មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open

អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅប្រទេសបារាំង រដ្ឋាភិបាលបានចាត់វិធានការដើម្បីត្រួតពិនិត្យការរីករាលដាលនៃជំងឺកូវីដ-១៩ដែលបានសម្លាប់មនុស្សជាង៣១.៥០០នាក់នៅក្នុងប្រទេស”។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Olivier Veran បាននិយាយកាលពីថ្ងៃពុធថា ការដាក់កម្រិតថ្មីនៃប្រជាជនចំនួន១.០០០ នាក់នឹងត្រូវដាក់ចាប់ពីថ្ងៃសៅរ៍នៅឯព្រឹត្តិការណ៍ធំៗនៅក្នុងតំបន់ជាច្រើនចំពេលមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅទីក្រុងប៉ារីស។ប៉ុន្តែការពិភាក្សារវាងរដ្ឋាភិបាលនិងអ្នករៀបចំកម្មវិធី Grand … អាន​បន្ថែម មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open

ក្រសួងសុខាភិបាល៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ … អាន​បន្ថែម ក្រសួងសុខាភិបាល៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់

Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz Parque ក្នុងទីក្រុង Sao Paulo ។ មេធាវីរបស់ក្លិបលោក Rodrigo Dunshee បាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើគណនីធ្វីតធ័ររបស់ក្លិប Flamengo ថា “នេះគឺជាស្ថានភាពពិសេសមួយ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ចប់រឿងនេះ ដែលវិធានការត្រឹមត្រូវគឺត្រូវពន្យារពេលការប្រកួតជាការល្អបំផុត”។ ការផ្ទុះឡើងជំងឺកូវីដ-១៩នេះកើតឡើងបន្ទាប់ពីការធ្វើដំណើររយៈពេលមួយសប្តាហ៍របស់ក្រុម Flamengo ទៅកាន់ប្រទេសអេក្វាឌ័រសម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa Libertadores ជាមួយនឹងក្រុមIndependiente del Valle និងក្រុម Barcelona SC ។ បន្ថែមលើកីឡាករដែលឆ្លងជំងឺកូវីដ-១៩នេះ មន្ត្រីក្លិប Flamengo និងបុគ្គលិក រួមទាំងគ្រូបង្វឹកលោក Domenec Torrent បានធ្វើតេស្តរកមេរោគនេះកាលពីសប្តាហ៍មុនផងដែរ … អាន​បន្ថែម Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់

អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។ ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។ សាក្សីបានរាយការណ៍ថា បានឃើញបុរសម្នាក់កំពុងរត់គេចខ្លួនពីកន្លែងកើតហេតុនៅតំបន់ Lecce ដោយដៃមានកាន់កាំបិតផង។ អត្តសញ្ញាណនិងចេតនារបស់ជនល្មើសនៅតែមិនទាន់ដឹងច្បាស់នៅឡើយទោះបីជាវាត្រូវបានគេយល់ថាមានសាក្សីមួយចំនួនបាន ស្រែកពីឈ្មោះរបស់អ្នកវាយប្រហារក៏ដោយ។ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលអុីតាលីបានចេញសេចក្តីថ្លែងការណ៍មួយដោយហៅគាត់ថាជា “បុរសក្លាហាននិងមានចិត្តសុភាពរាបសារនិងជាអាជ្ញាកណ្តាលដែលមានក្តីសង្ឃឹម” ។ លោក De Santis កំពុងមានឈ្មោះដើម្បីធ្វើជាអាជ្ញាកណ្តាលរៀបចំពិធីប្រកួតកម្មវិធី Coppa Italia នៅថ្ងៃព្រហស្បតិ៍ ក្នុងជំនួបរវាងក្រុមMonopoli ជាមួយក្រុម Modena ៕   ដោយ៖ភារៈ អាន​បន្ថែម អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់

ក្រសួងធនធានទឹក៖ ថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ … អាន​បន្ថែម ក្រសួងធនធានទឹក៖ ថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ

យុវតី៣នាក់លង់ទឹកព្រែកការដ្ឋានចិនជីកស្លាប់យ៉ាងអណោចអធ័មនៅអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ នៅខាងលិចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា … អាន​បន្ថែម យុវតី៣នាក់លង់ទឹកព្រែកការដ្ឋានចិនជីកស្លាប់យ៉ាងអណោចអធ័មនៅអូររាំងឪ

បុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូរេចង្កូតទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែង

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនដែលសមត្ថិច្ចស្រវឹងបានរេចង្កូតទៅបុកនឹងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូត ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល … អាន​បន្ថែម បុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូរេចង្កូតទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែង

រថយន្តកាមរីបុក២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ដែលប្តីប្រពន្ធពីរនាក់បានស្លាប់ដោយសារតែរថយន្តម៉ាកកាមរីបុកពីក្រោយខណៈកំពុងជិះម៉ូតូកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកសួន … អាន​បន្ថែម រថយន្តកាមរីបុក២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២នាក់

អ្នកជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ

ខេត្តសៀមរាប៖ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម … អាន​បន្ថែម អ្នកជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ

រោងចក្រផលិតស្បែកជេីងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ​ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជេីង​ ​វ៉ុលស្កូ​ អុិនធេីណេសិនណល​ ស្ថិតក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនាវេលាម៉ោង​ ២​ … អាន​បន្ថែម រោងចក្រផលិតស្បែកជេីងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ​ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ

សង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងបេីករថយន្តឡិចសុីសLX470 បុករះឡំប្រឺតា រុឺម៉កនិងម៉ូតូជាច្រេីនគ្រឿង​ធ្វេីឲ្យស្ត្រីម្នាក់របួស​ធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តឡិចសុីសLX470 ចូលតាមផ្លូវបេតុងតូចៗក្បែរវត្តថាន់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បណ្ដាលឲ្យប៉ះឡំប្រឺតា រុឺម៉កលក់ទឹកអំពៅ​ និងម៉ូតូ៣គ្រឿងបណ្ដាលឲ្យរងការខូចខាត​ … អាន​បន្ថែម សង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងបេីករថយន្តឡិចសុីសLX470 បុករះឡំប្រឺតា រុឺម៉កនិងម៉ូតូជាច្រេីនគ្រឿង​ធ្វេីឲ្យស្ត្រីម្នាក់របួស​ធ្ងន់

រយៈពេល២ថ្ងៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសុំណុំរឿង ជនជាតិចិនចាក់សម្លាប់ថៅកែខ្លួន(ចិន) វិចខ្ចប់ទៅបោះចោលនៅពេជ្រនិល

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបំបែកសុំណុំរឿង ឃាតកម្ម ចាក់សម្លាប់រវាងជនជាតិចិននិងចិន ដូចគ្នាដោយជនសង្ស័យជាបុគ្គលិករបស់ជនរងគ្រោះដែលស្លាប់ (ថៅកែ) ផ្តើមចេញរឿងគុំនុំផ្ទាល់ខ្លួន។ ហេតុការណ៍ណ៍ឃាត់ខ្លួន … អាន​បន្ថែម រយៈពេល២ថ្ងៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បំបែកសុំណុំរឿង ជនជាតិចិនចាក់សម្លាប់ថៅកែខ្លួន(ចិន) វិចខ្ចប់ទៅបោះចោលនៅពេជ្រនិល