រុស្ស៊ីព្រមានអាមេរិក​និងអឺរ៉ុប​មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសឡើយ

អន្តរជាតិ៖ សារព័ត៌មាន RIA ​បានផ្សាយថា​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក Sergei Lavrov បានប្រកាសថា​ គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសបានឡើយ។ លោកSergei Lavrov … អាន​បន្ថែម រុស្ស៊ីព្រមានអាមេរិក​និងអឺរ៉ុប​មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេឡារូសឡើយ

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ប៊ុនថង  អាយុ … អាន​បន្ថែម បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona កីឡាករ Lionel Messi បានស្នើសុំចាកចេញពីក្លិបយក្សនៅអេស្ប៉ាញមួយនេះនៅរដូវក្តៅនេះហើយ។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំបានផ្ញើទូរសារទៅក្លិបកាលពីថ្ងៃអង្គារដោយនិយាយថា គាត់មានបំណងចង់និយាយពីកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់ចាកចេញដោយសេរីដោយមានប្រសិទ្ធិភាពភ្លាមៗសម្រាប់រដូវក្តៅខាងមុខ។ ទោះយ៉ាងណា Barcelona ជឿជាក់ថា ការស្នើសុំនេះបានផុតកំណត់ហើយ ហើយ Messi នឹងត្រូវបន្តកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០២១ ជាមួយនឹងថ្លៃពលកម្ម៧០០លានអឺរ៉ូ។ ក្រុមប្រឹក្សាភិបាលនឹងជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះហើយអ្នកខ្លះពិចារណារឿងតែមួយគត់ដែលអាចធ្វើឱ្យ Messi ខកចិត្តគឺការលាលែងពីតំណែងរបស់ប្រធានក្លិប និងការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ ប៉ុន្តែ Messi ហាក់ដូចជាប្តេជ្ញាថានឹងចាកចេញពីក្លិបមិនថាមានបញ្ហាអ្វីក៏ដោយ។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៦ដងបានបង្ហាញខ្លួនជាលើកដំបូងឲ្យBarcelona កាលពីឆ្នាំ២០០៤ និងធ្លាប់ជួយក្លិបឈ្នះជើងឯក Champions League ៤ដង។ សូមបញ្ជាក់ថា … អាន​បន្ថែម កីឡាករ Messi ស្នើសុំចាកចេញពី Barcelona ហើយ

គោមភ្លើងតំណាងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ

អ្នករៀបចំតូក្យូអូឡាំពិកនឹងត្រូវដាក់បង្ហាញជាសាធារណៈគោមភ្លើងអូឡាំពិកនៅសារមន្ទីរអូឡាំពិកនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់គណៈកម្មការអូឡាំពិកប្រទេសដែលសារព័ត៌មានស៊ីនហួរចេញផ្សាយកាលពីថ្ងៃចន្ទ។ ពិធីបង្ហាញអណ្តាតភ្លើង ឬគោមភ្លើងនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ និងមានការចូលរួមពីសំណាក់អភិបាលក្រុងទីក្រុងតូក្យូលោក Yoshiro Mori និងប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនលោក Yasuhiro Yamashita ។ គោមភ្លើងអូឡាំពិកដែលត្រូវបានគេបំភ្លឺនៅអូឡាំពិក ប្រទេសក្រិកកាលពីថ្ងៃទី១២ ខែមីនាត្រូវបានរក្សាទុកនៅក្នុងកន្លែងសំងាត់មួយចាប់តាំងពីការបង្ហាញចុងក្រោយនៅហ្វូគូស៊ីម៉ា ហើយត្រូវបានលុបចោលកាលពីថ្ងៃទី៧ … អាន​បន្ថែម គោមភ្លើងតំណាងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូនឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ

លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Rennes បានបញ្ជាក់ថា មានកីឡាករ៣នាក់ទៀតបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ក្លិបនៅលីគកំពូលបារាំង Ligue 1 មួយនេះបានកត់ត្រាពីករណីឆ្លងជំងឺនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបានធ្វើតេស្តរកឃើញបន្ថែមទៀតកាលពីថ្ងៃអង្គារម្សិលមុិញ។ កីឡាករទាំង៣នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានផ្តាច់ខ្លួនដាក់នៅដាច់ដោយឡែកពីគេ និងមានគ្រូពេទ្យជំនាញកំពុងបន្តតាមដាន។ ដើម្បីជាការប្រុងប្រយ័ត្នជាមុន ក្លិប Rennes បាននិយាយថា ពួកគេនឹងចែកចេញជាក្រុមបណ្តុះបណ្តាលតូចៗរហូតដល់មានការជូនដំណឹងបន្ថែមហើយនឹងមិនអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមពីការជូនដំណឹងណាមួយឡើយ ព្រោះជាការហាមឃាត់បទបញ្ជាផ្ទៃក្នុងរបស់ក្លិបនៅបារាំង និងចៀសវាងការអះអាងខុសពីការប្រកាសរបស់ក្លិប និងមន្ត្រីសុខាភិបាលជំនាញ។ សូមបញ្ជាក់ថា លីគកំពូល Ligue 1 របស់បារាំងបានចាប់ផ្តើមការប្រកួតសម្រាប់រដូវកាលថ្មី២០២០-២០២១ហើយកាលពីសប្តាហ៍មុន ហើយក្រុមRennes នឹងត្រូវប៉ះក្រុម Montpellier នៅថ្ងៃសៅរ៍ក្នុងការប្រកួតសប្តាហ៍ទី២ … អាន​បន្ថែម លីគកំពូលរបស់បារាំងរដូវកាលថ្មីត្រឡប់មកវិញរកឃើញកីឡាករ៣នាក់នៅក្លិប Rennes ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិបបន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុកឈ្មោះ RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះថា រូបលោកមិនចង់បន្តកុងត្រាសម្រាប់រដូវកាលខាងមុខនេះទេ។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្លិបយក្សអេស្ប៉ាញBarcelona បានរាយការណ៍បន្តថា លោក Koeman បានទូរស័ព្ទទៅ Suarez កាលពីថ្ងៃចន្ទនេះ ហើយបានផ្តល់ឱ្យគាត់នូវព័ត៌មាននៅក្នុងការសន្ទនារយៈពេលខ្លីមួយ។ វិទ្យុក្នុងស្រុក RAC1 បានធ្លាយព័ត៌មាននេះត្រឹមតែ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីLuis Suarez បាននិយាយទៅកាន់កាសែតអេស្ប៉ាញ El Pais ថា “គ្មាននរណាម្នាក់បានពិភាក្សាពីអនាគតរបស់ខ្ញុំជាមួយក្លិបទេ។ វាជារឿងល្អប្រសិនបើអ្នកទទួលខុសត្រូវនិយាយដោយផ្ទាល់មកខ្ញុំ។ គំនិតរបស់ខ្ញុំនៅថ្ងៃនេះគឺត្រូវបន្ត ប៉ុន្តែប្រសិនបើក្លិបសំរេចថា មិនមានបញ្ហានិយាយទេ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺនៅដដែល ប្រសិនបើមិនមានអ្នកជំនួស”។ កិច្ចសន្យារបស់ Luis Suarez នៅទឹកដី Camp Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនា ឆ្នាំ២០២១ ហើយមេធាវីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងនិយាយទៅកាន់ក្លិបដើម្បីព្យាយាមលុបចោលកិច្ចព្រមព្រៀងនោះដែលអនុញ្ញាតឱ្យគាត់ក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ សូមរំលឹកថា … អាន​បន្ថែម ធ្លាយព័ត៌មានខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពី Barcelona

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បង្ហាញវត្តមានក្រោយពីមានពាក្យចចាមអារ៉ាមថា សន្លប់

សារព័ត៌មានជាតិកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៥ខែសីហា​បានដឹកនាំកិច្ចប្រជុំ ​ស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ​-១៩ និងការវាយប្រហារដោយព្យុះ​ Bavi។ កិច្ចប្រជុំថ្នាក់ដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងពេលដែលសេដ្ឋកិច្ចប្រទេសជាតិរងផលប៉ះពាល់យ៉ាងខ្លាំង​ដោយសារតែកូវីដ​-១៩ … អាន​បន្ថែម មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បង្ហាញវត្តមានក្រោយពីមានពាក្យចចាមអារ៉ាមថា សន្លប់

ក្មេងទំនើង៨នាក់ផឹកស៊ីស្រវឹងបង្ករបួសស្នាម ត្រូវមត្ថកិច្ចក្របួចជាប់

ខេត្តឧត្ដរមានជ័យ៖ ករណីហិង្សាដោយចេតនាបង្កឡើងដោយក្មេងទំនើង៨នាក់ត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែងធ្វើការឃាត់ខ្លួនបានទាំងអស់ នៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ភូមិអាតោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ … អាន​បន្ថែម ក្មេងទំនើង៨នាក់ផឹកស៊ីស្រវឹងបង្ករបួសស្នាម ត្រូវមត្ថកិច្ចក្របួចជាប់

សមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ព្រមទាំងថ្នាំញៀនមួយចំនួននៅក្នុងខារ៉ាអូខេយីហោ អិច

ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកចុះបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ អិច ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ។ ការចុះបង្រ្កាបនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត … អាន​បន្ថែម សមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់ព្រមទាំងថ្នាំញៀនមួយចំនួននៅក្នុងខារ៉ាអូខេយីហោ អិច

ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងៗសមត្ថកិច្ចឃាត់យកមកអប់រំ

ភ្នំពេញ៖ ក្រុមក្មេងទំនើងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឮសំឡេងខ្លាំងៗបង្កឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់នោះត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់និងយកមកអប់រំ។ ករណីខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកញាណ … អាន​បន្ថែម ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងៗសមត្ថកិច្ចឃាត់យកមកអប់រំ

ព្រឹកស្អែក…តំណាងសម្តេចតេជោ ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា -វៀតណាម ខ្នាត ១/២៥ ០០០ នៅវិមានសន្តិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨.០០ព្រឹកស្អែកនេះ នៅវិមានសន្តិភាព មានពិធីប្រគល់ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា វៀតណាម ខ្នាត ១/២៥ … អាន​បន្ថែម ព្រឹកស្អែក…តំណាងសម្តេចតេជោ ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា -វៀតណាម ខ្នាត ១/២៥ ០០០ នៅវិមានសន្តិភាព

ទីបំផុតចៅក្រមសម្រេចឃុំខ្លួនលោកអធិការរងនិងគូកនដាក់ពន្ឋនាគារហើយ

ខេត្តកំពង់ស្ពឺ៖ ប្រភពពីមន្ត្រីតុលាការបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០នេះឲ្យដឹងថា ក្រុមលោកអធិការរងដ៏ទំនើងដែលផឹកស៊ីបាញ់បោះយ៉ាងសេរីនិងអនាធិបតេយ្យនៅក្នុងបរិវេណសាលាស្រុកសំរោងទងនោះត្រូវបានលោកស្រីចៅក្រមសម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺជាបណ្តោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ម្សិលមិញ។ ការសម្រេចឃុំខ្លួនមន្ត្រីនគរបាលទំនើងទាំងប្រាំពីរនាក់នោះត្រូវបានមជ្ឈដ្ឋានមហាជនក៏ដូចជាមន្ត្រីនគរបាលខេត្តមួយចំនួនសម្ដែងនូវការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកស្រីទិត ដាលីន … អាន​បន្ថែម ទីបំផុតចៅក្រមសម្រេចឃុំខ្លួនលោកអធិការរងនិងគូកនដាក់ពន្ឋនាគារហើយ