ត្រឹមតែ២៤ម៉ោងសម្រាប់ត្រៀមសម្រាប់ការប្រកួតជើងទី១ របស់ Real Madrid ទល់នឹងក្រុម Liverpool ខ្សែបម្រើប្រយុទ្ធ Eden Hazard បានហ្វឹកហាត់លើទីលានជាមួយមិត្តរួមក្រុមម្តងទៀតនៅឯ Valdebebas កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយគាត់មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយដើម្បីបញ្ចុះបញ្ចូលលោក Zinedine Zidane ដែលបានសំរេចចិត្តឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចូលរួមប្រកួតជាមួយក្រុមក្នុងពានរង្វាន់ Champions League ទេ។ អារម្មណ៍នៅជុំវិញកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះគឺល្អ។ គាត់បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់តាំងពីថ្ងៃសុក្រហើយមើលទៅហាក់ដូចជាត្រូវបានបញ្ចូលក្នុងជម្រើសដំបូង។ ថ្មីៗនេះ Hazard កំពុងពិចារណាចំពោះការវិលត្រឡប់ទៅកាន់ទីលានប្រកួតវិញ ដែលពេលបច្ចុប្បន្ននេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យរបស់ Real Madrid ។ … អានបន្ថែម Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