( វិភាគព័ត៍មាននយោបាយអន្តរជាតិ)៖ បងប្អូនកូរ៉េអាចរួបរួមគ្នាបាន លុះត្រាណាតែមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី

ចែករំលែក៖

អ្នកឯកទេសវិភាគបានបញ្ចាក់ថា​កូរ៉េទាំងពីរអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំកើតឡើង​សាជាថ្មី ទើបអាចបង្រួបបង្រួមកូរ៉េទាំងពីរឲ្យទៅជាមួយបាន ដូចអ្វីដែលអាមេរិកនិងកូរ៉េខាង​ត្បូង​​បានគិតគួរជាច្រើនទសវត្សកន្លងមក។ ទាំងនោះហើយបានជាអាមេរិកនិងកូរ៉េខាងត្បូង​មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាបដោយចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះ​សង្គ្រាមបង្រួបបង្រួមបងប្អូននឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ។

ក្នុងការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនជាថ្មីនាពេលនេះកម្លាំងទាហានប្រទេសទាំងពីរបាន​បង្កើនវត្តមានជាច្រើននៅព្រំដែនដោយមានកាំភ្លើងធំជាច្រើនទៀតផង។ មិនត្រឹមតែ​ប៉ុណ្ណោះ​មេដឹកនាំប្រទេសទាំងពីរក៏បានកោះប្រជុំមន្ត្រីយោធាជាទ្រង់ទ្រាយធំដើម្បីចាត់វិធានការ យុទ្ធ​សាស្ត្រ ក្នុងការទប់ទល់និងវាយបកវិញ។ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនក៏បាន​កោះប្រជុំមន្ត្រីយោធាសំខាន់ៗក្រោយហេតុការផ្ទុះអាវុធនៅព្រំដែន ។

ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះធ្វើឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង បើភាគីទាំងពីរ​គ្មានការអត់ធ្មត់ទេនោះសង្គ្រាមឆ្នាំ​១៩៥០ ​-១៩៥៣ នឹងត្រូវផ្ទុះឡើងជាថ្មីមិនខានហើយមាទ្រង់​ទ្រាយធំជាងមុនទៅទៀត ដែលអាចកំណត់ជោគវាសនាកូរ៉េទាំងពីរ។ បើមើលស្ថានភាព​យោធានិងមេដឹកនាំប្រទេសទាំងពីរដូចជាមិនមានការអត់ធ្មត់នឹងគ្នាឡើយ បានបញ្ចាឲ្យកម្លាំង​ទាហានជួរមុខត្រៀមខ្លួនធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ។

ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងបាន​ធ្វើការ​ជម្លៀសពលរដ្ឋនៅតាមព្រំដែន ហើយថែមទាំងបញ្ចូនកាំជ្រួចមីស៊ីុល​ទៅកាន់ព្រំ​ដែនទៀតផង​ត្រៀមវាយប្រហារទៅលើទីក្រុងសេអ៊ូល។ ចំណែងរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបញ្ចាកងទ័ព​ត្រៀមទប់ទល់និងវាយបកអោយបានរហ័សបំផុតបើមានការផ្ទុះអាវុធណាមួយកើតឡើង ។

តាមទ្រឹស្តី កូរ៉េខាង​ជើង​និង​ខាង​ត្បូង ជា​ប្រទេស​មាន​សង្គ្រាមនឹងគ្នា​នៅ​ឡើយ​ទេ។ ជម្លោះ​រវាង​បង​ប្អូន​បង្កើត​គូ​សត្រូវ​នឹង​គ្នា ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការព្រមព្រៀង​ឈប់​បាញ់​ មិន​មែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​ទេ។នៅ​​ឆ្នាំ​១៩៥៣ សេអ៊ូល​និង​ព្យុងយ៉ាង​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈបបាញ់ និង​បង្កើត​ជា​តំបន់​គ្មាន​កងទ័ព​ឡើយ។តំបន់​​គ្មាន​កងទ័ព ដែល​មាន​​ប្រវែង​២៥០​គីឡូម៉ែត្រ ទទឹង​៤​គីឡូម៉ែត្រ គូស​​ខណ្ឌ​ចែក​កូរ៉េទាំងពីរ ត្រង់​បន្ទាត់​ខ្សែ​ស្រប​ទី​៣៨ តាំង​ពី​ជាង​៦០​ឆ្នាំ គឺ​ជា​តំបន់​ទ្រនាប់ ជា​ចំការ​មីន រនាំង​រថពាសដែក មាន​ប៉ុស្តិ​ទាហាន​យាម ឬ​ជា​ចំរឹង​ដែក ព័ទ្ធ​លួស … នៅ​កណ្តាល​តំបន់​គ្មានកងទ័ព មាន​​​បន្ទាត់​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ ដែល​ជា​ព្រំដែន​ពិត​កាតចែក​ប្រទេស​ទាំង​ពីរ ​​មាន​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ អាគារ​ខៀវៗ​ ដែល​ជា​គណៈកម្មការ​យោធា​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​សម្រាប់​ទទួល​ឱ្យទាហាន​ទាំង​ពីរ​ភាគី​ចរចា​គ្នា។ ខាង​ត្បូង​បន្ទាត់​ព្រំ​ដែន​ខាង​កូរ៉េខាង​ត្បូង​មាន​​ផ្ទះ​សេរីភាព។ នៅ​ខាងជើង​ ​ គឺ​មាន​សំណង់​បែប​រចនា​បទ​សូវៀត​​​Panmungak ជា​បន្ទាយ​ទាហាន​ ។

