Manchester City ដេញថ្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធ Harry Kane

ក្លិបមេឃខៀវ Manchester City បានប្រាប់ទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ថា ពួកគេនឹងផ្តល់ប្រាក់ចំនួន១០០លានផោនសម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Time របស់អង់គ្លេសកាលពីថ្ងៃម្សិលមិញ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មេឃខៀវ Man City បានទាក់ទងក្លិប Tottenham ជាច្រើនសប្តាហ៍មុនដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេចំពោះកីឡាករវ័យ២៧ឆ្នាំ Harry Kane ហើយនឹងត្រៀមបញ្ចូលកីឡាកររបស់ Man City មួយចំនួននៅក្នុងកិច្ចព្រមព្រៀងផ្ទេរផងដែរ។ … អាន​បន្ថែម Manchester City ដេញថ្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធ Harry Kane

កីឡដ្ឋាន Wembley ត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រ៦០,០០០នាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០

រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា សមត្ថភាពហ្វូងមនុស្សនៅឯកីឡដ្ឋាន Wembley នឹងត្រូវបង្កើនដល់ជាង៦០.០០០នាក់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ។មានន័យថា ពហុកីឡដ្ឋាននឹងមានសមត្ថភាព៧៥ភាគរយសម្រាប់ការប្រកួតខាងលើ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះ។ ការកើនឡើងចំនួនអ្នកចូលទស្សនាផ្ទាល់នេះក៏នឹងឃើញមានហ្វូងមនុស្សច្រើនបំផុតបានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេសក្នុងរយៈពេលជាង១៥ខែចាប់តាំងពីការផ្ទុះកូវីដ-១៩។ លោក Aleksander Ceferin ប្រធាន Uefa បានមានប្រសាសន៍ថា “វាពិតជាដំណឹងដ៏អស្ចារ្យដែលអ្នកគាំទ្រជាច្រើននឹងអាចទស្សនាការប្រកួត៣លើកចុងក្រោយនៃ យូរ៉ូ នៅ Wembley” ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានពន្យារពេលការដកការរឹតត្បិតទាំងអស់រហូតដល់ថ្ងៃទី១៩ ខែកក្កដាប៉ុន្តែការប្រកួតនៅឯកីឡដ្ឋាន Wembley រួមជាមួយនឹងព្រឹត្តិការណ៍កីឡាមួយចំនួនទៀតកំពុងត្រូវបានអនុញ្ញាតឲ្យមានចំនួនអ្នកចូលរួមយ៉ាងច្រើនក្រោមកម្មវិធីស្រាវជ្រាវព្រឹត្តិការណ៍របស់ខ្លួន។ សមត្ថភាពរបស់កីឡដ្ឋាន Wembley ត្រូវបានកាត់បន្ថយមកត្រឹម២២.៥០០នាក់សម្រាប់ការប្រកួតជាក្រុមនៅ Euro ២០២០ … អាន​បន្ថែម កីឡដ្ឋាន Wembley ត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រ៦០,០០០នាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០

Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

ក្រុម Barcelona អាចនឹងផ្ទេរសម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតបន្ទាប់ពីចុះហត្ថលេខាខ្សែប្រយុទ្ធ២រូបគឺ Sergio Aguero និង Memphis Depayលើការផ្ទេរដោយឥតគិតថ្លៃ ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ Lorenzo Insigne នៅលើរ៉ាដារបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិអ៊ីតាលី Lorenzo Insigne ជាមួយក្រុម Napoli បន្តរហូតដល់ឆ្នាំ២០២២ ហើយកីឡាករវ័យ៣០ឆ្នាំរូបនេះនៅមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិបរបស់គាត់នៅឡើយទេ។ Barcelona អាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Insigne នៅរដូវក្តៅនេះ ព្រោះថា Napoli នឹងសុខចិត្តចៀសវាងការបាត់បង់រូបគេនៅរដូវក្តៅក្រោយដោយមិនគិតថ្លៃប្រសិនបើគាត់មិនបន្តកុងត្រា។ Insigne បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅអឺរ៉ុបជាច្រើនទៀតប៉ុន្តែគាត់នឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប(យូរ៉ូ)ឆ្នាំ២០២០ ដើម្បីស្តាប់ការផ្តល់ជូនពីក្លិប ខណៈដែលការទាមទារប្រាក់ខែរបស់គាត់អាចកើនឡើងប្រសិនបើគាត់លេចធ្លោនៅក្នុងការប្រកួត។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lorenzo Insigne របស់ក្លិប Napoli រកបាន១០៩គ្រាប់ក្នុង៣៩៧ប្រកួតផ្លូវការ រួមទាំងរកគ្រាប់បាល់បញ្ជូលទីនៅ Camp … អាន​បន្ថែម Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិអង់គ្លេសបានបន្តជ័យជម្នះទៅលើក្រុមជម្រើសជាតិឆេកក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ធ្វើឲ្យក្រុមខ្លាំងមួយនេះមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ចំណែកក្រុមក្រូអាតក៏បានឡើងទៅវគ្គ១៦ក្រុមដែរ ដោយបានយកឈ្នះយ៉ាងធំធេងទៅលើក្រុមស្កុតឡេន៣ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះបានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយខ្សែប្រយុទ្ធរបស់ … អាន​បន្ថែម អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

នៅថ្ងៃទី២៣ ខែមិថុនា គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានប្រកាសហាមប្រាមលក់ភេសជ្ជៈ មានជាតិអាល់កុលនៅជិតទីតាំងប្រកួតកីឡាអូឡាំពិក ។ ទន្ទឹមនឹងនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួតបានហាមប្រាមនាំយកភេសជ្ជៈមានជាតិអាល់កុលចូលទស្សនាការប្រកួត ។ … អាន​បន្ថែម អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

តារាបាល់ទាត់ជប៉ុន Kumi Yokoyama ចេញមកធ្វើជាកីឡាការិនីប្តូរភេទ

តារាបាល់ទាត់នារីជប៉ុន Kumi Yokoyama បានក្លាយជានារីប្តូរភេទដែលជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកមួយចំនួនដែលបានធ្វើដូច្នេះនៅក្នុងប្រទេសមួយដែលសិទ្ធិរបស់ក្រុម LGBTQ ស្ថិតនៅពីក្រោយប្រទេសអភិវឌ្ឍន៍ដទៃទៀត។ យោងតាមការចេញផ្សាយរបស់ AFP បានឲ្យដឹងថា Kumi … អាន​បន្ថែម តារាបាល់ទាត់ជប៉ុន Kumi Yokoyama ចេញមកធ្វើជាកីឡាការិនីប្តូរភេទ

ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

កីឡាករ Billy Gilmour បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតដ៏សំខាន់របស់ស្កុតឡេនជាមួយនឹងក្រូអាតនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២១ … អាន​បន្ថែម ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

រកឃើញ៤ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

ការប្រកួតវគ្គជម្រុះតាមពូលត្រូវបានបញ្ចប់បណ្តើៗហើយ ដោយរកឃើញ៤ក្រុមទៀតឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប(យូរ៉ូ)២០២០។ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី២១ មិថុនាម្សិលមិញនេះ ក្រុមខ្លាំងៗចំនួន៤ដែលបានឆ្លងផុត និងកក់កៅអីទៅកាន់វគ្គ១៦ក្រុមមាន បែលហ្ស៊ិក, ដាណឺម៉ាក, ហុល្លង់ និងអូទ្រីស។ … អាន​បន្ថែម រកឃើញ៤ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍យូរ៉ូ

