ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ WBC កីឡាករ Tyson Fury បានចុះកុងត្រាប្រកួតជាមួយកីឡាករ DeontayWilder នៅថ្ងៃទី២៤ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ … អាន​បន្ថែម ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

ខ្សែប្រយុទ្ធអន្តរជាតិហុល្លង់បានប្រាប់កាសែតប្រចាំថ្ងៃបារាំង L’Equipeនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ខ្សែប្រយុទ្ធ Memphis Depay នឹងចាកចេញពីក្លិប Lyon នៅចុងបញ្ចប់នៃរដូវកាលនេះនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់។ សារព័ត៌មាន AFP … អាន​បន្ថែម ខ្សែប្រយុទ្ធហុល្លង់ Depay ចាកចេញពី Lyon ក្លាយជាភ្នាក់ងារឥតគិតថ្លៃ

Costa ចាកចេញពីក្លិបសេះបង្កង់ Juventus ចូលរួមជាមួយក្លិប Gremio

កីឡាករ Douglas Costa បានសម្រេចចិត្តចាកចេញពីក្លិប Juventus បន្ទាប់ពីយល់ព្រមផ្ទេររយៈពេលមួយឆ្នាំទៅ ក្លិប Gremio របស់លីគកំពូលប្រេស៊ីល។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Livescore.com … អាន​បន្ថែម Costa ចាកចេញពីក្លិបសេះបង្កង់ Juventus ចូលរួមជាមួយក្លិប Gremio

FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA) នឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ទាំងបុរស និងនារីរៀងរាល់២ឆ្នាំម្តងជំនួសឱ្យការប្រកួតរៀងរាល់៤ឆ្នាំម្តង។ សំណើនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) បានទទួលការគាំទ្រនៅក្នុងសមាជប្រចាំឆ្នាំរបស់ … អាន​បន្ថែម FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

គណៈកម្មាធិការរបស់រដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការយល់ព្រមលើការប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca នៅពេលដែលការរិះគន់បានកើនឡើងជុំវិញការចាប់ផ្តើមយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការដោយប្រើពេលតែ២ខែរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ យោងតាមសារព័ត៌ AFP ដែលសារព័ត៌មាន CNA យកមកចេញផ្សាយថា វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជនតិចជាង២ភាគរយនៃប្រជាជនចំនួន១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ AFP ថា គណៈកម្មាធិការបានសន្និដ្ឋានថា ខ្លួនគ្មានការជំទាស់ទេ ចំពោះការអនុម័តវ៉ាក់សាំងចំនួនពីរដោយបើកផ្លូវឱ្យភ្លើងខៀវផ្លូវការរបស់រដ្ឋាភិបាលរំពឹងទុកនៅថ្ងៃសុក្រ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងទីក្រុងអូសាកានឹងបើកនៅសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំង AstraZeneca ចំនួន២ដូសដំបូងដល់មនុស្សចាស់។ រដ្ឋាភិបាលជប៉ុនកំពុងរងសម្ពាធលើការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតពេលរបស់ខ្លួនដោយមានច្បាប់តឹងរឹងដែលតម្រូវឱ្យមានការសាកល្បងក្នុងស្រុកបន្ថែម។ មានតែបុគ្គលិកពេទ្យ និងមនុស្សចាស់ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានវ៉ាក់សាំងដោយមិនទាន់មានពេលវេលាសម្រាប់ការពង្រីកការដាក់ឱ្យប្រើប្រាស់។ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ការចាក់វ៉ាក់សាំងគឺជាវិធានការមួយដ៏មានឥទ្ធិពលក្នុងចំណោមវិធាននៃការឆ្លងមេរោគកូវីដ-១៩”។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បាននិយាយថា យ៉ាងហោចណាស់អត្តពលិក និងសមាជិកក្រុមដែលស្នាក់នៅទីក្រុងតូក្យូនឹងត្រូវចាក់វ៉ាក់សាំងមុនការប្រកួតកីឡាអូឡាំពិកដែលនឹងត្រូវបើកនៅថ្ងៃទី ២៣ … អាន​បន្ថែម ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

ម្ចាស់ជើងឯកពិភពលោកលេខ៣ និងលេខ២ប្រចាំឆ្នាំ កីឡាការិនីវាយតឺន្នីសឆ្នើម Simona Halep បានដកខ្លួនចេញពីការប្រកួតកម្មវិធី French Open ដោយមានបញ្ហារបួសកំភួនជើងខាងឆ្វេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ឧសភានេះ។ កីឡាការិនីសញ្ជាតិរ៉ូម៉ានីដែលបានលើកពាន Grand Slam នៅឯ Roland Garros ក៏បានខកខានឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍ Italian Open ដែរបន្ទាប់ពីមានរបួសសាច់ដុំ។ Halep គឺជាកីឡាការិនីដែលបានប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន៣ដងក្នុងព្រឹត្តិការណ៍ French … អាន​បន្ថែម Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឈ្មោះជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកយូរ៉ូព័រទុយហ្គាល់ ខណៈគ្រូបង្វឹកលោក Fernando Santos បានបង្ហាញឈ្មោះក្រុមជម្រើសជាតិសម្រាប់ យូរ៉ូ២០២០របស់ខ្លួនកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ Ronaldo ដែលបានជួយ Juventus លើកពានរង្វាន់អុីតាលី Cup នៅសប្តាហ៍នេះ និងបានរកគ្រាប់បាល់បានជាង១០០គ្រាប់ មានឈ្មោះផងដែរកីឡាករ Bernardo Silva របស់ក្រុម Manchester City និង Bruno Fernandes របស់ក្រុម Manchester United ។ … អាន​បន្ថែម Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