ដោយសារតែមិនទាន់មានសន្ធិសញ្ញាសន្តិភាពពេញលេញបទឈប់បាញ់អាចត្រូវបំផ្លាញ​គ្រប់ពេលវេលាដូចជាថ្ងៃទី​២០ខែសីហាកន្លងមក កូរ៉េទាំងពីរបានបាញ់កាំ​ភ្លើងធំ​ចូលក្នុងទឹកដីគ្នាទៅវិញទៅមក។ ចំណុចទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងដាក់កម្លាំង​ទា​ហានជាច្រើននៅតាមព្រំដែន។បច្ចុប្បន្នកូរ៉េខាង​ជើង​ មូល​ផ្តុំ​កម្លាំង​ទ័ព​ប្រមាណ​១,២​ លាន​នាក់​ ឯ​កូរ៉េខាង​ត្បូងមាន​កម្លាំង​ទ័ព​៦៥៥០០០​នាក់ បូក​បន្ថែម​នឹងកម្លាំង​ទ័ព​ជំនួយ​អាមេរិក​ ២៨០០០​នាក់។ សូម្បីតែនៅតំបន់ស គ្មានកងទ័ព ក៏មានទាហានជាច្រើននៅទីនោះដែរមិនដឹងពី​ចំនួនទាហាន​​ពិត​ ព្រោះ​ជា​ការ​សម្ងាត់​យោធា។ សេអ៊ូល​បញ្ចេញ​តែ​តួលេខ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​នោះ​ថាមាន​ដល់​ទៅ ១​សែន​នាក់​ក្នុង​មួយឆ្នាំៗ។ អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា ភាគី​ម្ខាង​ផ្តុំ​កម្លាំង​ឈរ​ជើងប្រមាណ​ពី ៦០​ទៅ​៧០% តាម​បណ្តោយ​ព្រំដែន ​។

ដោយមានការត្រៀមលក្ខណះខ្ពស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​បាន​លួច​ជីក​រូង​ក្រោម​ដី នៅ​​​តំបន់​គ្មាន​កងទ័ព ដើម្បី​សម្រុក​ចូល​ទៅ​កូរ៉េខាង​ត្បូង​បានពេលមានសង្គ្រាមជាទ្រង់ទ្រាយធំ​​។ រូង​ដី​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេគឺ​រូង​ជម្រៅ​៧៣​ម៉ែត្រ​ ក្រោម​ដី នៅ​ខាង​ត្បូង​អាគារ​ការិយាល័យ​អង្គការ​សហប្រជាជាតិតែ​ម្តង។ ​រក​ឃើញ​នៅ​ឆ្នាំ​១៩៧៨ រូង​ ​ដែល​មាន​ប្រវែង​១,៧​គីឡូម៉ែត្រ កម្ពស់​និង​ទទឹង​ពីរ​ម៉ែត្រ អាច​បញ្ជូន​ទាហាន​បាន​៣​ម៉ឺុននាក់​ឆ្លងកាត់​ក្នុង​ម៉ោងៗ ទំនង​ជា​ធ្វើ​ឡើង​សម្រាប់​វាយ​ឆ្មក់​លើ​ក្រុង​សេអ៊ូលដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ពី​តំបន់​គ្មាន​កងទ័ព ។

ការប៉ះទង្គិចគ្នានៅខែសីហាឆ្នាំ២០១៥នេះធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារកាលពីខែ​សីហាឆ្នាំ​១៩៧៦ ពេលនោះកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងបានកាប់ដើមឈើរនៅតំបន់ស តែត្រូវកម្លាំងទាហានកូរ៉េខាងជើងជំទាស់ធ្វើឲ្យមានការវាយប្រហារគ្នាកើតឡើង។ ដើមឈើ​ដែលកាប់នោះត្រូវបានដាំដោយអតីតមេដឹកនាំដែលជាអ្នកបង្កើតកូរ៉េខាងជើងលោកគីមអ៊ីលស៊ុង។ ទាំងនោះហើយបានធ្វើឲ្យកម្លាំងទាហានកូរ៉េខាងជើងមិនអាចអត់ទ្រាំបានក៏វាយប្រហារ​បណ្តាលឲ្យមានទាហានសម្លាប់ជាច្រើនក្នុងនោះមានទាំងមេទ័ពអាមេរិកផងដែរ ។

