ក្លិប Athletic Bilbao តែងតាំងលោក Marcelino ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២២បន្ទាប់ពីបណ្តេញលោក Garitano ចេញ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soccer News បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមករាថា ក្លិប Athletic Bilbao បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងលោក Marcelino ជាគ្រូបង្វឹកថ្មីរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីបណ្តេញលោក Gaizka Garitano ចេញពីតំណែង។ ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះបានបណ្តេញលោក Garitano ដែលបានចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានកត់ត្រាជ័យជម្នះ ១-០ លើក្រុម Elche កាលពីថ្ងៃអាទិត្យ។ លទ្ធផលនោះឃើញថា ក្រុម Athletic Bilbao កំពុងឈរនៅចំណាត់ថ្នាក់លេខ៩ក្នុងតារាង La Liga ដោយដេញតាមពីក្រោយក្រុម Barcelona ៧ពិន្ទុ។ … អានបន្ថែម ក្លិប Athletic Bilbao តែងតាំងលោក Marcelino ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២២បន្ទាប់ពីបណ្តេញលោក Garitano ចេញ
