លិខិត​មិត្ត​អ្នក​អាន​៖​ សម័យនេះ​ហើយ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ទុក​ឲ្យ​ផ្លូវ​លំបាក​ជាង​ទៅ​ឋាននរក​ទៀត

​ប្រជាពលរដ្ឋ​មួយ​ផ្នែក​នៃ​ក្រុង​កំពង់ចាម​ ជាប់​ទៅ​ស្រុក​កំពង់សៀម​ តាម​ដង​ទន្លេ​ក្បែរ​ភ្នែក​ច្រមុះ​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ បាន​រអ៊ូរទាំ​គ្រប់ៗ​គ្នា​អំពី​ស្ថានភាព​ផ្លូវ​ដ៏​មហា​សែន​លំបាក​នេះ​ ។​ បើ​ទោះបីជា​ស្ថានភាព​ផ្លូវ​ដ៏​លំបាក​នេះ​អូស​បន្លាយពេល​ជា​យូរ​មក​ហើយ​ក៏​ដោយ​ ក៏​អាជ្ញាធរ​ខេត្តកំពង់ចាម​ ជា​ពិសេស​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​នៅ​តែ​ធ្វើ​មិនដឹងមិនឮ​ ។​ … អាន​បន្ថែម លិខិត​មិត្ត​អ្នក​អាន​៖​ សម័យនេះ​ហើយ​ អាជ្ញាធរ​ខេត្តកំពង់ចាម​ទុក​ឲ្យ​ផ្លូវ​លំបាក​ជាង​ទៅ​ឋាននរក​ទៀត

លិខិត​មិត្ត​អ្នក​អាន​៖​ គណៈកម្មការ​ទាំង​៤​និយាយ​ពាក្យ​ វ៉ូត​ (vote)​ ពេញៗ​មាត់

​បន្ទាប់​ពី​ល្បីល្បាញ​កម្មវិធី​ Cambodian​ Idol​ ខ្ញុំបាទ​ក៏​ចំណាយពេល​អង្គុយ​សំកុក​មុខ​កញ្ចក់​ទូរទស្សន៍​រង់ចាំ​មើល​កម្មវិធី​នេះ​ ។​ ខ្ញុំបាទ​មិន​យល់​អ្វី​ជ្រៅជ្រះ​អំពី​កម្មវិធី​នេះ​ទេ​ ប៉ុន្តែ​បែរជា​ចាប់អារម្មណ៍​ចំពោះ​គណៈកម្មការ​ទាំង​៤​រូប​ ក៏​ដូច​ជា​អ្នកសម្របសម្រួល​កម្មវិធី​ (​ពិធីករ​)​ ដែល​និយាយ​ពេញៗ​មាត់​ភាសា​អង់គ្លេស​នូវ​ពាក្យ​មួយ​ម៉ាត់​ថា​ … អាន​បន្ថែម លិខិត​មិត្ត​អ្នក​អាន​៖​ គណៈកម្មការ​ទាំង​៤​និយាយ​ពាក្យ​ វ៉ូត​ (vote)​ ពេញៗ​មាត់

លិខិត​មិត្ត​អ្នក​អានៈ​ យុត្តិធម៌​ក្រោម​មេឃ​

​កាលពី​ស​ប្តា​ហ៍​មុន​ ប្រិ​យ​មិត្ត​អ្នក​អាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​នគរបាល​ខណ្ឌដង្កោ​ចាប់​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ ហើយ​សាលាដំបូង​ក៏​សម្រេច​បញ្ជូន​ស្ត្រី​នោះ​ទៅ​ពន្ធនាគារ​ ទុក​ឲ្យ​សមាជិកគ្រួសារ​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​រស់នៅ​អត់ឃ្លាន​ ព្រោះថា​ គ្រួសារ​នេះ​ពឹងផ្អែក​ទៅ​លើ​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​នេះ​ហើយ​ ។​ រឿង​ដូច​គ្នា​នេះ​ សមត្ថកិច្ច​ខណ្ឌដង្កោ​ចាប់​បាន​ស្ត្រី​២​នាក់​ទៀត​ ពី​បទ​បើក​ទីតាំង​កត់​កន្ទុយលេខ​យ៉ាង​ចំហ​នៅ​ផ្សារ​ចំការ​ដូង​។​ … អាន​បន្ថែម លិខិត​មិត្ត​អ្នក​អានៈ​ យុត្តិធម៌​ក្រោម​មេឃ​

លិខិត​មិត្ត​អ្នក​អាន​៖​ មិន​គួរ​ឲ្យ​សួនច្បារ​ក្លាយជា​ចំណត​ទេ​

ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ សព្វថ្ងៃ​មើលឃើញ​ថា​ បញ្ហា​កង្វះខាត​ទីកន្លែង​ហាត់ប្រាណ​គឺជា​រឿង​មួយ​ដ៏​សំខាន់​ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ភ្ញាក់រលឹក​ក្នុង​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​ ។​ អ្វី​ដែល​សំខាន់​គឺ​ទីកន្លែង​ហាត់ប្រាណ​ ពោល​គឺ​សួនច្បារ​មួយ​ចំនួន​មិន​ត្រូវ​បាន​សម្អាត​សម្រាប់​ជា​កន្លែង​លំហែ​ និង​ហាត់ប្រាណ​នោះ​ឡើយ​ ។​ ​ … អាន​បន្ថែម លិខិត​មិត្ត​អ្នក​អាន​៖​ មិន​គួរ​ឲ្យ​សួនច្បារ​ក្លាយជា​ចំណត​ទេ​