Zlatan Ibrahimovic អាចធ្វើឲ្យអ្នកគាំទ្រស៊ុយអែតរីករាយជាថ្មីម្តងទៀតនៅពេលចូលរួមជាមួយក្រុមជម្រើសជាតិ

ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic អាចនឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ស៊ុយអ៊ែតរំភើបម្តងទៀតប្រសិនបើលោក Janne Anderssonដាក់ឈ្មោះឱ្យគាត់នៅក្នុងក្រុមរបស់គាត់សម្រាប់វគ្គជម្រុះ World Cup នៅខែនេះបន្ទាប់ពីអ្នកទាំង២បានដោះស្រាយភាពចម្រូងចម្រាសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់ខ្សែប្រយុទ្ធរូបនេះ។ Ibrahimovic មានវ័យ៣៩ឆ្នាំបានដើរចេញពីក្រុមជម្រើសជាតិបន្ទាប់ពីស៊ុយអែតបានធ្លាក់ចេញពី Euro 2016 នៅវគ្គចែកពូល ហើយទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹក លោក Andersson ដែលបានចូលមកដឹកនាំ ដែលចង់ឲ្យកីឡាកររូបនេះវិលមកចូលរួមជាមួយក្រុមជម្រើសជាតិវិញ។ ពេញមួយពេលនោះលោក Andersson នៅតែទទូចថា ប្រសិនបើ Zlatan ចង់ត្រឡប់មកវិញគាត់នឹងត្រូវទាក់ទង ហើយរឿងនោះមើលទៅមិនទំនងទាល់តែសោះរហូតទាល់តែខ្សែប្រយុទ្ធរបស់ក្លិប AC Milan រូបនេះបើកទ្វារនៅក្នុងបទសម្ភាសន៍កាសែតមួយកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០ ។ គ្រូបង្វឹកជនជាតិស៊ុយអែតវ័យ៥៨ឆ្នាំរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីធ្វើការសន្ទនាជាឯកជនជាមួយ Ibrahimovic។ ចាប់តាំងពីពេលនោះមកភាគីទាំងសងខាងមានភាពតឹងតែង ប៉ុន្តែមានមនុស្សតិចណាស់ដែលនឹងមានការភ្ញាក់ផ្អើលប្រសិនបើ Ibrahimovicត្រូវបានគេដាក់ឈ្មោះចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះ World … អាន​បន្ថែម Zlatan Ibrahimovic អាចធ្វើឲ្យអ្នកគាំទ្រស៊ុយអែតរីករាយជាថ្មីម្តងទៀតនៅពេលចូលរួមជាមួយក្រុមជម្រើសជាតិ

Andy Murray ទទួលបានសិទ្ធិចូលរួមកម្មវិធី Miami Open សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២១

កីឡាករឆ្នើមវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានទទួលសិទ្ធិចូលរួមសម្រាប់កម្មវិធី Miami Open នៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ការប្រកួតនេះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់អ្នកឈ្នះជើងឯក២ដងនៅក្នុងព្រឹត្តិការណ៍នេះអស់រយៈពេល៥ឆ្នាំរបស់កីឡាកររូបនេះ។ Andy Murray មានវ័យ៣៣ឆ្នាំបានជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោកនៅពេលដែលគាត់បានប្រកួតចុងក្រោយនៅទីក្រុង Miami កាលពីឆ្នាំ២០១៦ និងត្រឡប់មកឈរចំណាត់ថ្នាក់កំពូលវិញដោយមានចំណាត់ថ្នាក់លេខ១១៨បន្ទាប់ពីមានបញ្ហាត្រគាកមិនអាចចូលរួមប្រកួតបាន។ ចំណែកកីឡាករអង់គ្លេស Jack … អាន​បន្ថែម Andy Murray ទទួលបានសិទ្ធិចូលរួមកម្មវិធី Miami Open សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២១

