សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ។ ២-អនាគតរបស់ខ្សែការពារអាឡឺម៉ង់ Antonio Rudiger នៅឯក្លិបតោខៀវ Chelsea កំពុងស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីគាត់បានចាកចេញពីក្រុមដែលបានចាញ់ក្រុម Liverpool កាលពីថ្ងៃអាទិត្យបើទោះបីជាកីឡាករវ័យ២៧ឆ្នាំរូបនេះមានសុខភាពល្អក៏ដោយ។ ៣-លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាក្លិបមិនបានចរចារជាមួយកីឡាករ Alexandre Lacazette លើកុងត្រាថ្មីនោះទេ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះនៅសល់ពេលតិចជាង២ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្ន។ ៤-បើយោងតាមនាយកក្លិបអ៊ីតាលីលោក Giovanni Carnevali បាននិយាយថា ក្រុម Fulham បានធ្វើការដេញថ្លៃខ្សែការពារ SassuoloMarlon ហើយកិច្ចពិភាក្សានេះកំពុងតែធ្វើឡើងលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ។ ៥-ខ្សែការពារសញ្ជាតិប្រេស៊ីល Alex Telles វ័យ២៧ឆ្នាំបានទទូចថាគាត់នៅតែផ្តោតការយកចិត្តទុកដាក់ទៅលើការលេងឲ្យ Porto ទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Manchester … អានបន្ថែម សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ
