ផ្សារបោះដុំគ្រឿងសមុទ្រនៅប្រទេសថៃ ផ្ទុះកូវីដ​-១៩​

​ក្រោយរយៈពេលជាច្រើនខែ​ថែគ្រប់គ្រងបាននូវការឆ្លងរាលដាលកូវីដ​-១៩ ​ ប៉ុន្តែនៅពេលនេះបែរជាឆ្លងរាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ គឺស្ថិតនៅក្នុងផ្សារគ្រឿងសមុទ្រដ៏ធំនៅក្នុងប្រទេសនេះ​។ ការផ្ទុះកូវីដ​-១៩ ក្នុងសហគមន៍លើកនេះគឺស្ថិតនៅក្នុងផ្សារ Mahachai ​ដោយឆ្លងចេញពីស្ត្រីម្នាក់អាយុ៦៧ឆ្នាំជនជាតិថៃ​​ត្រូវបានរកឃើញ​វិជ្ជមានកូវីដ​-១៩ នៅថ្ងៃទី​១៧ខែធ្នូ​​។ ផ្សារ​Mahachai​ … អាន​បន្ថែម ផ្សារបោះដុំគ្រឿងសមុទ្រនៅប្រទេសថៃ ផ្ទុះកូវីដ​-១៩​

កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។ អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula 1 រូបនេះបានបង្កើតកំណត់ត្រាពិភពលោក៧សម័យរបស់លោក Michael Schumacher’s ជាមួយនឹងការឈ្នះជើងឯកជាលើកទី៤ជាប់ៗគ្នានៅឆ្នាំ២០២០។ បុរសវ័យ៣៥ឆ្នាំមកពីStevenage រូបនេះក៏បានឈ្នះរង្វាន់ធំសរុបចំនួន៩១ដងក្នុងកម្មវិធីSchumacher ផងដែរ។ … អាន​បន្ថែម កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក Tiger Woods បានវាយកូនហ្គោលបញ្ចូលទី១០គ្រាប់ក្នុងចំណោម៦២សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាដើម្បីបញ្ចប់នៅថ្ងៃទី២០ក្នុងទម្រង់វាយហាក់ដូចមិនសូវបានល្អនៅ PNC Championship ។ ចំណែកក្រុម Justin … អាន​បន្ថែម Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រលប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី

ភ្នំពេញ៖ បើយោងតាម អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងនៅ ថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក … អាន​បន្ថែម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជួយសម្របសម្រួលពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា ឲ្យវិលត្រលប់មកកម្ពុជាវិញ ចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី

Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ មានសមាជិកក្លិបចំនួន១.៧៧៣នាក់ ដែលបានចូលរួមប្រជុំដើម្បីអនុម័តថវិកា និងវិធានការផ្សេងៗ។ ការបោះឆ្នោតនៅពេលនេះបង្ហាញថា ក្លិបនឹងមានថវិកា៦១៧ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២០-២០២១ ដែលតិចជាងឆ្នាំ២០១៩-២០២០ចំនួន១៤ភាគរយ។ ការថមថយថវិកានេះត្រូវបានគេព្យាករពីការបាត់បង់ប្រាក់ចំនួន៦៩ លានអឺរ៉ូដែលក្លិបនឹងសំលឹងកាត់បន្ថយឱ្យបានច្រើនបំផុត និងរង់ចាំការត្រឡប់មកវិញរបស់អ្នកគាំទ្រដែលអាចធ្វើទៅបានទោះបីជាក្រុមប្រឹក្សាមិនរំពឹងថានឹងមាននៅពេលឆាប់ៗនេះក៏ដោយ។ ថវិកាកាលពីរដូវកាលមុនមានតម្លៃ៨២២,១លានអឺរ៉ូដោយការរីករាយដាលនៃកូវីដ-១៩ ប៉ះពាល់ដល់បណ្តាញអាជីវកម្មផ្សេងៗនៅក្នុងក្លិបរួមទាំងការធ្លាក់ចុះនូវប្រាក់ចំណូលយ៉ាងច្រើនពីកង្វះអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានក៏ដូចជាការឧបត្ថម្ភ និងព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សាយផ្ទាល់នៅពហុកីឡដ្ឋាននិងការលក់អាហារនៅក្នុងក្លិប។ ក្លិបបានដាក់តួលេខ១០៦ លានអឺរ៉ូទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតដែលជាការកាត់បន្ថយប្រាក់ចំណូល១៣ភាគរយ។ ប្រសិនបើជំងឺរាតត្បាតមិនដែលបានកើតឡើងថវិកាត្រូវបានគេរំពឹងថា នឹងត្រូវបានគេដាក់នៅ៩០០លានអឺរ៉ូ។ ក្លិបនេះទទួលបានប្រាក់កម្ចីពីធនាគាររយៈពេលវែងចំនួន១៥៥ លានអឺរ៉ូក្នុងខែមេសា និងឧសភាដែលមានលក្ខណៈជាប្រាក់កម្ចីចំនួន៤ដែលត្រូវគិតក្នុងរយៈពេល៥ ឆ្នាំ និង៥០លានអឺរ៉ូនៅក្នុងគោលនយោបាយឥណទានដែលផុតកំណត់ក្នុងរយៈពេល៣ឆ្នាំ។ … អាន​បន្ថែម Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

លោក សាយ សំអាល់ អញ្ជើញជួប សាវនាការ ជាមួយ លោកស្រីបណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ … អាន​បន្ថែម លោក សាយ សំអាល់ អញ្ជើញជួប សាវនាការ ជាមួយ លោកស្រីបណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ

ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ថា ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ … អាន​បន្ថែម ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ

ដំណឹងល្អទៀតហើយថ្ងៃនេះ! មិនមានអ្នកឆ្លងកូវីដ១៩ថ្មី, ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។ … អាន​បន្ថែម ដំណឹងល្អទៀតហើយថ្ងៃនេះ! មិនមានអ្នកឆ្លងកូវីដ១៩ថ្មី, ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ

បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់សង្ស័យខ្យល់គរ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីឃើញបុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅផ្ទះសំណាក់ ថៃអាងក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា … អាន​បន្ថែម បុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់សង្ស័យខ្យល់គរ

អ្នកញៀនលេងល្បែងបញ្ជល់មាន់រត់​គេច​ខ្លួនអស់​ សមត្ថកិច្ចចាប់បានតែវត្ថុតាង

ខេត្ត​ត្បូងឃ្មុំ​ ៖​ ទីតាំង​បេីកសង្វៀន​បញ្ជល់​ មាន់មួយកន្លែង​ ស្ថិតនៅចំណុចចម្ការ​កៅ​ស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ​ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ខេត្តត្បួងឃ្មុំ​ កាលពីម៉ោង១៤និង៣០​នាទី … អាន​បន្ថែម អ្នកញៀនលេងល្បែងបញ្ជល់មាន់រត់​គេច​ខ្លួនអស់​ សមត្ថកិច្ចចាប់បានតែវត្ថុតាង

បុរសម្នាក់បានស្លាប់ភ្ដាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅវេលាម៉ោងជាង៨និង០០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ … អាន​បន្ថែម បុរសម្នាក់បានស្លាប់ភ្ដាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកបុក

រថយន្តឡិចស៊ិសRX300បេីកឆ្លងផ្លូវជ្រុលបុកម៉ូតូរងការខូចខាត

ភ្នំពេញ​៖​ រថយន្តឡិចស៊ិសRX300បេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូស្មាស់បណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខរ៉ុក​ តាមបណ្តោយផ្លូវព្រះមុនីវង់​ កែងផ្លូវលេខ៤៧៤​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ … អាន​បន្ថែម រថយន្តឡិចស៊ិសRX300បេីកឆ្លងផ្លូវជ្រុលបុកម៉ូតូរងការខូចខាត