បុរសម្នាក់ចាប់កូនដើមជាអនីតិជនរំលោភសេពសន្ថវៈជាច្រើនលើកត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើកូនដើមរបស់ប្រពន្ធជាអនីតិជនច្រើនលើកបញ្ជូនទៅសាលាដំបូងខេត្តដើម្បីកាត់ទោសទៅតាមច្បាប់។ ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១១ៈ០០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំស្នួលទទួលសេចក្តីរាយការណ៍ពីលោកមេភូមិក្រសាំងថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន ភ្លាមៗនោះលោកមេប៉ុស្តិ៍ក៏បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យជាបន្ទាន់ដែរ។ … អានបន្ថែម បុរសម្នាក់ចាប់កូនដើមជាអនីតិជនរំលោភសេពសន្ថវៈជាច្រើនលើកត្រូវសមត្ថកិច្ចចាប់ខ្លួន
