កាលពីថ្ងៃទី១៣ខែសីហារដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកPhilip Hammond បានអំពាវនាវឲ្យដោះស្រាយវិបត្តិនៅដែនសមុទ្រដោយពឹងផ្អែកទៅលើច្បាប់អន្តរជាតិជាធំ ។
មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតនៅទីក្រុងប៉េកាំងលោក Philip Hammondបញ្ចាក់ថា ភាគីពាក់ព័ន្ធនៅក្នុងជម្លោះដែនសមុទ្រមិនត្រូវប្រើប្រាស់អំពើហឹង្សាក្នុងការដោះស្រាយនោះឡើយ ។ រាលវិវាទត្រូវបានដោះស្រាយតាមទិសដៅសន្តិភាពនិងស្ថិរភាយូអង្វែងក្នុងតំបន់ ធានាសេរីភាពចរាចរណ៍នៅតាមដែនសមុទ្រ ដោយនាំគ្នាគោរពទៅតាមច្បាប់អន្តរជាតិ ។
ទន្ទឹមនិងនោះលោក Philip Hammondក៏បានបញ្ចាក់ផងដែរថា «ការបង្កើតទំនុកចិត្តរវាងភាគីដែលមានវិវាទគឺជារឿងសំខាន់បំផុត។ ក្នុងនោះបណ្តាប្រទេសអាចលើកឡើងពីក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធនិងវិវាទនៅលើដែនសមុទ្រដោយពឹងផ្អែកទៅលើច្បាប់អន្តរជាតិ ។
លោក Philip Hammondបានប្រកាសខាងលើក្នុងពេលដែលលោកទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីុភាគខាងកើត។ មុនពេលទៅដល់ប្រទេសចិនលោក Philip Hammondបានទៅកាន់សឹង្ហបុរី,កូរ៉េខាងត្បូង និងជប៉ុន ។
ពាក់ព័ន្ធវិវាទដែនសមុទ្ររវាងចិននិងប្រទេសជិតខាងជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសនៅក្នុងតំបន់ ខ្លាចមានសង្គ្រាមកើតឡើង។ អ្វីដែលចិនព្រួយបារម្ភនោះប្រទេសដែលមានវិវាទទទួលរងការញុះញុងនិងគាំទ្រពីខាងក្រៅអាចក្រោកឡើងប្រឆាំងនិងចិនជុំវិញវិវាទទាំងនោះ។ ទាំងនោះហើយបានជាទីក្រុងប៉េ កាំង អំពាវនាវកុំឲ្យអាមេរិក ចូលកាន់ជើង ភាគីណាមួយ នៃជម្លោះនៅសមុទ្រចិនខាងត្បូងធ្វើឲ្យស្ថានភាពដោះស្រាយមិនចេញឈានដល់សង្គ្រាម ។
ក្រសួងការពារជាតិចិនអំពាវនាវឲ្យអាមេរិកធ្វើសកម្មភាពទាំងឡាយណាដែល ជំរុញ ឲ្យសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ គឺមិនមែនធ្វើផ្ទុយនោះទេ។ លើសពីនោះ ក្រសួងការពារចិនសង្ឃឹមថា អាមេរិកនឹងចូលកាន់ជើង ភាគីណាមួយ នៅក្នុងជម្លោះនៅ សមុទ្រចិនខាងត្បូងឡើយ ។
កន្លងមក ឧត្តមនាវីកអាមេរិក លោកស្កុត ស្វីហ្វបានធ្វើបេសកកម្មត្រួតពិនិត្យដែនទឹក រយៈពេល ៧ម៉ោង ដោយបានជិះយន្តហោះ ក្រវែលពីលើសមុទ្រចិនខាងត្បូង ដែលចិនកំពុងឈ្លោះដណ្តើមគ្នា ជាមួយប្រទេសចំនួន ៤របស់អាស៊ាន។ សកម្មភាពនោះធ្វើឲ្យចិនពិបាកទ្រាំហើយទាមទារឲ្យអាមេរិកចាកចេញឲ្យឆ្ងាយពីទីនោះ ។
សកម្មភាពរបស់អាមេរិក ទទួលរងការប្រឆាំងពីចិនតែ ធ្វើឲ្យប្រទេសដែលមានវិវាទពេញចិត្តយ៉ាងខ្លាំង។ រដ្ឋាភិបាលទីក្រុងម៉ានីល បានស្វាគម ន៍អបអរដំណើរហោះត្រួតល្បាតរបស់ឧត្តមនាវីអាមេរិក នៅលើសមុទ្រចិនខាងត្បូង។ ហ្វីលីពីនដែលប្រឈមខ្លាំងជាងគេ នឹងចិន នៅក្នុងជម្លោះដណ្តើមដែនទឹក នៅសមុទ្រចិនខាងត្បូង បានប្រកាស ថា ខ្លួនកំពុងគិតគូរ បញ្ជូនយន្តហោះចម្បាំង (FA 50) និងនាវាចម្បាំង ឲ្យទៅប្រចាំការ នៅច្រកសមុទ្រ Subic អតីតមូលដ្ឋានទ័ពអាមេរិក ដែលស្ថិតនៅ ប្រមាណតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនទឹកមានជម្លោះជាមួយ ចិន ៕