Liverpool ទិញបានខ្សែការពារ Ibrahima Konate ពីក្លិប RB Leipzig ក្នុងកិច្ចសន្យា៥ឆ្នាំ

កីឡាករ Ibrahima Konate បានបញ្ចប់ក្នុងការផ្ទេរទៅកាន់ក្លិប Liverpoolដោយក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League មួយនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារក្លិប RB Leipzig ដែលគ្រោងនឹងផ្លាស់ទៅកាន់ទឹកដី Anfield នៅរដូវក្តៅក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Talkesport បានឲ្យដឹងនៅថ្ងៃទី៧ ខែឧសភាថា កីឡាករ Konate វ័យ២១ឆ្នាំមានកុងត្រាមួយក្នុងកិច្ចសន្យានៅក្លិប Leipzig ដែលមានតម្លៃប្រហែល៣៥លានអឺរ៉ូ(៣០លានផោន) ជាមួយនឹងក្លិបទាំងពីរក្នុងការពិភាក្សាជុំវិញលក្ខខណ្ឌនៃការបង់ប្រាក់។ គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានផ្លាស់ប្តូរជម្រើសការពាររបស់គាត់សម្រាប់រដូវកាលក្រោយបន្ទាប់ពីខ្សែការពារ van Dijk ទទួលរងនូវបញ្ហារបួសយ៉ាងយូរនៅរដូវកាលនេះដែលបានមើលឃើញពីការការពារតំណែងជើងឯក Premier League របស់ក្រុមគាត់។ ក្លិបបានចុះហត្ថលេខាលើកីឡាករ Ozan Kabak និង Ben … អាន​បន្ថែម Liverpool ទិញបានខ្សែការពារ Ibrahima Konate ពីក្លិប RB Leipzig ក្នុងកិច្ចសន្យា៥ឆ្នាំ

ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City ត្រូវបានគេរំលោភបំពានជាតិសាសន៍លើបណ្តាញសង្គម

ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងជាកីឡាករជម្រើសជាតិអង់គ្លេស Raheem Sterling បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីការធ្វើពហិការរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល៤ថ្ងៃនៅអង់គ្លេសជាការឆ្លើយតបទៅនឹងការរំលោភបំពានតាមអុីនធើណេតដែលកំពុងបន្តកើតមាន។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលជាក្រុមហ៊ុន Instagram បាននិយាយថាខ្លួនបានលុបចោលការអត្ថាធិប្បាយ និងចាត់វិធានការប្រឆាំងនឹងគណនីដែលទទួលខុសត្រូវ។ ហ្វេសប៊ុកបានបន្ថែមទៀតថា ការរំលោភបំពានដែលបានផ្ញើទៅបុរសវ័យ២៦ឆ្នាំគឺមិនអាចទទួលយកបានទេ។ របាយការណ៍បានឲ្យដឹងថា ជាផ្នែកមួយនៃការងារដែលកំពុងបន្តរបស់យើងនៅក្នុងចន្លោះនេះយើងនឹងដាក់ចេញនូវឧបករណ៍ថ្មីៗដើម្បីជួយការពារមនុស្សដែលមើលឃើញសារដែលរំលោភបំពានពីមនុស្សចម្លែក។គ្មានអ្វីដែលអាចដោះស្រាយបញ្ហានេះបានមួយយប់នោះទេ ប៉ុន្តែយើងប្តេជ្ញាធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាពពីការរំលោភបំពាន។ អ្នកគាំទ្រក្រុម Manchester … អាន​បន្ថែម ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុម Manchester City ត្រូវបានគេរំលោភបំពានជាតិសាសន៍លើបណ្តាញសង្គម

បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League

ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៃយុគសម័យលោក Ole Gunnar Solskjaer ប៉ុន្តែបានចាញ់ក្នុងជើងទី២ ធ្វើឲ្យកំណត់ត្រាមិនដែលចាញ់៧ប្រកួតរបស់ពួកគេក្នុងការប្រកួត Europa League វគ្គ៤ក្រុមចុងក្រោយជាមួយក្រុម Roma ។ សារព័ត៌មាន BBC Sport បានឲ្យដឹងថា កីឡាករ Edinson Cavani បានស៊ុតបញ្ចូលទីឲ្យក្រុមបិសាចក្រហមទាំង២ជើងក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុប១៣គ្រាប់។ កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះបានរកគ្រាប់បាល់បញ្ចូលទីនៅតង់ទី១បាន១គ្រាប់គឺនៅនាទីទី៣៩ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់Fred និង១គ្រាប់ទៀតរកបាននៅនាទីទី៦៨ … អាន​បន្ថែម បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League

