រាយ​ការណ៍​ប្រាប់​​វិ​ទ្យុ​ថា​មាន​ចោរ​​ភ្ជង់​ប្លន់​យក​ម៉ូ​តូ​ ពេល​សមត្ថ​កិច្ច​​ទៅ​ដល់​​គេច​​ឡើង​ជិះ​ម៉ូ​តូ​ចេញ​បាត់​ធ្វើមិនដឹង

ចែករំលែក៖

ភ្នំពេញ៖ ការរាយការណ៍មួយបានធ្វើឲ្យសមត្ថកិច្ចប្រញឹកដៃប្រញឹកជើង រវាសរវៃនាំកម្លាំងទៅកាន់កន្លែងកើត​ហេតុ ដោយសារតែបុរសស្រ្តីជាសង្សារ២នាក់​​បានទូរស័ព្ទប្រាប់តាមវិទ្យុថា ត្រូវចោរ​ប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូ​របស់ខ្លួន ប៉ុន្តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ បែជាភាគីអះអាងថាជាជនរងគ្រោះអ្នករាយការណ៍នោះ នាំគ្នាឡើងជិះម៉ូ​តូរ​ប​ស់​សាច់ញាតិចេញទៅបាត់ហើយ ។

ករណីនេះ បង្ក​ការភ្ញាក់ផ្អើល​នៅ​លើកំណាត់​ផ្លូវលេខ​៦០៨ ទល់មុខផ្ទះលេខ50E ក្នុង​សង្កាត់បឹក​ក់​២ ខណ្ទទួលគោក កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥ ។

​​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ​មានបុរសស្រ្តីជាសង្សារ២នាក់ បានអះអាង​ជាជនរងគ្រោះ បានទូរស័ព្ទ​រាយ​កា​រ​ណ៍​ប្រាប់តាមវិទ្យុមួយថា មានករណីជនប្រដាប់អាវុធមួយក្រុម​បានធ្វើសកម្មភាព ​ភ្ជង់ប្លន់យកម៉ូតូរបស់ខ្លួនម៉ាក​ស្កុបពី ពណ៌សលាយខៀវ ពា​ក់​​ស្លាកលេខភ្នំពេញ1FE-0432មួយគ្រឿងទៅបាត់។​ ក្នុងនោះគេបាន​បញ្ជាក់ថា ករណីហេតុការណ៍នៃសកម្មភាពប្លន់នេះ គឺ​កើតឡើងពេល​​ពួក​​ខ្លួន​ទាំ​​​ង​២នាក់​ ធ្វើដំណើរ​តាម​ប​ណ្តោ​យផ្លូ៦០៨​ក្នុងទិសដៅពីលិចទៅកើត ។ លុះទៅ​ដល់ចំណុចកើតហេតុខាងលើ​ជាកន្លែងស្ងាត់ ក៏ស្រាប់តែមាន​ជនមិន​ស្គា​ល់​មុខ​មួយក្រុម ជិះម៉ូតូម៉ាកPCX និងម៉ូតូហុងដាឌ្រីម មានពាក់ស្លាកលេខខេមរភូមិន្ទ ប្រដាប់ដោយកាំភ្លើង​មក​ភ្ជង់ប្លន់យក​ម៉ូតូ​របស់ខ្លួន រួច​ជិះ​​ចេ​ញទៅបាត់ដោយសុវតិ្ថភាព ។

​បនា្ទប់ពីទទួលបានពត៌មានភា្លមៗ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ក៏បាននាំគា្នចេញទៅជួយធ្វើអន្តរាគមន៍​ដល់ក​ន្លែង​កើត​ហេ​តុ ដោយរួមជាមួយនឹងអ្នកយកពត៌មានផងដែរ ដើម្បីថតយករូបភាព ស្រាប់តែពេលទៅដល់គូសង្សា​បុរសស្ត្រី​ជាសង្សារ​២នាក់នោះ​ បាន​នាំគា្នឡើង​ជិះម៉ូតូរបស់សាច់ញាតិ​១គ្រឿង​ទៀតចេញទៅបាត់អស់តែម្តង ដោយមិ​នបានផ្តល់ពត៌មាននិងប្តឹងផ្ដល់ និងបំភ្លឺអ្វីបន្ដិតដល់កម្លាំងសមត្ថកិច្ច និងអ្នកសារព័ត៌មានឡើយ ។

​​ដោយឡែកតាមប្រភពប្រជាពលរដ្ឋដែលជាអ្នកដំណើរ នៅកន្លែងកើតហេតុនិយាយថា ពួកគាត់ឆ្លងកាត់ទីនោះ គឺអត់​ឃើញមាន​ហេតុការណ៍​អ្វី​កើត​ឡើ​​ង​នោះទេ​​។ ទើបធ្វើឲ្យមានការសង្ស័យថា ជារឿងប្រឌិតភូតកុហក បង្កការភា្ញ​ក់​ផ្អើលរំខានដល់សមត្ថកិច្ចក្នុងន័យអ្វីមួយ ឫក៏ថាគាត់ជាជនរងគ្រោះ​ពិត​ប្រា​កដ ប៉ុន្តែមិនចង់ប្តឹង​សមត្ថកិច្ចក៏ថាបាន  ៕

IMG_3053

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print