លោក Sam Allardyce នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម West Brom នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Allardyce បានដឹកនាំក្រុមនេះបរាជ័យ ដោយត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League ជាលើកដំបូងនៅពេលដែលការបរាជ័យនៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃទី៩ ខែឧសភាបានធានាថា ពួកគេនឹងធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship ។ BBC Sport បានផ្សាយថា អតីតគ្រូបង្វឹកក្រុម Bolton, Newcastle, West … អាន​បន្ថែម គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

Ruben Dias របស់ក្លិប Manchester City បានតែងតាំងជាកីឡាករបាល់ទាត់ប្រចាំឆ្នាំរបស់សមាគមអ្នកសរសេរពីបាល់ទាត់

ខ្សែការពារ Ruben Dias របស់ក្រុមមេឃខៀវ Manchester City ត្រូវបានសមាគមអ្នកនិពន្ធ–អ្នកសរសេរពីវិស័យបាល់ទាត់ជ្រើសតាំងជាកីឡាករល្អប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រ ទី២១ ឧសភានេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាចូលរួមជាមួយក្លិប Man City ក្នុងតម្លៃប្រហែល៦៥លានផោនពីក្រុមBenfica កាលពីរដូវក្តៅមុន។ គាត់បានជួយឱ្យក្លិបឈ្នះពានរង្វាន់ Premier League និង League Cup ក៏ដូចជាឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលក្នុងនោះ Man … អាន​បន្ថែម Ruben Dias របស់ក្លិប Manchester City បានតែងតាំងជាកីឡាករបាល់ទាត់ប្រចាំឆ្នាំរបស់សមាគមអ្នកសរសេរពីបាល់ទាត់

កាលបរិច្ឆេទ និងការប្រកួតសំខាន់ៗក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុនសម្រាប់រដូវក្តៅនេះព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដានៅតាមប្រទេសមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ឧសភានេះថា ខណៈដែលលីគក្នុងស្រុកកំពុងខិតជិតបញ្ចប់ហើយក្រុមនានាបានចាប់ផ្តើមប្រកាសពីសមាជិកក្រុមរបស់ពួកគេរួចហើយសម្រាប់ការប្រកួតនេះដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅរាត្រីថ្ងៃទី១១ ខែកក្កដា នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេស។ ការប្រកួតបើកឆាកនឹងក្លាយជាការប្រកួតរវាងទួរគីជាមួយក្រុមអុីតាលីនៅថ្ងៃទី១១ … អាន​បន្ថែម កាលបរិច្ឆេទ និងការប្រកួតសំខាន់ៗក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

កីឡាករលេខ២របស់អង់គ្លេស Cameron Norrie ទទួលបានជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួនតាមរយៈការផ្តួលកីឡាករលេខ៤ពិភពលោកសញ្ជាតិអូទ្រីស Dominic Thiem ក្នុងកម្មវិធីប្រកួតវាយតឺន្នីស Lyon Open កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា Cameron Norrie មិនដែលបានផ្តួលគូប្រជែងដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង៥លើពិភពលោកនោះទេ ប៉ុន្តែពេលនេះគាត់បានយកឈ្នះក្នុងលទ្ធផល ៦-៣ … អាន​បន្ថែម Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

ខ្សែបម្រើ Sami Khedira ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ប្រកាសចូលនិវត្តន៍

ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ កីឡាករ Sami Khedira បានប្រកាសថានឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅក្រុម Hertha Berlin នៃរដូវកាលនេះ ។ BBC Sport បានផ្សាយកាលពីថ្ងៃទី២០ ឧសភាថា ការសម្រេចចិត្តរបស់បុរសវ័យ៣៤ឆ្នាំរូបនេះកើតឡើង៣ខែបន្ទាប់ពីចូលរួមជាមួយក្រុម Herthaក្រោយពេលផ្លាស់ពីក្លិប Juventus ជាទីដែលគាត់បានឈ្នះពានរង្វាន់ Serie A ចំនួន៥ដង។ គាត់បានឈ្នះពានរង្វាន់ធំៗចំនួន១៦ក្នុងអំឡុងពេលអាជីពបាល់ទាត់រយៈពេល១៤ឆ្នាំរបស់គាត់ដោយឈ្នះពានរង្វាន់ Champions League និង La Liga ជាមួយក្លិប Real Madrid និងនៅលីគកំពូលអាល្លឺម៉ង់Bundesliga ជាមួយក្រុម Stuttgart ។ លោក Sami Khedira មានប្រសាសន៍ថា “ដល់ពេលត្រូវនិយាយលាហើយ”។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Instagram លោក Khedira បានបន្ថែមទៀតថា វាគឺជាកិត្តិយស ដែលបានលេង និងឈ្នះពានរង្វាន់ជាមួយក្លិបធំៗមួយចំនួន និងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសអាល្លឺម៉ង់បានឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០១៤ … អាន​បន្ថែម ខ្សែបម្រើ Sami Khedira ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ប្រកាសចូលនិវត្តន៍