អាមេរិក៖ សិស្សស្រីរៀនថ្នាក់ទី៦ កាន់កាំភ្លើងចូលថ្នាក់រៀនបាញ់ផ្អើលសាលា

សិស្សស្រីអាយុ១២ឆ្នាំរៀនថ្នាក់ទី៦បានយកកាំភ្លើងចូលក្នុងថ្នាក់រៀនបាញ់ផ្អើលពេញសាលា បណ្តាលឲ្យសិស្សម្នាក់រងរបួសនិង បុគ្គលិកសាលាម្នាក់រងរបួសផងដែរ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅសាលាមធ្យមសិក្សា Rigby ជិតទីក្រុងIdaho Falls រដ្ឋ Idahoនៅថ្ងៃទី៦ខែឧសភា។ តាមព័ត៌មានពីកម្លាំងប៉ូលិសបានឱ្យដឹងថា … អាន​បន្ថែម អាមេរិក៖ សិស្សស្រីរៀនថ្នាក់ទី៦ កាន់កាំភ្លើងចូលថ្នាក់រៀនបាញ់ផ្អើលសាលា

មូលហេតុ​អ្វី​ទើប​ទុរេនថៃ៖ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន

អន្តរជាតិ​៖​ លោកស្រី Auramon Supthaweethum អគ្គនាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានថ្លែង​នៅថ្ងៃពុធទី៥​ ខែឧសភា​ ឆ្នាំ​២០២១កន្លងទៅនេះ​ថា ផ្លែទុរេនថៃ … អាន​បន្ថែម មូលហេតុ​អ្វី​ទើប​ទុរេនថៃ៖ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន

អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤២នាក់ នៅខេត្តព្រះសីហនុ ដែលបានរកឃើញនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១

ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នក … អាន​បន្ថែម អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤២នាក់ នៅខេត្តព្រះសីហនុ ដែលបានរកឃើញនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១

មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

ខេត្តត្បូងឃ្មុំ: តាមប្រសាសន៍ណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១នេះ លោក … អាន​បន្ថែម មន្ទីរជំនាញពាក់ព័ន្ធរៀបចំ លើកដាំដើមពោធិ៍ អ្នកតាក្រហម ក ឡើងវិញបន្ទាប់ពីបានដួលដោយសារខ្យល់កន្រ្តាក់

សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពី “ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning”

ភ្នំពេញ, ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំណេះទូទៅគ្រប់កម្រិត និងសាធារណជនទាំងអស់ … អាន​បន្ថែម សេចក្ដីថ្លែងការណ៍រួម រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្ដីពី “ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning”

រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តស្នេហ៏ ទុំ និងទាវ “

ខេត្តត្បូងឃ្មុំ: រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា, ដោយបានពិនិត្យឃើញថា នៅតាមបណ្តាញព័ត៌មានសង្គមហ្វេសបុក (Facebook) មានការ ផ្សព្វផ្សាយតៗគ្នា … អាន​បន្ថែម រដ្ឋបាលខេត្តត្បូងឃ្មុំ បំភ្លឺករណីដួលរលំដើមពោធិ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពីដើមពោធិជើងខាល “ ប្រវត្តស្នេហ៏ ទុំ និងទាវ “

ចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឃុំខ្លួនតៃកុង និងព្រូរថយន្តម៉ាក ស្ដារិច ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន៦៤ដុំ

ខេត្តពោធិ៍សាត់ ៖ ល្ងាចម្សិលមិញថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ … អាន​បន្ថែម ចៅក្រមស៊ើបសួរសាលាដំបូងសម្រេចឃុំខ្លួនតៃកុង និងព្រូរថយន្តម៉ាក ស្ដារិច ដឹកឈើប្រភេទប្រណិតធ្នង់ចំនួន៦៤ដុំ

ដល់រដូវបិទនេសាទហើយ នៅតែមានអ្នកលួចប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងដែនអភិរក្សត្រីមេពូជ និងអន្លង់សត្វផ្សោតក្រោយការផ្សព្វផ្សាយ

ខេត្តស្ទឹងត្រែង៖ នាយរងខណ្ឌជលផលខេត្តបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដូចជាមន្ត្រីឆ្មាំទន្លេ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទ ធ្វើការចុះល្បាត តាមដងទន្លេមេគង្គ និងអន្លង់អភិរក្សត្រីមេពូជ និងដែនការពារត្រីសត្វផ្សោត នៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន … អាន​បន្ថែម ដល់រដូវបិទនេសាទហើយ នៅតែមានអ្នកលួចប្រើឧបករណ៍នេសាទខុសច្បាប់ ក្នុងដែនអភិរក្សត្រីមេពូជ និងអន្លង់សត្វផ្សោតក្រោយការផ្សព្វផ្សាយ

បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តកំពង់ឆ្នាំង បោកបក់ចំភូមិ១១៥ បង្ករឲ្យរលំ និងរបើកដំបូល ផ្ទះ២៧៦ខ្នងរបួសមនុស្សម្នាក់

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះចំនួន១៨ខ្នងត្រូវបានបាក់រលំរាបដល់ដី និង និង ២៥៨ខ្នងផ្សេងទៀតបានប៉ើងរបើកដំបូល ដែលបង្ករឡើងដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ … អាន​បន្ថែម បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តកំពង់ឆ្នាំង បោកបក់ចំភូមិ១១៥ បង្ករឲ្យរលំ និងរបើកដំបូល ផ្ទះ២៧៦ខ្នងរបួសមនុស្សម្នាក់