កាលពីថ្ងៃទី១៣ខែតុលា គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានជួបប្រជុំជាបន្ទាន់មួយជាមួយបណ្តាគណបក្សធំៗស្តីអំពីការពន្យាពេលបោះឆ្នោតគ្រោងធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខដោយសារតែគ្រោះទឹកជំនន់។
គណកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានអញ្ជើញគណបក្សធំៗចំនួន១០ចូលរួមនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងNaypyaitawដើម្បីសួរយោបល់ពីការពន្យាពេលបោះឆ្នោតជាតិខាងមុខដែរឬទេ។
តាមប្រភពព័ត៌មាន មេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសដែលដឹកនាំដោយលោកស្រីអង់សានស៊ូជីបានប្រឆាំងទៅនឹងគម្រោងខាងលើ ។ ចំណែកគណបក្ស សាមគ្គីអភិវឌ្ឍន៍បានគាំទ្រទៅនឹងគម្រោងពន្យាពេលបោះឆ្នោតខាងលើ។
រយៈពេលប៉ុន្មានខែចុងក្រោយនេះស្ថានភាពទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើងសម្លាប់មនុស្សជាង១០០នាក់និងជាងមួយលាននាក់រងផលប៉ះពាល់យ៉ាងខ្លាំង៕
ប្រែសម្រួល៖ ម៉ែវ សាធី