ម្ចាស់ជើងឯក៦សម័យកាល អត្តពលិក Allyson Felix ត្រៀមប្រកួតអូឡាំពិកនៅតូក្យូ

ម្ចាស់ជើងឯកអូឡាំពិក៦សម័យកាល កីឡាការិនីរត់ប្រណាំង Allyson Felix មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាទី៥របស់នាងដោយទទួលបានចំណាត់ថ្នាក់លេខ២ក្នុងចំងាយពេលរត់ចម្ងាយ៤០០ម៉ែត្រនៅឯការប្រលងនៅសហរដ្ឋអាមេរិក។ កីឡាការិនី៣៥ឆ្នាំដែលមានមេដាយអូឡាំពិកចំនួន៩ ក្នុងបំបែកកំណត់ត្រារត់ល្បឿនសរុបចំនួន៥០,០២វិនាទីនៅពីក្រោយដោយកីឡាការិនី Quanera Hayes ។ … អាន​បន្ថែម ម្ចាស់ជើងឯក៦សម័យកាល អត្តពលិក Allyson Felix ត្រៀមប្រកួតអូឡាំពិកនៅតូក្យូ

⚽️បែលហ្ស៊ិកមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ត ខណៈរុស្ស៊ី និងហ្វាំងឡើងត្រូវប្រជែងកៅអី

ក្រុមជម្រើសជាតិបែលហ្ស៊ិកនៅតែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ដោយសារតែឈ្នះ២ប្រកួតជាប់គ្នាមាន៦ពិន្ទុពេញនៅក្នុងដៃ។ យោងតាមការចេញផ្សាយរបស់ soccerway បានឲ្យដឹងថា ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវប៉ះក្រុមជម្រើសជាតិហ្វាំងឡង់នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជាថ្ងៃទី២១ មិថុនានេះ។ បែលហ្ស៊ិក៥ប្រកួតចុងក្រោយនេះគឺមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ដោយឈ្នះ៤ដង និងស្មើម្តង។ … អាន​បន្ថែម ⚽️បែលហ្ស៊ិកមានសង្ឃឹមខ្ពស់ឡើងវគ្គបន្ត ខណៈរុស្ស៊ី និងហ្វាំងឡើងត្រូវប្រជែងកៅអី

⚽️អុីតាលីឡើងវគ្គបន្ត ខណៈវែលនិងស្វីសកំពុងប្រទាញប្រទង់គ្នា

ក្រុមជម្រើសជាតិអុីតាលីបានកក់កៅអីទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិ វែលក្នុងលទ្ធផល១ទល់០។ ជ័យជម្នះនេះធ្វើអុីតាលីក្លាយជាក្រុមដំបូងគេនៅយូរ៉ូដែល៣ប្រកួតកន្លងមកឈ្នះទាំង៣ប្រកួត និងគ្មានក្រុមណាអាចស៊ុតចូលក្រុមអុីតាលីបានទេក្នុងវគ្គជម្រុះតាមពូលនេះ។ យោងតាមការចេញផ្សាយរបស់ BBC និងរ៉យទ័របានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិរកបានដោយកីឡាករ Pessina … អាន​បន្ថែម ⚽️អុីតាលីឡើងវគ្គបន្ត ខណៈវែលនិងស្វីសកំពុងប្រទាញប្រទង់គ្នា

ក្រោយករណីកីឡាករ រូណាល់ដូ និងកូកា ពេលនេះ Pogba ធ្វើឲ្យក្រុមហ៊ុន Heineken គណៈកម្មការរៀបចំការប្រកួតអឺរ៉ូពិបាកដោះស្រាយ

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០២០ (លើកពេលមកខែមិថុនាឆ្នាំ២០២១) ពិបាកក្នុងការដោះស្រាយដោយសារតែតារាបាល់ទាត់ បានបដិសេធជាបន្តបន្ទាប់ដែលយកភេសជ្ជៈជាម្ចាស់ឧបត្ថម្ភ មកដាក់លើតុ ពេលសម្ភាសន៍ដើម្បីបង្ហាញលើកញ្ជក់ទូរទស្សន៍ ។ ប៉ុន្តែក្នុងពេលឡើងសម្ភាសន៍ កីឡាករ រ៉ូណាល់ដូ … អាន​បន្ថែម ក្រោយករណីកីឡាករ រូណាល់ដូ និងកូកា ពេលនេះ Pogba ធ្វើឲ្យក្រុមហ៊ុន Heineken គណៈកម្មការរៀបចំការប្រកួតអឺរ៉ូពិបាកដោះស្រាយ