លោក​ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារធ្វើពិធីប្រគល់ប្លង់​កម្ម​សិទ្ធិ​​ដីជូន​ដល់​វត្ត​ពោធិ​ព្រឹក្ស​ហៅ​វត្ត​ខ្ទរ

ចែករំលែក៖

រាជ​ធានី​ភ្នំពេញ​:លោក​ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំមន្រ្តីក្រោមឱវាទ ធ្វើពិធីប្រគល់ប្លង់​កម្ម​សិទ្ធិ​​ដីជូន​ដល់​វត្ត​ពោធិ​ព្រឹក្ស​ ហៅ​វត្ត​ខ្ទរ​ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​អេង​កាំ​ង​ កាល​ពី​មុន​​ជូន​វត្ត​វិញដើម្បី​ទុក​ជា​គរុភណ្ឌ​របស់​វត្ត​។
ពិធី​ប្រគល់​នេះ​ធ្វើឡើងកាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្ត​ពោធិ​ព្រឹក្ស​ ហៅ​វត្ត​ខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយមាន​ការ​និមន្ត​ជា​អធិបតី​ពី​សម្តេច​ព្រះ​សុមេធា​ធិបតី នន្ទ ង៉ែត សម្តេច​ព្រះ​សង្ឃ​នាយក​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេច​ព្រះ​ពោធិ​វង្ស​ អំ​ លឹម​ហេង សម្តេច​សង្ឃ​នាយក​រង​ទី​២នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រម​ទាំង​មាន​ការ​និមន្ត និង​អញ្ជើញ​ចូល​រួម​ពី​ព្រះ​សង្ឃ មន្ត្រី​រាជ​ការ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជា​ច្រើន​កុះ​ករ​។
ក្រោយពេលប្រគល់ប័ណ្ណកម្មសិទ្ធរួច ប្រជាពលរដ្ខជាពុទ្ធបរិស័ទ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរមូលដ្ឋាន ជាពិសេស​សម្ដេចតេជោ​ហ៊ុន សែន ដែល​និរាករណ៍​ ស.ជ.ណ ​របស់​​ក្រុមហ៊ុន​អេង​កាំ​ង ដែល​រំលោភ​យក​ដី​វត្ត​។ ប្រជាពលរដ្ឋ​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​ឃ្លាំង ហួត និង​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ខ្វះ​ខ្វែង​ក្នុង​រឿង​នេះ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលមានទំនាស់ដីធ្លីរបស់វត្តវត្ត​ពោធិ​ព្រឹក្ស​ ហៅ​វត្ត​ខ្ទរ​ ជាមួយក្រុមហ៊ុនអេងកាំងរួចមក លោក​​ឃ្លាំង ហួតអភិបាលខណ្ឌជ្រោយចង្វារ​ បាន​ចុះ​សម្រប​សម្រួល​ និង​រាយការណ៍​ជូន​ទៅសម្តេច​តេជោ ហ៊ុន​ សែន ទើប​សម្តេច​តេជោ ហ៊ុន សែន​ ប្រកាស​ឱ្យ​លោក​ឃ្លាំង ហួត លុប​ចោល​ស.ជ.ណ និង​ចុះ​វាស់​វែង​ធ្វើ​ប្លង់ ហើយប្រគល់​ដី​ជូន​វត្ត​​​​វិញ​ទុក​ជា​គរុ​ភណ្ឌសម្រាប់​វត្ត​ថែ​រក្សា​​៕ជ្រោយពេជ្រ
   
    
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print