Diogo Jota ជួយឲ្យហង្សក្រហមទទួលបាន៣ពិន្ទុក្នុងសប្តាហ៍ទី២៩ក្របខ័ណ្ឌ Premier League

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំ Diogo Jota បានជួយឲ្យក្រុមហង្សក្រហម Liverpool ទទួលបាន១គ្រាប់ដោយការស៊ុតបាល់ចូល១គ្រាប់ ជាគ្រាប់ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Wolverhamptonសម្រាប់ការប្រកួតសប្តាហ៍ទី២៩ ក្របខ័ណ្ឌ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនានេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមទាំង២គឺការគ្រប់គ្រងបាល់ក្រុមម្ចាស់ផ្ទះ Wolverhampton ច្រើនជាងគេរហូតដល់៥៣ភាគរយ ខណៈក្រុមហង្សក្រហមមានតែ៤៧ភាគរយ។ ប៉ុន្តែការស៊ុតវិញគឺក្រុមភ្ញៀវ Liverpool មានច្រើនជាងដោយមាន១២ដង … អាន​បន្ថែម Diogo Jota ជួយឲ្យហង្សក្រហមទទួលបាន៣ពិន្ទុក្នុងសប្តាហ៍ទី២៩ក្របខ័ណ្ឌ Premier League

កីឡាករ Cavani និង Martial របស់ក្រុម Man United បានត្រៀមប្រកួតជាមួយក្រុម AC Milan

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បាននិយាយថា កីឡាករ២រូបរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Edinson Cavani និងកីឡាករ Anthony Martial ទំនងជានឹងវិលត្រឡប់ទៅកាន់ការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី២នៅថ្ងៃព្រហស្បតិ៍នេះជាមួយនឹងក្រុម AC Milan ។ កីឡាករទាំង២រូបនេះ មិនបានចូលរួមប្រកួតសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យជាមួយក្រុម West Ham … អាន​បន្ថែម កីឡាករ Cavani និង Martial របស់ក្រុម Man United បានត្រៀមប្រកួតជាមួយក្រុម AC Milan

ប្រធានក្លិប Barcelona ថ្មីលោក Laporta មានការធានាចំពោះនយោបាយហិរញ្ញវត្ថុថ្មីរបស់គាត់

ក្រុមប្រឹក្សាភិបាលរបស់ក្លិប Barcelona របស់លោក Joan Laporta កំពុងលេចចេញជារូបរាងបន្ទាប់ពីការឈ្នះឆ្នោតរបស់គាត់កាលពីថ្ងៃទី៧ ខែមីនា។ ក្លិប Barcelona មិនបានខ្ជះខ្ជាយពេលវេលាក្នុងការទៅធ្វើការទេ … អាន​បន្ថែម ប្រធានក្លិប Barcelona ថ្មីលោក Laporta មានការធានាចំពោះនយោបាយហិរញ្ញវត្ថុថ្មីរបស់គាត់

Dortmund នឹងមិនអនុញ្ញាតឱ្យ Haaland ចាកចេញទៅដោយងាយស្រួលនោះទេ

លោក Michael Zorc បានផ្ញើការព្រមានមួយទៅកាន់ក្រុម Real Madrid ថា Haaland នឹងមិនងាយស្រើបស្រាលចេញពី Borussia … អាន​បន្ថែម Dortmund នឹងមិនអនុញ្ញាតឱ្យ Haaland ចាកចេញទៅដោយងាយស្រួលនោះទេ

អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមលោក Marvin Hagler ស្លាប់ក្នុងវ័យ៦៦ឆ្នាំ

អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមពិភពលោក Marvin Hagler បានទទួលមរណៈភាពក្នុងអាយុ៦៦ឆ្នាំ។អតីតកីឡាករសញ្ជាតិអាមេរិករូបនេះបានត្រួតត្រាផ្នែកទម្ងន់មធ្យមចាប់ពីឆ្នាំ១៩៧៩ រហូតដល់ការចាញ់ដ៏ចម្រូងចម្រាសរបស់គាត់ដោយកីឡាករ Sugar Ray Leonard នៅខែមេសា ឆ្នាំ១៩៨៧ ។ ភរិយារបស់លោក Marvin Hagler បាននិយាយថា “ថ្ងៃនេះជាអកុសលប្តីជាទីស្រឡាញ់របស់ខ្ញុំ បានទទួលមរណៈភាពដោយមិននឹកស្មានដល់នៅផ្ទះរបស់គាត់នៅរដ្ឋ New Hampshire” ។ លោក Marvin Hagler ធ្លាប់ប្រកួតបាន៦៧លើកក្នុងអាជីពអាជីពរយៈពេល១៤ឆ្នាំរបស់គាត់ដោយឈ្នះ ៦២លើក។ គាត់បានឈ្នះ៥២លើកដោយផ្តួលដៃគូឲ្យសន្លប់ ខណៈពេលដែលរូបគេបានស្មើ២លើកនិងចាញ់៣លើក។ នៅខែកញ្ញា ឆ្នាំ១៩៨០ … អាន​បន្ថែម អតីតម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមលោក Marvin Hagler ស្លាប់ក្នុងវ័យ៦៦ឆ្នាំ

