Atalanta បំបាក់ Napoli ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ប៉ះ Juventus

ក្រុមម្ចាស់ផ្ទះ Atalanta បានយកឈ្នះក្រុមភ្ញៀវ Napoli ក្នុងលទ្ធផល ៣ទល់១ សម្រាប់ការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកនេះ។ ការប្រកួតចាប់ផ្តើមតង់ទី១ ក្រុមម្ចាស់ផ្ទះ Atalanta មានឱកាសរកគ្រាប់បាល់នាំមុខនៅនាទីទី១០ … អាន​បន្ថែម Atalanta បំបាក់ Napoli ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ប៉ះ Juventus

Messi អាចត្រូវបង់ឱ្យអាជ្ញាធរពន្ធរបស់អេស្ប៉ាញចំនួន៣៧០លានអឺរ៉ូ

ការចុះផ្សាយព័ត៌មានលម្អិតនៃកិច្ចសន្យារបស់កីឡាករ Lionel Messiគឺជាចំណុច ដ៏សំខាន់មួយនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីលោក El Mundo បានទម្លាយរាយការណ៍ព័ត៌មាននេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីម្សិលមិញថា មានការពន្យល់ថាកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Messi ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ មានតម្លៃ៥៥៥លានអឺរ៉ូទៅឱ្យកីឡាកររូបនេះក្នុងរយៈពេលនៃកិច្ចព្រមព្រៀងដែលនឹងផុតកំណត់នៅរដូវក្តៅនេះ។ យោងតាម ​​El Periodico de Catalunya បានអះអាង កិច្ចព្រមព្រៀងនេះមានន័យថា Messi នឹងចំណាយសរុបចំនួន៣៧០លានអឺរ៉ូដល់អាជ្ញាធរពន្ធអេស្ប៉ាញក្នុងរយៈពេល៤ឆ្នាំនេះ។ នេះរាប់បញ្ចូលពន្ធលើប្រាក់ចំណូលធម្មតារបស់គាត់ចំនួន២៧៥លានអឺរ៉ូបូករួមទាំងពន្ធផ្សេងៗទៀត។ប្រាក់ចំណូលថេររបស់គាត់ប្រហែល១៣៨លានអឺរ៉ូក្នុងមួយឆ្នាំ Messiត្រូវចំណាយប្រាក់ប្រមាណ៧០ លានអឺរ៉ូរៀងរាល់ឆ្នាំ។ ប្រការនេះធ្វើឱ្យ Messi ក្លាយជាអ្នកចូលរួមនាំមុខគេក្នុងការផ្ដល់ថវិកាដល់រដ្ឋអេស្ប៉ាញច្រើនជាងគេ ៕ដោយ៖ភារៈ  អាន​បន្ថែម Messi អាចត្រូវបង់ឱ្យអាជ្ញាធរពន្ធរបស់អេស្ប៉ាញចំនួន៣៧០លានអឺរ៉ូ

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United អវត្តមានរយៈពេល២-៣សប្តាហ៍ដោយរងរបួសភ្លៅ

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងអវត្តមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតដោយសារមានបញ្ហាសាច់ដុំភ្លៅ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃអង្គារ ទី៩ កុម្ភៈថា កីឡាករអន្តរជាតិបារាំង Pogba ត្រូវបានប្តូរចូលជំនួសវិញបន្ទាប់ពី៣៩ នាទីក្នុងកំឡុងពេលស្មើ ៣-៣ កាលពីថ្ងៃសៅរ៍ជាមួយក្រុម Everton នៅ Old Trafford ។ … អាន​បន្ថែម ខ្សែបម្រើក្រុមបិសាចក្រហម Manchester United អវត្តមានរយៈពេល២-៣សប្តាហ៍ដោយរងរបួសភ្លៅ

អ្នកគាំទ្រអនុញ្ញាតឲ្យចូលទស្សនាថ្ងៃដំបូងនៃព្រឹត្តិការណ៍ Australian Open តែត្រូវមានកម្រិត

