ប្រធានាធិបតីរុស្ស៊ីុលោកពូទីន កាលពីថ្ងៃទី១៦ខែតុលាបានបញ្ចាក់ថាខ្មាន់កាំភ្លើងជាង៧០០០នាក់ចូលរួមជាមួយក្រុមអិស្លាមបង្កើតរដ្ឋ នៅប្រទេសស៊ីរីជាពលរដ្ឋរុស្ស៊ីនិងប្រទេសជាអតីតសហភាពស៊ូវៀត ។
មានប្រសាសន៍នៅក្នុងប្រទេសដែលទទួលបានឯករាជ្យចេញពីសហភាពស៊ូវៀតកាហ្សាស្ថានលោកពូទីនបញ្ចាក់ថា មានខ្មាន់កាំភ្លើងប្រមាណពី៥ទៅ៧ពាន់នាក់បានទៅចូលរួមជាមួយក្រុមអិស្លាមបង្កើតរដ្ឋភាគច្រើនមកពីប្រទេសអតីតសហភាពស៊ូវៀត។ដូច្នេះយើងមិនអាចទុកឲ្យអ្នកទាំងនោះនាំបទពិសោធពីស៊ីរីយកទៅស្រុកកំណើតសម្រាប់អនុវត្តវាយប្រហារនោះឡើយ ។
នៅក្នុងរបាយការស្តីពីការបាញ់ប្រហារតាមដែនអាកាសរបស់រុស្ស៊ីុទៅលើក្រុមអិស្លាមបង្កើតរដ្ឋ នៅក្នុងប្រទេសស៊ីរី មេដឹកនាំក្រុមមូស្កូបញ្ចាក់ថាទទួលបានជ័យជំនៈទៅលើក្រុមភេរវកម្មIS ។ ប្រធានាធិបតីពូទីនបញ្ចាក់ថា ទីតាំងបញ្ចាក់ថាសកម្មភាពយោធារបស់រុស្ស៊ីុនៅក្នុងប្រទេសស៊ីរីមានដែនកំណត់មិនអូសបន្លាយយូរនោះឡើយ ។
លោកពូទីនបានបន្តទៀតថា រុស្ស៊ីធ្វើសកម្មភាពយោធានៅក្នុងប្រទេសស៊ីរីគឺសមស្របទៅនិងច្បាប់អន្តរជាតិ និងទៅតាមសំណើររបស់ប្រធានាធិបតីអាលអាសាដ។ លោកក៏បានអំពាវនាវដល់ប្រទេសអតីតសហភាពមានការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ក្រុមភេរវកម្មចូលក្នុងទឹកដីរបស់ខ្លួន ៕
ប្រែសម្រួល៖ ម៉ែវ សាធី