ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦៤ ចាប់ពីឃុំស្រយ៉ង់ក្នុងខេត្តព្រះវិហារឆ្ពោះមកកាន់ខេត្តសៀមរាប ក៏ដូចជាអ្នករត់តាក់ស៊ីផងដែរនាំគ្នារអ៊ូរទាំពីរឿងរថយន្តធុនធំៗដែលដឹកជញ្ជូនថ្មររបស់ក្រុមហ៊ុនចិនបើកឆ្លងកាត់កំណាត់ផ្លូវជាតិនេះ ក្នុងមួយថ្ថ្ងៃៗរាប់សិបគ្រឿងបានបង្ករំខានដល់អ្នកធ្វើដំណើរឆ្លងកាត់ដូចជាធូលីដីហុយខ្លាំងនិងបង្កគ្រោះថ្នាក់ផ្សេងៗជាច្រើនលើក។ករណីនេះអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចហាក់គ្មានចំណាត់ការឬធ្វើការនែនាំនោះឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមបើកបររថយន្តខ្នាតយក្សដឹកថ្មរបស់ក្រុមហ៊ុនចិនបើកបររថយន្តក្នុងល្បឿនលឿន បង្កឲ្យហុយដីមើលផ្លូវពុំឃើញ ពេលខ្លះជ្រុះកម្ទេចថ្មមកលើផ្លូវជាតិឬត្រូវកញ្ចក់រថយន្តអ្នកធ្វើរដំណើរតាមដងផ្លូវក៏មានដែរ … អានបន្ថែម ប្រជាពលរដ្ឋរអ៊ូរទាំនឹងរថយន្តធំៗដឹកថ្មរបស់ក្រុមហ៊ុនចិនបង្ហុយធូលីនិងធ្លាក់កម្ទេចថ្មត្រូវកញ្ចក់រថយន្តអ្នកធ្វើដំណើរ