អ្នកគាំទ្រកីឡាវាយតឺន្នីសដែលអនុញ្ញាតឲ្យចូលទស្សនានៅក្នុងទីលានត្រូវបានឲ្យពាក់ម៉ាស់ ក្នុងទីលានប្រកួត ទីក្រុង Melbourne ឧទ្យានកាលពីថ្ងៃចន្ទ ទី៨ កុម្ភៈ សម្រាប់ការចាប់ផ្តើមនៃព្រឹត្តិការណ៍ Australian Open ដែលជាព្រឹត្តិការណ៍ Grand Slam លើកដំបូងនៅឆ្នាំនេះ ខណៈដែលប្រទេសម្ចាស់ផ្ទះបានកត់ត្រាករណីថ្មីនៃវីរុសកូវីដ–១៩។ កីឡាករ និងបុគ្គលិកដែលបានមកពីបរទេសបានសម្រាកដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃ ប៉ុន្តែអ្នកគាំទ្របរទេសត្រូវបានរក្សាទុកជាផ្នែកមួយនៃវិធានការតឹងរឹងនិងមានប្រសិទ្ធិភាពរបស់អូស្រ្តាលីដើម្បីទប់ស្កាត់ការឆ្លងមេរោគនេះ។ ការប្រកួតនឹងមានប្រហែលពាក់កណ្តាល គឺតិចជាការប្រកួតធម្មតា ដោយមានហ្វូងមនុស្សកំណត់ត្រឹមតែ៣០,០០០ នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះនៅឯកន្លែងដ៏ធំរបស់វាចែកចេញជា ៣ តំបន់ផ្សេងគ្នានៅជុំវិញកន្លែងតាំងពិព័រណ៍ធំៗ … អាន​បន្ថែម អ្នកគាំទ្រអនុញ្ញាតឲ្យចូលទស្សនាថ្ងៃដំបូងនៃព្រឹត្តិការណ៍ Australian Open តែត្រូវមានកម្រិត

Di Maria រងរបួសសាច់ដុំខកខានការបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ជាមួយក្រុម Barcelona

អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Angel di Maria អាចខកខានការជួបប្រកួតជាមួយក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរងរបួសសាច់ដុំសម្រាប់ក្រុម Paris Saint-Germain កាលពីរាត្រីថ្ងៃចន្ទ។ សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃអង្គារថា កីឡាករ Angel di Maria បានលេងមានរយៈពេលត្រឹមតែ១១នាទីប៉ុណ្ណោះនៅលើទីលានពេលប្រកួតនឹងក្រុម Marseille នៅពេលដែលសាច់ដុំរបស់គាត់ត្រូវបានបង្ខំឱ្យកីឡាកររូបនេះត្រូវប្តូរចេញ។ … អាន​បន្ថែម Di Maria រងរបួសសាច់ដុំខកខានការបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ជាមួយក្រុម Barcelona

កូនប្រុសរបស់លោក Drogba បានចូលរួមជាមួយនឹងក្រុមលំដាប់ទី៤របស់អុីតាលី

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ Isaac Drogbaកូនប្រុសរបស់អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក DidierDrogba បានចុះកុងត្រាជាមួយក្លិបលំដាប់ទី ៤ របស់អុីតាលីគឺក្លិប FolgoreCaratese ។ កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០០ នៅទីក្រុងប៉ារីស កីឡាករ IsaacDrogba ធ្លាប់បានលេងឱ្យក្រុមយុវជនរបស់ Chelsea មុនពេលផ្លាស់ទៅប្រទេសបារាំងដើម្បីចូលរួមជាមួយក្រុម U19 របស់ក្រុម Guingamp ។ បន្ទាប់ពីលេងរយៈពេលមួយឆ្នាំនៅឯ Guingamp ក្លិប Folgore Carateseបានប្រកាសជាផ្លូវការនូវការចុះហត្ថលេខានៃខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះកាលពីថ្ងៃកាលពីថ្ងៃទីអង្គារ ទី៩ កុម្ភៈ។ ដោយទទួលបាន២៩ពិន្ទុក្នុង១៩ប្រកួតក្រុមអុីតាលីដែលរូបគេលេងកំពុងឈរនៅចំណាត់ថ្នាក់លេខ … អាន​បន្ថែម កូនប្រុសរបស់លោក Drogba បានចូលរួមជាមួយនឹងក្រុមលំដាប់ទី៤របស់អុីតាលី

