ខេត្ដត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ដត្បូងឃ្មុំ បានធ្វើពិធីផ្សព្វផ្សាយស្ដីពីការងារអប់រំចិត្ដសាស្ដ្រ ប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្ដ ត្បូងឃ្មុំ ចំនួនសរុប ១៣១នាក់ ក្រោម អធិបតីភាព ឧត្ដមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយ ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
លោកបានមានប្រសាសន៍ថា នាយ នាយរងកងរាជអាវុធហត្ថត្រូវយល់ជ្រួត ជ្រាបនូវព័ត៌មានជាតិអន្ដរជាតិលើពិភពលោកនិងការផ្ទៀងផ្ទាត់ផែនទីប្រទេស កម្ពុជា ដែលរដ្ឋាភិបាលកំពុងតែដោះ ស្រាយសព្វថ្ងៃនេះព្រមទាំងច្បាប់៦ចំណុចរបស់សម្ដេច ហ៊ុន សែន ជាពិសេសអំពី តួនាទីភារកិច្ច និងបេសកកម្មក្នុងការ បម្រើជាតិនិងមាតុភូមិ ។ កងរាជអាវុធ ហត្ថគឺជាផ្នែកមួយនៃកងយោធពល ខេមរភូមិន្ទមានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមទាំងមូលក្នុងការថែរក្សាពង្រឹង សន្ដិសុខ ស្ថេរភាពនយោបាយ និងរក្សា សណ្ដាប់ធ្នាប់សាធារណៈ ។
កងរាជអាវុធហត្ថមានតួនាទីភារកិច្ច និងបំពេញបេសកកម្មខុសពីកងទ័ពដូច ជារ៉ាប់រងការងារខាងនគរបាលរដ្ឋបាល , រ៉ាប់រងការងារខាងនគរបាលតុលាការ បំពេញបេសកកម្មដែលមានលក្ខណៈ ពិសេសខាងយោធានិងផ្ដល់កម្លាំងទៅ ជួយក្រសួងនានាដែលបានស្នើសុំនិង អនុវត្ដន៍តួនាទីភារកិច្ចរបស់ខ្លួនតាម អនុក្រឹត្យលេខ៧៧ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ព្រមទាំងស្ថិតក្រោមបញ្ជា ផ្ទាល់របស់នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា ។ ដូច្នេះគ្រប់សកម្មភាព របស់កងរាជអាវុធហត្ថត្រូវអនុវត្ដតាមបណ្ដាវិធានការទាំងឡាយដែលកំណត់ ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្ដិ ដែលពាក់ព័ន្ធដូចជា រដ្ឋធម្មនុញ្ញ ក្រម នីតិវិធីព្រហ្មទណ្ឌ, ក្រមព្រហ្មទណ្ឌ, ច្បាប់ ស្ដីពីបាតុកម្មដោយអហិង្សា , ច្បាប់ស្ដីពី លក្ខន្ដិកៈទូទៅចំពោះយោធិននៃកង យោធពលខេមរភូមិន្ទនិងរចនាសម្ព័ន្ធ ទូទៅនៃកងរាជអាវុធហត្ថ,អនុក្រឹត្យ ស្ដីពីឯកសណ្ឋាននិងស្លាកសញ្ញាកងរាជ អាវុធហត្ថ ។
លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា រយៈពេលជាង២០ឆ្នាំនេះ កងរាជ អាវុធហត្ថបានបង្កើតនូវស្នាដៃនិងសមទ្ធិផលជាច្រើន ។ ជាក់ស្ដែងយើងបាន បង្ក្រាបបទល្មើសពង្រឹងការអនុវត្ដច្បាប់ រក្សាស្ថិរភាពការពារសន្ដិសុខសណ្ដាប់ ធ្នាប់របៀបរៀបរយសង្គមជួយសង្គ្រោះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយ ឧបទ្ទវហេតុផ្សេងៗ ៕
ដោយ៖ សុខខេមរា