ម៉ូតូបុកម៉ូតូ បណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង ១០និង៣០នាទីព្រឹកមានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ នៅលើផ្លូវជាតិលេខ​៦៨ស្ថិតក្នុងភូមិដូនកែនសែនជ័យ សង្កាត់សំរោង ខេត្តឧត្តរមានជ័យ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលអោយអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់។​
អ្នកបង្ក​ឈ្មោះ យ៉េត​ សារុន​ ភេទប្រុស​ អាយុ ៥៣ឆ្នាំ​ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក់​​ ហុងដាទ្រីម​ ពណ៌​ខ្មៅ សេរីឆ្នាំ៣០១៥ពាក់ស្លាកលេខ ឧ/ជ 1B:1999 បើកបរពីជើងទៅត្បូង(របួសធ្ងន់)។​ និងភាគីម្ខាងទៀត – ឈ្មោះ ចក់ អោល ភេទប្រុស​ អាយុ១៨ឆ្នាំរស់នៅភូមិត្រពាំងទូង​ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក ហុងដាវេវ​ ពណ៌សលាយខ្មៅ សេរី ឆ្នាំ២០១៣ គ្មានស្លាកលេខ​ (របួសធ្ងន)។
ក្រោយពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញក្រុងសំរោង បានសហការជាមួយកម្លាំងប៉ុស្តិ៍សំរោង​ បានចុះ ធ្វើការវាស់វែង​ និងយកវត្ថុតាងទាំង២យកមករក្សាទុកនៅអធិការរដ្ឋាននគរបាល ក្រុងសំរោង រងចាំការដោះស្រាយ​គ្នា ។ ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចអះអាងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុ​អ្នកបើកបរម៉ូតូ ម៉ាកហុងដាទ្រីម​ ឈ្មោះ​ យ៉េតសារុន បត់ឆ្វេងមិនប្រយ័ត្ន៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print