ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

ការប្រកួតនៅក្របខ័ណ្ឌ Premier League របស់ក្រុម Fulham ប្រកួតនៅទឹកដី Tottenham កាលពីរាត្រីថ្ងៃពុធត្រូវបានពន្យារពេលដោយសារតែមានករណីឆ្លងវីរុសកូវីដ-១៩ថ្មីនៅឯក្លិប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ធ្នូនេះ។ ក្រុម Fulham បានស្នើសុំឱ្យមានការពន្យារពេលការប្រកួតនេះ ហើយការសម្រេចចិត្តត្រូវបានបញ្ជាក់ក្នុងរយៈពេល៣ម៉ោងមុនពេលចាប់ផ្តើមការប្រកួត។ កាលពីថ្ងៃអង្គារការធ្វើតេស្តចុងក្រោយនៃក្របខ័ណ្ឌ Premier Leagueទៅលើវីរុស Covid-19 បានរកឃើញថាមានមនុស្ស១៨នាក់មានផ្ទុកវីរុសនេះ ដែលជាតួលេខខ្ពស់បំផុតបានកត់ត្រានៅក្នុងលីគកំពូលអង់គ្លេសមួយនេះ។ សេចក្តីថ្លែងការណ៍របស់ក្លិប Tottenham បាននិយាយថា “ក្របខ័ណ្ឌPremier … អាន​បន្ថែម ការប្រកួតរវាង Tottenham និង Fulham ត្រូវបានពន្យារពេលដោយសារមានកីឡាករឆ្លងកូវីដ-១៩

លោក ហ៊ុន ម៉ានី គោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ សូមគោរពថ្វាយព្រះពរ ព្រះមហាក្សត្រ និងព្រះរាជមាតាជាតិខ្មែរ, បរពិត្រ … អាន​បន្ថែម លោក ហ៊ុន ម៉ានី គោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក … អាន​បន្ថែម ឧត្តមសេនីយ៍ឯក ស ថេត ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត

បែកធ្លាយមន្ត្រីនគរបាលម្នាក់នៅខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់រំលោភបានសម្រេច

ខេត្តរតនគិរី៖ ប្រភពបែកធ្លាយចេញពីមន្ត្រីនគរបាលបានឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាងជិតអស់រយៈពេលជិតមួយខែកន្លងមកហើយ។ បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ … អាន​បន្ថែម បែកធ្លាយមន្ត្រីនគរបាលម្នាក់នៅខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់រំលោភបានសម្រេច

ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ថា មនុស្សចំនួន១៨នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងរវាងថ្ងៃទី២១ និងថ្ងៃទី២៧ ខែធ្នូលើកីឡាករនិងបុគ្គលិកចំនួន១,៤៧៩នាក់។ នេះគឺជាចំនួនករណីខ្ពស់បំផុតដែលត្រូវបានកត់ត្រាក្នុង១សប្តាហ៍នៃរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រដែល CNA ប្រកាសឲ្យដឹងកាលពីថ្ងៃទី៣០ ធ្នូ។ ចាប់តាំងពីរដូវកាលថ្មីបានចាប់ផ្តើមមនុស្ស១៣១នាក់នៅក្នុងលីគកំពូលអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុង១៧ជុំនៃការសាកល្បងធ្វើតេស្តរៀងរាល់សប្តាហ៍។ លីកមិនបានប្រាប់ឈ្មោះបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ឬក្លិបរបស់ពួកគេនោះទេ ប៉ុន្តែបានអះអាងថា ពួកគេនឹងផ្តាច់ខ្លួននៅដោយឡែករយៈពេល១០ថ្ងៃ។ គួររំលឹកថា កាលពីថ្ងៃចន្ទក្រុម Manchester City បានរាយការណ៍ពីករណីវិជ្ជមានជាច្រើននៅក្នុងក្រុមរបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus និងខ្សែការពារ Kyle Walker បានធ្វើតេស្តវិជ្ជមានត្រូវបង្ខំឱ្យលីកពន្យារពេលការប្រកួតរបស់ពួកគេនៅឯក្លិប Everton ។ … អាន​បន្ថែម ក្របខ័ណ្ឌ Premier League កត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៨នាក់ ជាអត្រាខ្ពស់បំផុតក្នុង១សប្តាហ៍រដូវកាលនេះ

រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់, ខណ:គ្មានអ្នកជាសះស្បើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។ … អាន​បន្ថែម រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់, ខណ:គ្មានអ្នកជាសះស្បើយ

អាចជាស្នាដៃល្អលើកដំបូងគេ! ខណៈនគរបាលស្រុកតាលោសែនជ័យក្រសោបបានអ្នកលេងល្បែង១សម្បុក

ខេត្តពោធិ៍សាត់ ៖ គួរឲ្យកោតសរសើរដែរខណៈដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការគ្នាឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់)ក្រសោបបានទាំងជនប្រព្រិត្ត និងសម្ភារផ្សេងៗជាវត្ថុតាងដើម្បីយកមកអនុវត្តតាមច្បាប់ ។ ករណីសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ នេះគឺបានធ្វើឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃពុធ … អាន​បន្ថែម អាចជាស្នាដៃល្អលើកដំបូងគេ! ខណៈនគរបាលស្រុកតាលោសែនជ័យក្រសោបបានអ្នកលេងល្បែង១សម្បុក

ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។ ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០  តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រធានសមាគមបានជួយអន្តរាគមន៍សម្របសម្រួលនិងដោយមានការធានាដើម្បីទទួលបានដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុផលមួយចំនួន។ លុះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងរូបនេះបានធ្វើដំណើរមកជួបពិភាក្សាជាមួយលោក ហេង ឡុង ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។ ​នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងនៅ ស៊ីនឿនបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់ដោយសារខ្លីរបស់លោកនៅ ស៊ីនឿនបានលើកឡើងថា … អាន​បន្ថែម ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

នគរបាលបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកកែន រិទ្ធី អធិការនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ថា សមត្ថកិច្ចនគរបាលបានបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីពួកគេបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀងនាពេលកន្លងមកនេះ។ លោកបន្តថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង០៥នាទី … អាន​បន្ថែម នគរបាលបន្តឃាត់ខ្លួនក្មេងទំនើង២នាក់ទៀតយកមកអប់រំណែនាំបន្ទាប់ពីបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈក្នុងក្រុងស្វាយរៀង

សហគមន៍អេកូទេសចរណ៍ព្រះរំកិល​រៀបចំកញ្ចប់ទស្សនកិច្ច ត្រៀមជូនភ្ញៀវក្នុងឱកាសឆ្លងឆ្នាំសកល

ខេត្តស្ទឹងត្រែង៖ ប្រជាសហគមន៍ ​អេកូទេសចរណ៍ផ្សោត​ព្រះរំកិល​​ បានរៀបចំកញ្ចប់ទស្សនកិច្ច តាមដងទន្លេមេគង្គ លើ ដើម្បីចូលរួមគាំទ្រគោលការណ៍ របស់ក្រសួងទេសចរណ៍ ។ នេះបើតាមការនញ្ជាក់ពីលោកផយ វណ្ណាសមាជិកសហគមន៍ ផ្សោត​ឃុំព្រះរំកិល … អាន​បន្ថែម សហគមន៍អេកូទេសចរណ៍ព្រះរំកិល​រៀបចំកញ្ចប់ទស្សនកិច្ច ត្រៀមជូនភ្ញៀវក្នុងឱកាសឆ្លងឆ្នាំសកល

រថយន្តម៉ាស្តាបេីកលឿនបុករនាំងថ្មពុះចែកទ្រូងផ្លូវបន្តបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាត

ភ្នំពេញ​៖​ រថយន្តម៉ាស្តាBF50មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុករថយន្តម៉ាស្តាមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចខាងកេីតផ្សារដេីមគ​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ផ្សារដេីមគ​ ព្រុំប្រទល់សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹកកេងកង។ … អាន​បន្ថែម រថយន្តម៉ាស្តាបេីកលឿនបុករនាំងថ្មពុះចែកទ្រូងផ្លូវបន្តបុករថយន្តម៉ាស្តាមួយគ្រឿងទៀតរងការខូចខាត

ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ​​១៣០០ដុល្លារ​

​រដ្ឋាភិបាលថៃ បាន​ហាមប្រាម​ប្រមូលផ្តុំគ្នា ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ជាថ្មី ​លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារ ​និងសកម្មភាពប្រមូលផ្តុំដែលរៀបចំឡើងដោយរដ្ឋាភិបាល។ ​ការហាមប្រាមនឹងចូលជាធរមានភ្លាមៗ​។ អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍នៅថ្ងៃទី៣០ ខែធ្នូថា … អាន​បន្ថែម ថៃ៖ អ្នកដែលបំពានច្បាប់ហាមប្រាមប្រមូលផ្តុំគ្នា នឹងត្រូវពិន័យជាទឹកប្រាក់ដល់ទៅ​​១៣០០ដុល្លារ​