គ្រាប់បាល់ “Own Goal” ជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុពី West Ham ខណៈ Arsenal, Leicester Cityទទួលបានជ័យជម្នះក្នុងទឹកដី

ក្រុមបិសាចក្រហម Manchester United ទទួលបានសំណាងធំដោយរកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតសម្រាប់សប្តាហ៍ទី២៩ ក្របខ័ណ្ឌ Premier League ដោយសារបានបាល់ស៊ុតចូលទីខ្លួនឯង (Own Goal)១គ្រាប់។ ចំណែកក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham និងក្រុមម្ចាស់ផ្ទះ Leicester City បានបំបាក់ក្រុមភ្ញៀវ Sheffield United មិនឲ្យតដៃរួចទទួលបានជ័យជម្នះរៀងៗខ្លួន។ គ្រាប់បាល់សំណាង១គ្រាប់របស់ក្រុមបិសាចក្រហម Man United គឺកើតឡើងនៅនាទីទី៥៣ … អាន​បន្ថែម គ្រាប់បាល់ “Own Goal” ជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុពី West Ham ខណៈ Arsenal, Leicester Cityទទួលបានជ័យជម្នះក្នុងទឹកដី

ភរិយារបស់ Messi និង Fabregas បញ្ចុះបញ្ចូលពួកគាត់ឱ្យផ្លាស់ទៅលេងលីគកំពូលអាមេរិក MLS

ទាំងកីឡាករ Lionel Messi និងកីឡាករ Cesc Fabregas ត្រូវបានភរិយាបញ្ចុះបញ្ចូលឱ្យបញ្ចប់អាជីពរបស់ខ្លួននៅលីគកំពូលអាមេរិក Major League Soccer … អាន​បន្ថែម ភរិយារបស់ Messi និង Fabregas បញ្ចុះបញ្ចូលពួកគាត់ឱ្យផ្លាស់ទៅលេងលីគកំពូលអាមេរិក MLS

Sergio Aguero ឆ្លើយតបនឹងពាក្យចចាមអារ៉ាមផ្ទេរទៅ Barcelona

ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ខ្សែប្រយុទ្ធ Sergio Aguero អាចផ្លាស់ពីក្រុម Manchester City ទៅ Barcelona នៅរដូវក្តៅនេះ … អាន​បន្ថែម Sergio Aguero ឆ្លើយតបនឹងពាក្យចចាមអារ៉ាមផ្ទេរទៅ Barcelona

Di Maria បន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ PSG

កីឡាករ Angel Di Maria បានចុះកុងត្រាថ្មីមួយឆ្នាំទៀតជាមួយក្លិប Paris Saint-Germain។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីដែលនឹងធ្វើឱ្យគាត់នៅក្លិបនេះរហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយជាមួយនឹងជម្រើសមួយឆ្នាំទៀត។ Di Maria … អាន​បន្ថែម Di Maria បន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ PSG

អ្នកចាត់ការរបស់ក្រុម Sheffield United លោក Chris Wilder លាលែងពីតួនាទី

លោក Chris Wilder អ្នកចាត់ការទូទៅរបស់ក្រុម Sheffield United គ្រោងនឹងចាកចេញពីតួនាទីរបស់លោកបន្ទាប់ពីកាន់តំណែងនៅក្លិបមួយនេះជិត៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ មីនានេះ ។ ក្រុម Sheffield United ស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League ហើយមាន១៣ពិន្ទុពីតំបន់សុវត្ថិភាពដោយមាន១០ប្រកួតទៀតនៃរដូវកាលនេះ។ រដូវកាលនេះបានបង្ហាញពីការតស៊ូយ៉ាងពិតប្រាកដ ហើយពួកគេបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតក្នុងមួយរដូវកាលក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier … អាន​បន្ថែម អ្នកចាត់ការរបស់ក្រុម Sheffield United លោក Chris Wilder លាលែងពីតួនាទី