កីឡាករអាមេរិក ដើមកំណើតខ្មែរ Jordan Pisey ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

ភ្នំពេញ៖ បើយោងតាមប្រភពពី(CAMSOC) បានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា, កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey … អាន​បន្ថែម កីឡាករអាមេរិក ដើមកំណើតខ្មែរ Jordan Pisey ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

ត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៦ សីហានេះ ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន៣៤គ្រឿង។ ចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣០គ្រឿង។ ចិនបានឈ្នះមេដាយមាស៣៤គ្រឿង, ប្រាក់២៤ … អាន​បន្ថែម ត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

ក្រុមបាល់ទាត់នារីអាមេរិកឈ្នះមេដាយសំរិទ្ធិក្រោយយកឈ្នះក្រុមនារីអូស្ត្រាលីនៅអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិកបានយកឈ្នះក្រុមជម្រើសជាតិនារីអូស្ត្រាលីក្នុងលទ្ធផល៤ទល់៣ ក្នុងការប្រកួតដណ្តើមយកមេដាយសំរិទ្ធិកាលពីរសៀលថ្ងៃទី៥ សីហាម្សិលមិញ ដែលធ្វើឲ្យអាមេរិកទទួលបានមេដាយសំរិទ្ធិ១បន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រកួតបើកឆាកក្រុមនារីអាមេរិកបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Rapinoe នៅនាទីទី៨ ប៉ុន្តែនៅនាទីទី១៧ … អាន​បន្ថែម ក្រុមបាល់ទាត់នារីអាមេរិកឈ្នះមេដាយសំរិទ្ធិក្រោយយកឈ្នះក្រុមនារីអូស្ត្រាលីនៅអូឡាំពិក

មនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ប៉ូលីសបានចាប់ខ្លួនមនុស្ស១១នាក់ ខណៈដែលពួកគេបន្តការស៊ើបអង្កេតឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានផ្ញើបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ សីហាម្សិលមិញនេះ។ អង្គភាពប៉ូលីសបាល់ទាត់អង់គ្លេសទទួលបានបង្ហាញរបាយការណ៍ចំនួន៦០០អំពីការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលត្រូវបានបញ្ជូនទៅឱ្យកីឡាករស្បែកខ្មៅរបស់អង់គ្លេសបន្ទាប់ពីបរាជ័យហើយបានវិនិច្ឆ័យចំនួន២០៧ករណីថា ជាឧក្រិដ្ឋកម្ម។ ក្នុងចំណោមនោះ១២៣ករណីត្រូវបានបង្ហោះដោយជនបរទេស … អាន​បន្ថែម មនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។ ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបាន២គ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា “វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន១,៣ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” ។ ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ រកបានដោយកីឡាករ Timur Oruz ។ បន្ទាប់ពីកីឡាករSimranjeet តាមស្មើដោយការវាយបកសងសឹក ក្រុមអាល្លឺម៉ង់រកបាន២គ្រាប់ដើម្បីនាំមុខ ៣-១ ប៉ុន្តែឥណ្ឌាបានវាយបកតាមស្មើវិញ ដោយសារគ្រាប់បាល់របស់ Hardik Singh និង Harmanpreet Singh ធ្វើឱ្យលទ្ធផល ៣-៣ នៅតង់ទី១ ។ … អាន​បន្ថែម ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាករលោតទឹកជម្រើសជាតិ សហរដ្ឋអាមេរិក (ជាជនខ្មែរ​ សញ្ជាតិអាមេរិក) ប្រកួតនៅម៉ោង១រសៀលនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៃមណ្ឌលហែលទឹក Tokyo Aquatics Center (Tokyo 2020)

ភ្នំពេញ , សូមចូលរួមគាំទ្រកីឡាករលោតទឹកជម្រើសជាតិ សហរដ្ឋអាមេរិក (ជាជនខ្មែរ​ សញ្ជាតិអាមេរិក) ដែលត្រូវចាប់ផ្តើមប្រកួត នៅថ្ងៃសុក្រ ទី០៦ ខែសីហា … អាន​បន្ថែម កីឡាករលោតទឹកជម្រើសជាតិ សហរដ្ឋអាមេរិក (ជាជនខ្មែរ​ សញ្ជាតិអាមេរិក) ប្រកួតនៅម៉ោង១រសៀលនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៃមណ្ឌលហែលទឹក Tokyo Aquatics Center (Tokyo 2020)

CAMSOC : ក្រុមជម្រើសជាតិកង់ហ្វឹកហាត់នៅបារំាងបានជិត២ខែ ដើម្បីបង្កើនបច្ចេកទេសត្រៀម ស៊ីហ្គេម នាចុងខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ បើយោងតាម(CAMSOC) បានបញ្ជាក់អោយដឹងថា, នៅក្នុងគម្រោងហ្វឹកហាត់រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) … អាន​បន្ថែម CAMSOC : ក្រុមជម្រើសជាតិកង់ហ្វឹកហាត់នៅបារំាងបានជិត២ខែ ដើម្បីបង្កើនបច្ចេកទេសត្រៀម ស៊ីហ្គេម នាចុងខែមេសា ឆ្នាំ២០២២

ក្រុមបាល់ទាត់នារីអូស្ត្រាលីប៉ះក្រុមបាល់ទាត់នារីអាមេរិកដណ្តើមយកមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ

ការប្រកួតបាល់ទាត់ផ្នែកនារីបានឈានមកដល់ការប្រកួតដណ្តើមយកមេដាយមាស, ប្រាក់ និងមេដាយសំរិទ្ធិហើយ។ ក្នុងនោះក្រុមនារីជម្រើសជាតិអូស្ត្រាលីត្រូវប៉ះក្រុមបាល់ទាត់នារីអាមេរិកវេលាម៉ោង៣រសៀលថ្ងៃទី៥ សីហានេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្រៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមតារាងប្រកួត និងតាមគេហទំព័រអូឡាំពិកបានបង្ហាញថា ក្រុមនារីជម្រើសជាតិអូស្ត្រាលីបានចាញ់ក្រុមជម្រើសជាតិនារីស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០។ … អាន​បន្ថែម ក្រុមបាល់ទាត់នារីអូស្ត្រាលីប៉ះក្រុមបាល់ទាត់នារីអាមេរិកដណ្តើមយកមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ

ចំនួនមេដាយមាសរបស់ចិនកើនឡើង៣២គ្រឿង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន៣២គ្រឿង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ សីហានេះ ខណៈដែលសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាងគេ កំពុងបន្តឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២៥គ្រឿង។ ប្រទេសចិនបានឈ្នះមេដាយមាស៣២គ្រឿង, ប្រាក់២២ … អាន​បន្ថែម ចំនួនមេដាយមាសរបស់ចិនកើនឡើង៣២គ្រឿង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ

ម្ចាស់ផ្ទះជប៉ុនឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀតក្នុងកីឡាជិះស្គីលើទឹកក

ម្ចាស់ផ្ទះជប៉ុនទទួលបានមេដាយមាស និងប្រាក់នៅក្នុងការប្រកួតកីឡាជិះស្គីលើទឹកកកវគ្គផ្តាច់ព្រ័ត្រនៅឯការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ខណៈដែលកីឡាការិនីដែលឈ្នះគឺ Sakura Yosozumi និងKokona Hiraki វ័យ១២ឆ្នាំបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ … អាន​បន្ថែម ម្ចាស់ផ្ទះជប៉ុនឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀតក្នុងកីឡាជិះស្គីលើទឹកក

លោក Louis van Gaal ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាលើកទី៣

លោក Louis van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ជាលើកទី៣។ បុរសជនជាតិហូឡង់វ័យ៦៩ឆ្នាំរូបនេះជំនួសលោក Frank de Boer ដែលបានលាឈប់កាលពីខែមុនបន្ទាប់ពីបរាជ័យក្រោមថ្វីជើងសាធារណរដ្ឋឆេកនៅវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០។ … អាន​បន្ថែម លោក Louis van Gaal ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាលើកទី៣

Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាការិនីអត្តពលកម្ម Sydney McLaughlin របស់អាមេរិកបានបំបែកឯតទគ្គកម្មពិភពលោកផ្ទាល់ខ្លួន ជាមួយនឹងការរត់ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលនាងដណ្តើមបានមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកនារីនៅទីក្រុងតូក្យូ។ McLaughlin មានវ័យ២១ឆ្នាំបានយកឈ្នះម្ចាស់ផ្ទះជប៉ុនដោយបញ្ចប់ដោយប្រើថិរវេលា៥១.៤៦វិនាទី ខណៈដែលនាងឈ្នះ វិនាទីដើម្បីយកឈ្នះគូប្រជែង Dalilah Muhammad ។ ចំណែកម្ចាស់ជើងឯកអូឡាំពិកលោក Muhammad វ័យ៣១ឆ្នាំបានប្រើថិរវេលា៥១.៥៨វិនាទីខណៈដែលកីឡាការិនីហូឡង់ Femke Bol ដណ្តើមបានមេដាយសំរឹទ្ធ។ នៅក្នុងការប្រណាំងដែលមានលក្ខណៈផ្ទាល់ខ្លួនចំនួន៥ ថិរវេលារបស់ McLaughlin បានធ្លាក់ចុះដែលនាងបានកំណត់នៅឯការសាកល្បងនៅអាមេរិកកាលពីខែមិថុនានៅពេលនាងប្រើថិរវេលា៥១.៩០វិនាទី។ បន្ទាប់ពីរយៈពេលជិត១៦ឆ្នាំនៃកំណត់ត្រាដែលនៅសល់បច្ចុប្បន្នកីឡាការិនី Muhammad និង McLaughlin បានផ្លាស់ប្តូរកំណត់ត្រាពិភពលោកបានល្អបំផុតចំនួន៤ដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ McLaughlin បានវាយតម្លៃយ៉ាងល្អិតល្អន់លើការខិតខំប្រឹងប្រែងរបស់នាងក្នុងការតាមប្រមាញ់ម្ចាស់ជើងឯកទីក្រុង Rio ២០១៦ ដែលជាអ្នកកំណត់ល្បឿនរត់លឿនដំបូង ប៉ុន្តែនៅទីក្រុងតូក្យូ ២០២១នេះនាងបានបំបែកកំណត់ត្រាថ្មីឡើងវិញពីការប្រើថិរវេលាតិចជាងមុន ។ … អាន​បន្ថែម Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក