ឡើយ។ ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការពិគ្រោះយោបល់របស់អ្នកឯកទេសបានធ្វើឡើងនៅទីក្រុងឡុងនៅល្ងាចថ្ងៃសុក្រដែលបានកំណត់ថា Xhaka មិនត្រូវការការវះកាត់ឡើយ។ កម្មវិធីស្តារនីតិសម្បទារបស់ Granit Xhaka នឹងចាប់ផ្តើមភ្លាមៗហើយយើងមានបំណងឱ្យគាត់ត្រឡប់មកវិញក្នុងរយៈពេលប្រហែល៣ខែ” ។ កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម AS Roma នៅក្របខ័ណ្ឌ Serie A នៅរដូវក្តៅ ប៉ុន្តែបានបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំនៅឯកីឡដ្ឋាន Emirates បានបង្ហាញខ្លួន៥លើកក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Arsenal នៅរដូវកាលនេះ ៕   … អាន​បន្ថែម ខ្សែបម្រើ Xhaka របស់ក្លិប Arsenal ត្រូវអវត្តមានរយៈពេល៣ខែដោយសាររបួសជង្គង់

បិសាចក្រហម Manchester United និងស្ករគ្រាប់ Everton ប្រជែងគ្នាដណ្តើម៣ពិន្ទុឈរកំពូលតារាង

ក្រុមបិសាចក្រហម Manchester United និង Everton ដែលជាក្រុមដែលទទួលបានជោគជ័យបំផុតនៅដំណាក់កាលដំបូងនៃយុទ្ធនាការក្របខ័ណ្ឌ Premier League រដូវកាលនេះនឹងត្រូវជួបគ្នានៅកីឡដ្ឋាន Old … អាន​បន្ថែម បិសាចក្រហម Manchester United និងស្ករគ្រាប់ Everton ប្រជែងគ្នាដណ្តើម៣ពិន្ទុឈរកំពូលតារាង

ក្រុមញញួរធំ West Ham បន្តឈ្នះម្តងទៀត នៅ Europa League ខណៈ Leicester និង Napoli បរាជ័យដូចគ្នា

ក្រុមញញួរធំ West Ham United បានទទួលជ័យជម្នះ២លើកក្នុងចំណោមការប្រកួត២ក្នុងក្របខ័ណ្ឌ Europa League បន្ទាប់ពីគ្រាប់បាល់បញ្ចូលទី២គ្រាប់ដោយកីឡាករ Declan Rice … អាន​បន្ថែម ក្រុមញញួរធំ West Ham បន្តឈ្នះម្តងទៀត នៅ Europa League ខណៈ Leicester និង Napoli បរាជ័យដូចគ្នា

របួសរបស់ Bale នឹងខកខានការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិវែល

ប្រធានក្រុមជម្រើសជាតិវែល Gareth Bale នឹងខកខានការប្រកួតជម្រុះ World Cup ជាមួយសាធារណរដ្ឋឆេក និងអេស្តូនីនៅខែក្រោយនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់ជាសះស្បើយពីរបួសសរសៃពួរ។ Bale … អាន​បន្ថែម របួសរបស់ Bale នឹងខកខានការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិវែល

ក្រុមឈ្នះពានរង្វាន់យូរ៉ូ២០២០នឹងត្រូវជួបជាមួយម្ចាស់ជើងឯក Copa America ក្នុងការប្រកួតអន្តរទ្វីប

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ជម្រើសជាតិអ៊ីតាលីនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់ Copa America នៅខែមិថុនាខាងមុខនេះ។ សហព័ន្ធបាល់ទាត់អឺរ៉ុបបានឲ្យដឹងថា កិច្ចព្រមព្រៀងបានឈានដល់ការប្រកួតចំនួន៣លើកនៃការប្រកួតអន្តរទ្វីប។ កាលបរិច្ឆេទ និងទីកន្លែងពិតប្រាកដសម្រាប់ការប្រកួតមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយ ប៉ុន្តែទីក្រុង … អាន​បន្ថែម ក្រុមឈ្នះពានរង្វាន់យូរ៉ូ២០២០នឹងត្រូវជួបជាមួយម្ចាស់ជើងឯក Copa America ក្នុងការប្រកួតអន្តរទ្វីប