មុននេះបន្តិច៖ ប៉េកាំងក្រាលព្រំក្រហម បង្កើនសន្តិសុខការពារ​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកត្រាំ

ចែករំលែក៖

មុននេះបន្តិច៖ ប៉េកាំងក្រាលព្រំក្រហម បង្កើនសន្តិសុខការពារ​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកត្រាំ

នៅរសៀលថ្ងៃទី​៨ខែវិច្ឆិកានេះ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​នឹងចាប់ផ្តើមដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ។​នៅយប់នេះ លោកត្រាំនឹងស្នាក់នៅក្នុងសណ្ឋាគាផ្កាយ​៥​ St Regis ​ ក្នុងទីក្រុងប៉េកាំង ដោយមានការធានាសុវត្ថិភាព​យ៉ាងតឹងតែងបំផុត។

សណ្ឋាគា​ St Regis ​ផ្កាយ​៥​ គឺជាទីតាំងដែលមានឈ្មោះល្បីល្បាញ មានការធានាសន្តិសុខ ​ស្ថិតនៅមិនឆ្ងាយពី​ទីលាន​ធៀនអានម៉ែន ។ កម្លាំងសន្តិសុខ​បានបង្កើនការការពារយ៉ាងតឹងតែង​នៅជុំវិញទីតាំងខាងលើ​ ។ កាម៉ារ៉ាសុវត្ថិភាព​បានដាក់ពង្រាយ​នៅគ្រាប់ទិសទី​ជុំវិញសណ្ឋាគានោះ។
នៅក្នុងដំណើរទស្សនកិច្ចទីក្រុងប៉េកាំងបានចាប់ផ្តើមនៅរសៀលថ្ងៃទី​៨ខែវិច្ឆិកា​ នៅយប់នេះ​លោកត្រាំ​និង ប្រធានាធិបតីចិនស៊ីជីងពីតនិងមានពិធីបរិភោគអាហារពេលយប់ជាមួយគ្នា​​។ នៅព្រឹកថ្ងៃទី​៩ខែវិច្ឆិកា​ លោកត្រាំនិងចូលរួមនៅក្នុងព្រិត្តិការសំខាន់ៗជាច្រើន ជាមួយចិន និងពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ចពណិជ្ជកម្ម។​ ក្រៅពីនេះប្រធានបទសំខាន់បំផុតនោះគឺ​បញ្ហាអាវុធបរមាណូរបស់កូរ៉េខាងជើង ដោយអាមេរិកស្នើរឲ្យចិន រឹតបន្តឹង ទៅលើកូរ៉េខាងជើង។

ដំណើរទស្សនកិច្ចរបស់លោកត្រាំកើតឡើង​ក្នុងពេលដែល ប្រធានាធិបតីចិត ស៊ីជីងពីងទើបតែ ជាប់ឆ្នោតជាមេដឹកនាំចិន មួយអាណាត្តិ​៥ឆ្នាំទៀត​ក្នុងមហាសន្និបាតបក្ស​ លើកទី​១៩។ ចាប់តាំងពីឡើងកាន់អំណាច​កាលពីឆ្នាំ​២០១២មក លោកស៊ីជីងពីនបានជម្រុញឲ្យអាមេរិក​ទទួលស្គល់នៅអ្វីដែល ចិនហៅថា ទំនាក់ទំនងបែបថ្មីតាមបែបប្រទេសមហាអំណាច៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print