រឿង អត់ដឹងខ្យល់ (តចប់)
នៅពេលដែលយើងច្រូតកាត់ និងរៀបចំស្រូវទុកដាក់ស្រួលហើយ ទើបអង្គការបានឲ្យកុមារត្រឡប់ទៅក្នុងភូមិស្រុកវិញ ប៉ុន្តែមនុស្សចាស់ៗនៅធ្វើការបន្តទៀត។ ក្រោយមកអង្គការបានឲ្យខ្ញុំទៅចាំទួលសម្រាប់បោះតង់។ទួលនោះមានព្រៃត្រែងដុះលិចៗក្បាលជុំវិញ។ ខ្ញុំខ្លាចពោះណាស់។ខ្ញុំសុំអង្គការអត់នៅទួលទេហើយសុំទៅដេញចាបជំនួសវិញ។ នៅពេលដែលខ្ញុំទៅដេញចាបមេឃក្តៅហែង ហើយខ្ញុំខ្ជិលឈរក៏ដោះអាវពីខ្លួន និងដោះកន្សែងពីក្បាលយកទៅធ្វើទីងមោងឲ្យចាបផ្អើល រួចយកដាក់ចំកណ្ដាលវាលស្រែហើយខ្ញុំអង្គុយស្រែកដេញចាបក្នុងម្លប់។ … អានបន្ថែម រឿង អត់ដឹងខ្យល់ (តចប់)