ក្រោយ​មកថ្វី​បើ​គ្មាន​ប្រយុទ្ធ​គ្នា​ផ្ទាល់​ជា​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​ ១៩៧៦​មែនប៉ុន្តែ​ការ​បាញ់​រះ តូច​តាច​តែ​កើត​មាន​ជា​រឿយៗ​ រដ្ឋាភិបាល​ក្រុង​សេអ៊ូលមិន​ទទួល​ខុស​ត្រូវ​ទេ​បើ​ទេសចរ​និង​ពលរដ្ឋ​​​ធ្វើ​ដំណើរ​ទៅ​តំបន់គ្មាន​ កងទ័ព​នេះ និង​មិន​គោរព​តាម​វិន័យ​ដ៏​តឹង​រ៉ឹង​របស់​ទាហាន​អ្នក​ឈរ​ជើង​ប្រចាំ​ការ​នៅ​ ទីនោះ ។

ការ​វាយប្រហារ​គ្នា​ដោយ​ផ្ទាល់​ចុង​ក្រោយ ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង គឺ​នៅ​ខែ​ធ្នូ ២០១០ ក្រោយ​ពី​ព្យុងយ៉ាង​បាន​ទម្លាក់គ្រាប់​លើ​កោះ​យ៉ុងព្យុន​ដើម្បី​ប្រឆាំង​នឹង ​សមយុទ្ធ​របស់​សេអ៊ូល​នៅ​តាម​ព្រំដែន។ ការ​ទម្លាក់​គ្រាប់​ដែល​បាន​សម្លាប់​ជីវិត​ទាហាន​កូរ៉េខាង​ត្បូង​ពី​រ​នាក់​ ​​​ និង​ស៊ីុវិល​២​នាក់។ ការ​ ​សេអ៊ូលបាន​ផ្លោង​គ្រាប់​ទៅ​លើ​ទីតាំង​កូរ៉េខាង​ជើង​​​វិញ​ ដែល​គ្រប់​គ្នា​ព្រួយ​ខ្លាច​រាលដាល​ជា​ជម្លោះ​ធំ ។

នៅថ្ងៃ​នេះ កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​សង​សឹក​ ឱ្យ​សក្តិសម​ តប​ទៅ​នឹង​ទង្វើ​របស់​កូរ៉េខាង​ជើង ដែល​រំលោភ​បទ​ឈប់បាញ់​​ ដោយ​ចេញបញ្ជា​ឱ្យទាហាន​តាម​ព្រំដែន​​ធ្វើ​សង្គ្រាម​មនោគមវិជ្ជា បើក​មីក្រូ​ឃោសនា​ប្រឆាំង​នឹង​​ឥរិយាបថ​​របស់​​កូរ៉េខាង​ជើង។ សង្គ្រាម​ឃោសនា​តាម​ឧឃោសនាស័ព្ទ ដែល​សេអ៊ូល​បញ្ឈប់​សកម្មភាព​អស់​១១​ឆ្នាំ​ហើយទំនង​ជា​នឹង​ធ្វើ​ឱ្យ​ព្យុងយ៉ាង​​ខឹង​សម្បារ​កាន់​តែ​ខ្លាំង និង​គ្រប់គ្រង​លែង​បាន​នោះ ឡើយ ។

បន្ទាប់​ពី​មាន​ទាហាន​កូរ៉េខាងត្បូង​ពីរ​នាក់​ស្លាប់​ដោយ​គ្រាប់មីន​មក ក្រុង​សេអ៊ូល​ក៏​បាន​សងសឹក​តប​វិញ​ដោយ​បាន​ផ្តើម​យុទ្ធនាការ​ឃោសនា​ជា​ថ្មី​ តាម​ប្រដាប់​បំពង​សំឡេង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ក្រុង​ព្យុងយ៉ាង។ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រដាប់​បំពងសំឡេង​នៅ​តាម​ព្រំដែន​នឹង​ចាប់​ដំណើរ​ជា​លើកទី១ ក្រោយ​ពី​បាន​ផ្អាក​អស់​រយៈពេល ១១ឆ្នំា​មក និង​ថា ខ្លឹមសារ​នៃ​សំឡេង​ឃោសនា​នោះគឺបំ​បាក់ស្មារតីទាហានកូរ៉េខាងជើងតាមរយះសកម្មភាពសប្បាយនានាសិទ្ធិសេរីភាពនិងព្រិត្តិការ​ពិភពលោកសំខាន់ៗដែលពលរដ្ឋកូរ៉េខាងជើងមិនដែលបានដឹងឡើយពីមុនមក ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print