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ដោយសារតែការហាមឃាត់ការហោះហើរនៅពេលយប់។ អាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងប៊ែកឡាំងមិនអនុញ្ញាតឱ្យមានការចាកចេញនៅពាក់កណ្តាលអធ្រាត្រ និងម៉ោង៥ព្រឹកទេ ដោយសារមានសម្លេងរំខាន ប៉ុន្តែក្រុម Bayern Munich បានអះអាងថា យន្ដហោះបានត្រៀមរួចរាល់សម្រាប់ហោះហើរមុនពេលពាក់កណ្តាលអធ្រាត្រ។ម្ចាស់ជើងឯកលីគកំពូលអាឡឺម៉ង់មួយនេះត្រូវរង់ចាំរហូតដល់មុនម៉ោង៧ព្រឹកដើម្បីចាប់ផ្តើមហោះហើរ។ នាយកប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummenigge បានប្រាប់កាសែត Bild ថា ”យើងមានអារម្មណ៍ថាយើងកំពុងរញ៉េរញ៉ៃ។ អ្នកទទួលខុសត្រូវទាំងនោះមិនដឹងថាពួកគេបានធ្វើអ្វីដល់ក្រុមរបស់យើងទេ” ។ ក្លិបបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមិនឲ្យហោះហើរនៅក្នុងយន្តហោះក្រុមអាកាសយានិកក៏ត្រូវផ្លាស់ប្តូរដែរ ដូច្នេះយន្តហោះត្រូវឈប់នៅទីក្រុងមុយនិច ហើយបានចាកចេញទៅទីក្រុងដូហានៅម៉ោង៩និង១៥ម៉ោងនៅអឺរ៉ុប” ។ … អាន​បន្ថែម ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams នឹងព្យាយាមដើម្បីឈ្នះពានរង្វាន់ ទី២៤នៅ Grand Slam របស់ Margaret Court នៅពេលដែលសកម្មភាពចាប់ផ្តើមនៅថ្ងៃចន្ទទី៨ ខែកុម្ភៈនេះ ។ បើនិយាយ ឲ្យ ចំទៅវានឹងក្លាយជាព្រឹត្តិការណ៍អូឡាំពិកមួយដែលមិនមានអ្វីផ្សេងទៀតទេ ដោយការចូលរួមបានកាត់បន្ថយពាក់កណ្តាល និងរក្សាគម្លាតគ្នា ការពាក់រម៉ាស់ និងកន្លែងអនាម័យនៅជុំវិញឧទ្យានប្រកួតក្នុងទីក្រុង Melbourne ។ សូម្បីតែចំនួនមនុស្សដែលបានថយចុះក៏នឹងជាការស្វាគមន៍សម្រាប់អ្នកគាំទ្រកីឡាវាយតឺន្នីស  ផងដែរបន្ទាប់ពីព្រឹត្តិការណ៍ Wimbledon កាលពីឆ្នាំមុនត្រូវបានលុបចោល កម្មវិធី US Open … អាន​បន្ថែម កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី រួមទាំងចក្រភពអង់គ្លេសផងដែរ។ ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេអះអាងថាការប្រកួតនេះ មិនបានបំពេញតាមតម្រូវការសម្រាប់ករណីលើកលែងនោះទេ ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Puskas Arena នៃទីក្រុង Budapest នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។ ជើងទី២នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែមីនានៅកីឡដ្ឋាន Anfield ក្នុងទឹកដីរបស់ក្រុមហង្សក្រហមវិញ។ UEFA បានថ្លែងអំណរគុណដល់ក្លិបទាំងពីរដែលបានសហការ និងផ្តល់ជំនួយយ៉ាងជិតស្និទ្ធក្នុងការស្វែងរកដំណោះស្រាយក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីដែលបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕ដោយ៖ភារៈ អាន​បន្ថែម RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា បញ្ហាកជើងរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងធ្វើឱ្យរូបគេខកខានមិនបានលេងរហូតដល់សប្តាហ៍ក្រោយ ប៉ុន្តែ Kane បានវិលត្រឡប់មកវិញមុនការកំណត់ដើម្បីជួយបញ្ចប់ការចាញ់៣ ប្រកួតរបស់ជាប់ៗគ្នារបស់ Tottenham នៅក្នុងក្របខ័ណ្ឌ Premier League ។ Tottenham មិនបានរកគ្រាប់បាល់ក្នុងការប្រកួតទាំង២ទេដែល … អាន​បន្ថែម Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

Koulibaly ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

កីឡាករ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ Napoli ជាមួយក្រុម … អាន​បន្ថែម Koulibaly ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

លោក Guardiola ត្រូវប្រឈមនឹង Klopp ជុំវិញការទាមទាររបស់ក្លិប Man City

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola កាលពីថ្ងៃទី៦ខែកុម្ភៈបានបតវិញចំពោះការអះអាងរបស់សមភាគីក្រុម Liverpool លោក Juergen … អាន​បន្ថែម លោក Guardiola ត្រូវប្រឈមនឹង Klopp ជុំវិញការទាមទាររបស់ក្លិប Man City